ព័ត៌មានជាតិ
មកភ្នំពេញធ្វើការរោងចក្របានមួយថ្ងៃ ដេកស្លាប់ ក្នុងបន្ទប់ជួល
ស្ត្រីម្នាក់បានដេកស្លាប់ក្នុងបន្ទប់ផ្ទះជួលមួយកន្លែង ខណៈក្នុងបន្ទប់ក៏មានក្មួយៗ២នាក់ទៀតរស់នៅជាមួយ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦៖៣០ នាទីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នៅចំណុចបន្ទប់ផ្ទះជួលមួយកន្លែង នៅជាន់ទី៣ ស្ថិតតាមបណ្តោយផ្លូវបេតុង ក្នុងភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ស្ត្រីខាងលើ មានឈ្មោះ ភាន ស៊ាង ហៃ អាយុ៤១ឆ្នាំ មុខរបរកម្មករោងចក្រ មានស្រុកកំណើតនៅភូមិរអាងលើ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ នាងមានគ្រួសារហើយ ប៉ុន្តែពុំទាន់មានកូនឡើយ។ ហើយនាង ក៏ទើបតែមកភ្នំពេញបាន២ថ្ងៃ ហើយចូលធ្វើការរោងចក្របាន១ថ្ងៃប៉ុណ្ណោះ ដោយសុំការស្នាក់នៅប្រាស្រ័យបណ្តោះអាសន្នជាមួយ ក្មួយៗស្រី២នាក់ផ្សេងទៀត។

តាមការរៀបរ៉ាប់ពីនារីជាក្មួយៗឱ្យដឹងថា ស្ត្រីជាមីងដោយសារមានជំងឺប្រចាំកាយ និងជំពាក់លុយគេនៅឯស្រុកផង ក៏បានមកភ្នំពេញ ដើម្បីរកការងាររោងចក្រធ្វើ រកលុយមើលជំងឺ និងសងបំណុល ដោយនាងបានមកភ្នំពេញតាំងពីថ្ងៃ២៣ លុះរហូតដល់ថ្ងៃទី២៤ ក៏បានចូលធ្វើការបានមួយថ្ងៃ ហើយដល់ថ្ងៃទី២៥ ក៏ដេកស្លាប់តែម្តង។
ប្រភពដដែលបានឱ្យដឹងទៀតថា នៅមុនកើតហេតុ ពួកគេបានស្រែកដាស់ស្ត្រីជាមីងឱ្យក្រោកដើម្បីទៅធ្វើការ ប៉ុន្តែមិនក្រោក ក៏បានទៅអង្រួនខ្លួនហើយនៅតែមិនមាត់មិនកទៀត ក៏ស្ទាបផ្លូវដង្ហើមទៅ ទើបដឹងថា ស្ត្រីជាមីងបានដេកស្លាប់។ ភ្លាមនោះ នារីជាក្មួយទាំង២នាក់ ដោយសភាពភ័យស្លន់ស្លោរ បានរត់ទៅប្រាប់ម្ចាស់បន្ទប់ជួល រួចម្ចាស់បន្ទប់ ក៏បានរាយការណ៍បន្តជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីសុំកិច្ចអន្តរាគមន៍ចុះពិនិត្យ។

បន្ទាប់ពីទទួលបានព័ត៌មានហើយ កម្លាំងនគរបាលមូលដ្ឋាន រួមជាមួយសមត្ថកិច្ចជំនាញ បានចុះអន្តរាគមន៍ដល់ទីតាំងខាងលើ ដើម្បីធ្វើកោសល្យវិច្ច័យពិនិត្យ។ ក្រោយការពិនិត្យវិច្ច័យយ៉ាងល្អិតល្អន់មក សមត្ថកិច្ចជំនាញបញ្ជាក់ថា សពត្រូវបានស្លាប់ដោយថប់ដង្ហើមខ្លាំង ហើយគាំងបេះដូងស្លាប់តែម្តងទៅ។ ក្រោយពិនិត្យរួច សពត្រូវបានធ្វើប្រគល់ជូន ក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

សូមបញ្ជាក់ថា មុនឈានដល់ការចុះធ្វើកោសល្យវិច្ច័យនោះ សមត្ថកិច្ចក៏បានធ្វើការទំនាក់ទំនងទៅកាន់ក្រុមគ្រូពេទ្យដើម្បីទៅធ្វើការតេស្តសំណាក ដើម្បីរកមេរោគកូវីដ១៩ ជាមុនសិនផងដែរ ដោយលទ្ធិផល ឃើញថា អវិជ្ជមាន៕ ដោយ៖ លីហេង

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់