ព័ត៌មានជាតិ
ផ្សារទាំងអស់ត្រូវរៀបចំឱ្យបានស្អាត និងយកសំណាកអាជីវករឱ្យបានរួចរាល់ទើបឱ្យបើកឡើងវិញ
លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា គ្រប់ផ្សារទាំងអស់ដែលបានបិទកន្លងមក គឺត្រូវតែរៀបចំសណ្តាប់ធ្នាប់ អនាម័យឱ្យបានស្អាតត្រឹមត្រូវ ហើយចំពោះបងប្អូនអាជីវករត្រូវយកសំណាកឱ្យបានរួចរាល់ និងអនុវត្តតាមលក្ខខណ្ឌដែលបានរដ្ឋបាលខេត្តបានចេញ ទើបអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ។

ក្នុងឱកាសចុះត្រួតពិនិត្យមើលតាមផ្សារកាលពីថ្ងៃទី២៤ ខែសីហា លោកអភិបាលខេត្ត បានស្នើឱ្យបងប្អូនអាជីវករទាំងអស់ត្រូវរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចឱ្យបានល្អប្រសើរដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានការណែនាំដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងធានាបាននូវសុវត្ថិភាពទាំងអស់គ្នា។
គិតត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ នេះ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីសម្រេចបើកឱ្យដំណើរការផ្សារចំនួន០៣ មានដូចជា ផ្សារលើ ផ្សារដារ៉ាសំណាង និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ក្រុងព្រះសីហនុ(ហៅផ្សារចិន) នៅក្នុងក្រុងព្រះសីហនុ ដោយសារផ្សារទាំងនេះបានបំពេញគ្រប់លក្ខខណ្ឌ និងបានឆ្លងកាត់ការត្រួតពិនិត្យនិងវាយតម្លៃពីអនុគណៈកម្មការទី៦(អនុគណៈកម្មការរៀបចំគ្រប់គ្រងផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន និងអាជីវកម្មលក់ដូររបស់ប្រជាពលរដ្ឋ)។

ដោយឡែកចំពោះផ្សារនៅក្នុងស្រុកព្រៃនប់ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ក្រុមការងារអនុគណៈកម្មការទី៦ បានចុះបានពិនិត្យ និងផ្សព្វផ្សាយដល់អ្នកគ្រប់គ្រងផ្សារចំនួន០៣ គឺផ្សារវាលរេញ ផ្សារអូរចំណារ និងផ្សារកោះខ្យង អំពីលក្ខខណ្ឌនៅក្នុងការបើកដំណើរការផ្សារឡើងវិញជាពិសេសការអនុវត្តតាមវិធានរដ្ឋបាល និងសុខាភិបាល ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។
មកដល់ពេលនេះក្រុមការងារអនុគណៈកម្មការទី៦ បានទទួលពាក្យស្នើសុំបើកដំណើរការផ្សារឡើងវិញ មានចំនួន០២ផ្សារ គឺផ្សារវាលរេញ និងផ្សារអូរចំណារ។ ក្នុងនោះក្រុមការងារអនុគណៈកម្មការទី៦ នឹងចុះទៅត្រួតពិនិត្យតាមពាក្យស្នើសុំ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ។

គួរបញ្ជាក់ថា លក្ខខណ្ឌមួយចំនួនចំពោះបងប្អូនអាជីវករដើម្បីអាចចូលទៅបើកលក់ដូរវិញបានមានដូចខាងក្រោម៖
-អាជីវករដែលអនុញ្ញាតឱ្យចូលលក់ដូរបានលុះណាតែមានប័ណ្ណចាក់វ៉ាក់សាំងរួចពីរដង។
-អាជីវករទាំងអស់អស់ត្រូវយកសំណាករកមេរោគកូវីដ-១៩ តាមការចាំបាច់ស្របតាមការជូនដំណឹងរបស់អ្នកគ្រប់គ្រង ផ្សារឬអាជ្ញាធរមូលដ្ឋាន។
-ក្នុងផ្សារត្រូវបាញ់ថ្នាំ/អាកុល សម្លាប់មេរោគរាល់សប្តាហ៍។
-ករណីមានបុគ្គលណាមានអាការៈសង្ស័យត្រូវសហការជាមួយក្រុមគ្រូពេទ្យដើម្បីយកសំណាកភ្លាម។
-អាជីវករទាំងអស់ត្រូវរៀបចំតូបរបស់ខ្លួនឱ្យមានលក្ខណៈស្រឡះទូលាយមានខ្យល់ចេញចូលគ្រប់គ្រាន់ និងរៀបចំដាក់អោយរបៀបរៀបរយ មានអាកុល ពាក់ម៉ាស់និងមិនអនុញ្ញាតឱ្យប្រមូលផ្ដុំគ្នាឡើយ។

-អ្នកមកទិញឥវ៉ាន់ឬអតិថិជនត្រូវតែតម្រង់ជួរដោយរក្សាគម្លាតឱ្យបាន១,៥ ម៉ែត្រពីគ្នា។ ប្រសិនបើម្ចាស់តូបមិនអនុវត្តតាមការណែនាំនេះឬមិនធ្វើតាមការណែនាំរបស់គណៈគ្រប់គ្រងផ្សារម្ចាស់ផ្សារឬមន្ត្រីមានសមត្ថកិច្ចហើយត្រូវបានរកឃើញថា មានហានិភ័យខ្ពស់ក្នុងការចម្លងមេរោគកូវីដ-១៩ នឹងត្រូវផ្អាកមិនឱ្យប្រកបអាជីវកម្មនៅក្នុងផ្សារឡើយ។ ម្ចាស់ផ្សារត្រូវទទួលខុសត្រូវនិងធានាបាននូវការអនុវត្តការណែនាំនេះឱ្យមានប្រសិទ្ធភាព៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម១៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?