Connect with us

ព័ត៌មានជាតិ

ការស្ទង់មតិរបស់ខុមហ្វ្រែលបង្ហាញថា ជិត៨០ភាគរយ បានគាំទ្រឱ្យចាប់ខ្លួន រ៉ុង ឈុន

បានផុស

នៅ

ការស្ទង់មតិតាមអ៊ីនធឺណិតដែលធ្វើឡើងដោយអង្គការប្រឆាំងរដ្ឋាភិបាល ដែលមានឈ្មោះថា “ខុមហ្វ្រែល” កាលពីខែសីហា ឆ្នាំ២០២០ បានបង្ហាញថា អ្នកឆ្លើយតបជិត៨០ភាគរយ បានគាំទ្រការចាប់ខ្លួនលោក រ៉ុង ឈុន ដែលលទ្ធផលនេះបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់អំពីបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាចង់បាននូវសន្តិភាព និងស្ថិរភាពសង្គម ព្រមទាំងការគាំទ្រចំពោះចំណាត់ការផ្លូវច្បាប់ចំពោះបុគ្គលរូបនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាការបង្ហាញរបស់ស្ថានតំណាងកម្ពុជា ទៅកាន់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ តាមរយៈ សេចក្តីថ្លែងការណ៏មួយ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ដែលជាការឆ្លើយតបអ្នករាយការណ៍ពិសេសមួយក្រុមតូច ដែលពុំបានផ្តល់ការយកចិត្តទុកដាក់ ចំពោះសារៈសំខាន់ នៃការអនុវត្តច្បាប់ នៅប្រទេស កម្ពុជា។

បើតាមស្ថានតំណាងកម្ពុជា ការអត្ថាធិប្បាយរបស់អ្នករាយការណ៍ពិសេស បានបង្កឱ្យមានការភ័ន្តច្រទ្បំ និងជ្រើសយកតែមួយជ្រុងហួសហេតុ ហើយការលើកឡើងរបស់អ្នកជំនាញទាំងនោះថា ការកាត់ទោសលោក រ៉ុង ឈុន មិនមានភាពត្រឹមត្រូវ និងពុំសមាមាត្រនោះ បង្ហាញថា ក្រុមអ្នកជំនាញទាំងនោះ ពុំបានយកចិត្តទុកដាក់លើអង្គហេតុ និងអង្គច្បាប់ឡើយ។ ដោយស្រមៃចង់បានជាប់ជានិច្ចនូវរូបភាពសេរីភាពបញ្ចេញមតិជ្រុលហួស។

ម្យ៉ាងទៀត ក្រុមអ្នកជំនាញទាំងនោះ បានមើលស្រាលចំពោះផលវិបាកដ៏មហន្តរាយ និងមិនអាចវិលត្រទ្បប់ទៅរកសភាពដើមបាននៃព័ត៌មានក្លែងក្លាយ នៅពេលត្រូវបានសាយភាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ការអត្ថាធិប្បាយលើបញ្ហាព្រំដែនដោយប្រើប្រាស់ព័ ត៌មានបំភ្លៃការពិត និងបំផ្លើស ពុំមែនជាការអនុវត្តសេរីភាពនៃការបញ្ចេញមតិនោះទេ។

បញ្ហាទឹកដីដែលមានលក្ខណៈរសើប និងស្មុគស្មាញ ចាំបាច់ត្រូវតែដោះស្រាយ ដោយអ្នកជំនាញដែលមានការទទួលស្គាល់ ហើយក៏មិនត្រូវប្រើប្រាស់ជាឧបករណ៍សម្រាប់ការកេងចំណេញផ្នែកនយោបាយឡើយ ព្រោះ វាអាចដុតបញ្ឆេះឱ្យមានការកើនឡើងនូវទស្សនៈជាតិនិយមជ្រុល ដោយសារបរិបទប្រវត្តិសាស្ត្រ។ មានព្រឹត្តិការណ៍មួយចំនួនបានកើតទ្បើងរួចមកហើយ ដែលបណ្តាលមកពីការអត្ថាធិប្បាយ ក្នុងហេតុផលនយោបាយចំពោះបញ្ហាព្រំដែន រវាងប្រទេសកម្ពុជា និងប្រទេសជិតខាង។

សូមបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានប្រកាសសាលក្រម ដោយកាត់ទោសជនជាប់ចោទ រ៉ុង ឈុន ឱ្យជាប់ពន្ធនាគារ២ឆ្នាំ និងពិន័យប្រាក់២លានរៀល ចំពោះករណីញុះញង់ បង្កបញ្ហានៅព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំកាលពីឆ្នាំមុន។

ក្រៅពីកាត់ទោស រ៉ុង ឈុន សាលាដំបូងរាជធានីភ្នំពេញ ក៏បានកាត់ទោសមនុស្ស២នាក់ទៀត គឺឈ្មោះ តុន និមល និងឈ្មោះ ស កណិកា ឱ្យជាប់ពន្ធនាគារ២០ខែ។ ជនទាំង៣ ត្រូវបានតុលាការពិន័យប្រាក់ម្នាក់២ លានរៀល និងបង្គាប់ឱ្យសងជំងឺ ចិត្តទៅដើមបណ្តឹង គឺគណៈកម្មការព្រំដែន សរុបចំនួន៤០០លានរៀលផងដែរ។

លោក រ៉ុង ឈុន ត្រូវបានតុលាការចោទប្រកាន់ពីបទ “ញុះញង់បង្កឱ្យមានភាពវឹកវរ ដល់សន្តិសុខសង្គម” បន្ទាប់ពីត្រូវ បានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ បន្ទាប់ពីលោកបានប្រព្រឹត្តបទល្មើសញុះញង់បង្ក ឱ្យមានភាពវឹកវរ អំឡុងពេលចុះទៅកាន់ព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ។ ក្នុងពេលចុះទៅកាន់ព្រំដែនខេត្តនេះ លោក រ៉ុង ឈុន បានចេញសេចក្តីថ្លែងការណ៍ទៅកាន់សាធារណជនថា ការបោះបង្គោលព្រំដែនថ្មី រវាងកម្ពុជា- វៀតណាមបានចូល ដីកម្ពុជា ប្រហែល៥០០ម៉ែត្រ។

បន្ទាប់ពីមានការចោទប្រកាន់នេះ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជាបានប្រកាសទាត់ចោលនូវសេចក្តីថ្លែងការណ៍របស់លោក រ៉ុង ឈុន ដោយចាត់ទុកថា ជាការផ្សាយព័ត៌មានមិនពិត និងបំផ្លើស ដែលមានចេតនាទុច្ចរិតក្នុងគោលបំណង បំភាន់ សាធារណមតិជាតិ និងអន្តរជាតិ ចំពោះការងារព្រំដែនរបស់រាជរដ្ឋាភិបាល៕ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម