ព័ត៌មានជាតិ
កម្ពុជាស្នើភាគីថៃ ជួយព្យាបាលពលករខ្មែរ ដែលឆ្លងជំងឺកូវីដ-១៩ ក្នុងរយៈពេលកំពុងស្វែងរកការងារធ្វើ
ការស្នើនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាការងារ និងអភិវឌ្ឍន៍សម្ព័ន្ធមេត្រីភាព កម្ពុជា-ថៃ តាមប្រព័ន្ធបញ្ជូនរូបភាពនិងសំឡេង (VTC) នៅទីបញ្ជាការយោធភូមិភាគទី៥ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ ដែលកិច្ចប្រជុំនេះ ភាគីកម្ពុជាដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ និងមន្ត្រីចំណុះខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ហើយភាគីថៃដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ក្រៃភព ឆៃយ៉ាក់ផាន់ នាយសេនាធិការកងទ័ពភូមិភាគទី១ និងមន្ត្រីរាជការ ខេត្តស្រះកែវ។
ក្នុងកិច្ចប្រជុំបានលើកបញ្ហាចំនួន៤ រួមមាន៖
ទី១. ការការពារ និងទប់ស្កាត់ពលករឆ្លងដែន និងការរៀបចំការងារសម្រាប់ពលករ។
ទី២. បញ្ហាគ្រឿងញៀន ខ្លឹមសារទី៣ បញ្ហាផ្ទុះជំងឺកូវីដ-១៩ ក្នុងស្ថានការណ៍បច្ចុប្បន្ន និងខ្លឹមសារទី៤ បញ្ហាល្បែងភ្នាល់តាមអនឡាញ។
នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សេង ធារិន បានស្នើឱ្យភាគីថៃជួយព្យាបាលពលករកម្ពុជា ដែលវិជ្ជមានជំងឺកូវិដ-១៩ ជាពិសេសពលករ ដែលកំពុងស្វែងរកការងារធ្វើក្នុងប្រទេសថៃ និងស្នើភាគីថៃ ជួយសម្របសម្រួលករណីពលករខ្មែរឆ្លងដែនខុសច្បាប់ មិនបានប្រព្រឹត្តទោសធ្ងន់ធ្ងរ សូមបញ្ជូនខ្លួនពលករទាំងនោះត្រឡប់មកកម្ពុជាវិញ និងជួយទប់ស្កាត់មិនឱ្យមានមេខ្យល់រង់ចាំទទួលពលករខុសច្បាប់ពីកម្ពុជា។
ជាមួយគ្នានោះដែរ ភាគីទាំងពីរបានស្នើសុំឲ្យកម្លាំងសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធនៅជួរមុខ និងស្ថាប័នជំនាញ ដែលមានការពាក់ព័ន្ធ រួមគ្នាពិចារណា ដើម្បីកំណត់ជាគោលការណ៍សម្រាប់ធ្វើការដោះស្រាយបញ្ហាផ្សេងៗ តាមព្រំដែនឱ្យសមស្របជាប្រទេសមានភូមិផងរបងជាមួយគ្នា។
បន្ថែមពីនោះ ភាគីទាំងពីរ ក៏បានពិភាក្សាគ្នា ដោយយកចិត្តទុកដាក់ និងផ្អែកលើទស្សនៈផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ ពិសេសប្រជាពលរដ្ឋ ដែលរស់នៅតាមបរិវេណព្រំដែនកម្ពុជា-ថៃ៕
ដោយ ៖ កោះកែវ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ចរាចរណ៍៧ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់