ព័ត៌មានជាតិ
រយៈពេល១ឆ្នាំនៅខេត្តកំពង់ចាម foodpanda បានជួយសម្រួលអ្វីខ្លះដល់ម្ចាស់អាជីវកម្ម និងអតិថិជនរបស់ខ្លួន?
ក្នុងរយៈពេលមួយឆ្នាំនៃការបម្រើសេវាកម្មនៅខេត្តកំពង់ចាមកន្លងទៅនេះ foodpanda បានជួយសម្រួលដល់ម្ចាស់អាជីវកម្មក៏ដូចជាអតិថិជនជាច្រើន ក្នុងការដឹកជញ្ជូនម្ហូបអាហារ ប្រកបដោយសុវត្ថិភាពខ្ពស់ ជម្រើសម្ហូបអាហារជាច្រើនមុខ និងសេវាកម្មរហ័សទាន់ចិត្ត។
ជាមួយរយៈពេលមួយឆ្នាំកន្លងទៅនេះ foodpanda បានចាប់ដៃគូជាមួយភោជនីយដ្ឋាន និងកន្លែងលក់ម្ហូបអាហារជាង២០០កន្លែងរួចមកហើយនៅក្នុងខេត្តកំពង់ចាម។ វត្តមានរបស់ foodpanda បានជួយសម្រួលដល់ការលក់របស់ម្ចាស់អាជីរកម្មជាច្រើនកន្លែង នៅក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩នេះ។
ជាមួយគ្នានេះដែរ foodpanda ក៏បានបង្កើតឱកាសការងារដល់បងប្អូននៅខេត្តកំពង់ចាមជាច្រើនផងដែរ ពោលគិតមកដល់ពេលនេះ មានបុគ្គលិកចំនួនជាង១០០នាក់ទៅហើយ នៅក្នុងខេត្តមួយនេះ។ ក្នុងការជួយឲ្យអាជីវកម្មជាច្រើនមានកំណើនក្នុងការលក់ជាងមុន ក៏ជាកត្តាដ៏សំខាន់ ក្នុងការបង្កើតឱកាសការងារដល់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ចាមមួយកម្រិតទៀត។


នៅក្នុងការអបអរគម្រប់ខួបមួយឆ្នាំនេះដែរ foodpanda ក៏មានផ្តល់ជាប្រម៉ូកូដបញ្ចុះតម្លៃ៥០% រហូតដល់២.៥$ពេលកុម្ម៉ង់ចាប់ពី៣$ក៏ដូចជាការដឹកជញ្ជូនដោយឥតគិតថ្លៃដល់អតិថិជនខេត្តកំពង់ចាមទាំងអស់គ្នា។ មិនត្រឹមតែជាក្រុមហ៊ុនដឹកជញ្ជូនឈានមុខគេនៅកម្ពុជានោះទេ foodpanda ក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការងារសង្គមជាច្រើន ហើយនៅក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩នេះ foodpanda ក៏បានធ្វើការផ្តល់ជាសម្ភារៈបរិក្ខារពេទ្យទៅដល់មន្ទីរពេទ្យ និងក្រសួងនានាជាច្រើនកន្លែង។
បច្ចុប្បន្ន foodpanda កំពុងដំណើរការសេវាដឹកជញ្ជូនយ៉ាងសកម្មលើសពីអាហារ នៅស្ទើរទូទាំងប្រទេសកម្ពុជា ដែលរួមមាននៅ ភ្នំពេញ សៀមរាប បាត់ដំបង កំពង់ចាម កំពត កំពង់ធំ កំពង់សោម ប៉ោយប៉ែត បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ស្ពឺ កំពង់ឆ្នាំង និងស្វាយរៀង។ ជាការពិតណាស់បើទោះបីជាកម្ពុជាកំពុងទទួលរងនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ក្ដី ក៏ foodpanda នៅតែព្យាយាមបន្តពង្រីកខ្លួនទៅកាន់បណ្តាខេត្តផ្សេងៗទៀត ដើម្បីជួយសម្រួលដល់ម្ចាស់អាជីវកម្ម និងការដឹកជញ្ជូនម្ហូបអាហារប្រកបដោយសុវត្ថិភាពខ្ពស់។


ដូច្នេះកុំភ្លេចណា៎ ទាញយកកម្មវិធី foodpanda (http://onelink.to/fpkh) ទាំងអស់គ្នាដើម្បីកុម្ម៉ង់ទិញ អាហារឆ្ងាញ់ៗ និងរបស់ប្រើប្រាស់គ្រប់ប្រភេទតាមតម្រូវការ ដោយមិនបាច់ចេញក្រៅផ្ទះ ឬ ទៅទិញដោយផ្ទាល់ ជាមួយសេវាដឹកតម្លៃសមរម្យ ឬឥតគិតថ្លៃ សម្រាប់ទីតាំងក្បែរលោកអ្នក។
ចូលរួម Subscribe Channel Telegram របស់ foodpanda KH ៖ https://t.me/foodpandakh ដើម្បីទទួលបានព័ត៌មានប្រូម៉ូសិនពិសេសៗ និងប័ណ្ណបញ្ចុះតម្លៃជាច្រើនមុនគេ។
កុំភ្លេចណា៎ ត្រូវប្រកាន់ខ្ចប់វិធានការ៣កុំ៣ការពារ ដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ទាំងអស់គ្នា៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី