Connect with us

ព័ត៌មានជាតិ

ព្រលានយន្តហោះ ៤ កំពុងដំណើរការសាងសង់ថ្មី និងកែ​លម្អ ខណៈព្រលាន១ ជាគម្រោង​បង្កើតថ្មី

បានផុស

នៅ

មន្ដ្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានអះអាងថា មកដល់បច្ចុប្បន្ននេះ បើទោះបីជាស្ថិតក្នុងដំណាក់កាល នៃការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជាមានព្រលានយន្តហោះចំនួន៤ កំពុងដំណើការ​សាងសង់ថ្មី និងកែលម្អ ហើយ១ទៀតជាគម្រោងបង្កើតថ្មី ដោយឡែកព្រលានយន្តហោះចាស់ៗផ្សេងៗទៀត មិនដំណើការទេ ក្រៅតែការចុះថតយន្តហោះតូចៗបែបរដ្ឋបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស និងជាអ្នកនាំពាក្យរដ្ឋលេខាធិការរដ្ឋានអាកាសចរស៊ីវិល​(SSCA) បានថ្លែងប្រាប់កម្ពុជាថ្មីថា ព្រលានយន្តហោះដែលកំពុងស្ថិតក្រោមដំណើរការសាងសង់ថ្មី និងកែ​លម្អទាំង ៤ រួមាន ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ព្រលានយន្តហោះអន្តរជាតិសៀមរាប ព្រលានយន្តហោះអន្តរជាតិតារាសាគរ និងព្រលានយន្តហោះខេត្តព្រះសីហនុ។

បើតាមលោក ស៊ីន ចាន់សិរីវុត្ថា ពីមុនមកក៏មានព្រលានយន្តហោះច្រើនដែរ នៅតាមបណ្តារាជធានី ខេត្តនានា ប៉ុន្តែមកដល់សព្វថ្ងៃនេះ ព្រលានយន្តហោះទាំងនោះ មិនបានដំណើរការទេ ហើយបច្ចុប្បន្ន មានគម្រោង​ថ្មីមួយទៀត គឺព្រលានយន្តហោះខេត្តមណ្ឌលគិរី  ប៉ុន្តែគម្រោងនេះ មានការយឺតយ៉ាវបន្តិច ដោយ​សារតែការរីករាលដាល នៃជំងឺកូវីដ-១៩។

លោក ស៊ីន ចាន់សិរីវុត្ថាឱ្យដឹងដែរថា ពីមុនកម្ពុជាមានព្រលានយន្តហោះនៅខេត្តបាត់ដំបង នៅស្ទឹងត្រែង នៅខេត្តកោះកុងជាដើម ប៉ុន្តែបច្ចុប្បន្នព្រលានយន្តហោះទាំងនោះ មិនដំណើរការទេ គ្រាន់តែមានការជួសជុល ថែរក្សា និងឈូសឆាយដីឲ្យរាបស្មើជាដើម ហើយយូរៗមានយន្តហោះយោធា យន្តហោះគណៈ​ប្រតិភូ តូចៗ (អេឡេកូ) ឬសកម្មភាពបែបរដ្ឋបាល ចុះចតប៉ុណ្ណោះ មិនមានយន្តហោះបែបពាណិជ្ជកម្មធំៗចុះថតនោះទេ។

អ្នកនាំពាក្យអាកាសចរស៊ីវិលរូបនេះបានបញ្ជាក់ដែរថា ក្នុងចំណោមព្រលានយន្តហោះទាំង៤ ខាងលើនេះ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលកំពុងសាងសង់នេះ បានប្រមាណ ២០.៨ ភាគរយហើយ គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២១នេះ។ ចំណែកព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី សម្រេចបានជាង៤០​ភាគ​រយ ហើយព្រលានយន្តហោះតារាសាគរសម្រេចបាន៩៦ភាគរយ។

លោកថា ព្រលានយន្តហោះអន្តរជាតិតារាសាគរនេះជិតចប់ហើយ នៅសល់ការងារបច្ចេកទេសបន្តិចបន្តួច ដូចជាការបំពាក់ឧបករណ៍ និងធ្វើតេស្តបន្តិចបន្តួចប៉ុណ្ណោះ ហើយព្រលានយន្តហោះនេះសង្ឃឹមថា នឹងចប់ទាំងស្រុង១០០ភាគរយនៅចុងឆ្នាំ២០២១នេះ។

តែយ៉ាងណា លោកអះអាងថា ក្រោយពីបញ្ចប់ទាំងស្រុង យើងប្រើពេល៦ ខែទៀត ដើម្បីសាកល្បងបច្ចេក​ទេស ការធ្វើតេស្តវាស់ឧបករណ៍ជាមួយយន្តហោះជាដើម ដូច្នេះអាចនៅពាក់កណ្ដាលឆ្នាំ ២០២២ ទើបព្រ​លានយន្តហោះនេះ អាចដំណើរការយន្តហោះពាណិជ្ជកម្មបាន ប៉ុន្តែដោយសារតែបញ្ហាការរីករាលដាលនៃជំងឺកូវីដ១៩ យើងមិនទាន់ដឹងថា នឹងមានយន្តហោះចុះចតដែរ ឬយ៉ាងណានោះទេ៕

ដោយ៖កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

លោក ណេតាន់យ៉ាហ៊ូ សរសើរលោក ត្រាំ លើ​គម្រោង​​យកជនជាតិ​ប៉ាឡេស្ទីន​ចេញ​ពី​ហ្គាហ្សា

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ស្ករគ្រាប់និងនំចំណីផុតកំណត់ ចាក់ចោលគរដូចភ្នំ នៅតាមផ្លូវ ក្នុងទីក្រុងហាណូយ 

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៩ នាទីutes មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១០ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងធនធានទឹក ប្រាប់ពលរដ្ឋខេត្តតាកែវឱ្យប្រើប្រាស់ទឹកសន្សំសំចៃ ជៀសវាងខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ

សេដ្ឋកិច្ច១៤ នាទីutes មុន

រដ្ឋមន្ត្រីឧស្សាហកម្ម ជំរុញឱ្យសហគ្រិនខ្មែរ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ-អន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម