ព័ត៌មានជាតិ
កាប់២កាំបិត រួចគេចខ្លួនបាត់ ដោយសារផឹកស្រវឹងស្មានតែគេលួចជេរ
ខេត្តបន្ទាយមានជ័យ៖ យុវជនម្នាក់ស្រែហៅរកប្រពន្ធ ស្រាប់តែជនបង្កកំពុងផឹកស្រាស្មានតែស្រែកជេរដាក់ខ្លួនទាញកាំបិតកាប់២កាំបិតរួចគេចខ្លួនបាត់ នៅវេលាម៉ោង៦យប់ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងភូមិអូរប្រាសាទឃុំ អូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនដៃដល់មានឈ្មោះ ហុង ហួច ភេទប្រុសអាយុឆ្នាំ៣៧ រស់នៅភូមិអូរប្រាសាទឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ចំណែកជនរងគ្រោះឈ្មោះ ទូច ផង់ ភេទប្រុសអាយុ២៥ឆ្នាំ នៅភូមិជាមួយគ្នា។
នគរបាលមូលដ្ឋានបានឲ្យដឹងបន្តទៀតថា តាមការឲ្យដឹងពីជនរងគ្រោះ នៅមុនពេលកើតហេតុ ខ្លួនបានដើរស្រែកហៅរកប្រពន្ធពីចម្ងាយ ជនបង្កឈ្មោះហុង ហួច កំពុងតែផឹកស្រាស្មានតែស្រែកជេរខ្លួន ក៏ទាញកាំបិតហាន់ដើមចេកប្រវែងកន្លះម៉ែត្រ កាប់សំដៅមកលើខ្លួនត្រូវចំក្បាលលើសៀតថ្កាខាងឆ្វេង១កាំបិតនិង ស្មា១កាំបិតរងរបួសធ្ងន់ ត្រូវបានសាច់ញាតិដឹកបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ជប៉ុន នៅស្រុកមង្គលបូរី ។
នគរបាលមូលដ្ឋានបានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពីធ្វើសកម្មភាពរួច ជនដៃដល់បានរត់គេចខ្លួន នៅពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ ចាប់ជនដៃដល់ដើម្បីយកមកចាត់ការតាមនិតិវិធីច្បាប់ហើយ៕
អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ