ព័ត៌មានជាតិ
សម្ដេចតេជោ ណែនាំក្រសួងសុខាភិបាល ឱ្យធានាបាននូវប្រសិទ្ធភាព និងសុវត្ថិភាពវ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាស ស្ដីពី “គោលនយោបាយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ” ជូនដល់ប្រជាពលរដ្ឋ ដើម្បីបង្កើនការពារប្រឆាំងនឹងមេរោគកូវីដ១៩។ ជូនដល់ប្រជាពលរដ្ឋអាយុចាប់ពី១២ឆ្នាំឡើងទៅ ដើម្បីបង្កើនភាពឆ្លើយតបនៃអង្គបដិបក្ខនៃប្រព័ន្ធការពារក្នុងខ្លួន ឱ្យកាន់តែប្រសើរឡើងថែមទៀត ប្រឆាំងនឹងមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) និងប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត។

ដើម្បីធានាបាននូវប្រសិទ្ធភាព និងសុវត្ថិភាពនៃការវ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនេះ សម្ដេចតេជោ បានណែនាំ ក្រសួងសុខាភិបាល និងយន្តការដែលមានការពាក់ព័ន្ធ ត្រូវអនុវត្តនូវគោលការណ៍ដូចខាងក្រោម៖
– ផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់ជាវ៉ាក់សាំងដូសជំរុញ តែចំពោះប្រភេទវ៉ាក់សាំងកូដ-១៩ ដែលត្រូវបានទទួលស្គាល់ និងអនុញ្ញាតឱ្យប្រើប្រាស់ក្នុងគ្រាបន្ទាន់ដោយអង្គការសុខភាពពិភពលោក និងដោយ ក្រសួងសុខាភិបាលកម្ពុជាប៉ុណ្ណោះ។
– កំណត់អំពីប្រភេទវ៉ាក់សាំងសម្រាប់ប្រើប្រាស់ជាដូសជំរុញ សម្រាប់សម្រួលដល់ការស្វះស្វែងរក វ៉ាក់សាំង និងធានាបាននូវការផ្ដល់ការចាក់វ៉ាក់សាំងដូសជំរុញនេះដោយយន្តការពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ជូនដល់ប្រជាជន។
– កំណត់អំពីរបបនៃការចាក់វ៉ាក់សាំងដូសជំរុញទាំងរបបនៃការចាក់វ៉ាក់សាំងប្រភេទចម្រុះ (Heterologous Vaccination Regiment) ទាំងរបបនៃការចាក់វ៉ាក់សាំងប្រភេទតែមួយដូចគ្នា (Monologues Vaccination Regiment) ព្រមទាំងធ្វើការណែនាំដល់សេវាសុខាភិបាលឯកជនអំពីរបបនៃការចាក់វ៉ាក់សាំងដូសជំរុញនេះជូនដល់ប្រជាជន។ ទន្ទឹមនេះ ក្រសួងសុខាភិបាលត្រូវបន្តសិក្សាស្រាវជ្រាវ និងធ្វើបច្ចុប្បន្នកម្ម ជាប្រចាំអំពីរបបចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ, ប្រភេទវ៉ាក់សាំងដែលអាចប្រើជាដូសជំរុញ និងគម្លាត ពេលវេលានៃការចាក់ដូសជំរុញនេះ ហើយធ្វើការផ្សព្វផ្សាយព័ត៌មាន និងជូនដំណឹងដល់សេវាសុខាភិបាល និងសាធារណជនឱ្យបានទូលំទូលាយ។

– ជូនដំណឹងដល់សាធារណជនអំពីរបបនៃការចាក់វ៉ាក់សាំង និងណែនាំអំពីរបៀបនៃការទទួល បានការចាក់វ៉ាក់សាំងដូសជំរុញនេះ ដោយរួមទាំងប្រភេទវ៉ាក់សាំងដែលអាចប្រើជាដូសជំរុញ, គម្លាតពេលវេលា នៃការចាក់ដូសជំរុញ និងរបបនៃការចាក់វ៉ាក់សាំងដូសជំរុញ។
គួរបញ្ជាក់ថា ការចាក់ដូសជំរុញនឹងធ្វើឡើងចាប់ពីខែសីហា ឆ្នាំ២០២១នេះ ដល់អំឡុងពាក់កណ្តាលឆ្នាំ២០២២ ដោយអាស្រ័យលើលទ្ធភាពនៃការស្វែងរក និងទទួលបានវ៉ាក់សាំងកូវីដ-១៩។ ក្នុងគោលនយោបាយនេះ រាជរដ្ឋាភិបាល បន្តយកប្រទេសចិន ជាបង្អែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់វ៉ាក់សាំង សម្រាប់ចាក់ដូសជំរុញ។ គិតរហូតមកដល់បច្ចុប្បន្ន អ្នកបានចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ គឹបានចំនួន ជិត ៤២៩ ពាន់នាក់ហើយ។ ចំណែកយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាជនដោយឥតគិតថ្លៃ និងតាមគោលការណ៍ស្ម័គ្រចិត្ត ជូនពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើងទៅបានចំនួនប្រមាណ ៨៨% ធៀបនឹងគោលដៅ ១០ លាននាក់ និងកុមារអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ចំនួនប្រមាណ ៥៩% ធៀបនឹងគោលដៅ ជិត២លាននាក់៕
អត្ថបទ៖ ច័ន្ទ វីរៈ



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី