ព័ត៌មានជាតិ
បញ្ជូនស្ត្រីម្នាក់ចេញសែកអត់លុយ ជិត ៣ ម៉ឺនដុល្លារ ឡើងតុលាការ
នគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២៥ សីហា ឆ្នាំ២០២១នេះ បានបញ្ជូនស្ត្រី ឈ្មោះ ឃុយ ភាព អាយុ ៥៦ ឆ្នាំ ឡើងតុលាការពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន។
សមត្ងកិច្ចបានបញ្ជាក់ឱ្យដឹងថា ការចាប់ខ្លួនស្ត្រីឈ្មោះ ឃុយ ភាព រស់នៅភូមិទួលគោក សង្កាត់ទួលសង្កែ គឺអនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់លោក ឯក ប៉ូលីហ្វៀល ចៅក្រមសើបសួរសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីជនត្រូវចោទគេចវេសមិនព្រមចូលខ្លួនមកឆ្លើយបំភ្លឺនៅតុលាការ។
ប្រភពដដែលបន្តថា អំឡុងឆ្នាំ២០១៨ ឈ្មោះ ឃុយ ភាព បានចេញមូលប្បទានប័ត្រ២សន្លឹកមានទឹកប្រាក់ចំនួន២៩ ០០០ដុល្លារឱ្យទៅឈ្មោះ ឃុយ សុភាព និងសួន ចន្ថា។
លុះដល់ថ្ងៃបើកលុយស្រាប់តែខាងធនាគារ អេសុីលីដា បញ្ជាក់ថា សែកនោះគ្មានលុយមួយរៀលទេ ហើយឈ្មោះ ឃុយ ភាព គេចវេសមិនព្រមដោះស្រាយ ទើបម្ចាស់ប្រាក់ប្ដឹងមកអយ្យការអមសាលាដំបូង ហើយតុលាការកោះហៅជាបន្តបន្ទាប់ តែជនសង្ស័យមិនព្រមចូលខ្លួនសោះទើបចៅក្រមសើបសួរបង្គាប់អោយនាំខ្លួនតែម្ដង។
ឥឡូវនេះចៅក្រមសើបសួរកំពង់សាកសួរជនជាប់ចោទនៅឡើយ៕ ដោយ៖ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២២ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ