ព័ត៌មានជាតិ
ក្រោមការយកចិត្តទុកដាក់ពីអាជ្ញាធរ វិស័យសំណង់នៅរាជធានី បានដំណើរការទៅដោយរលូន បើទោះបីក្នុងតំណាក់កាលកូវីដ-១៩
ភ្នំពេញ ៖ វិស័យសំណង់គឺជាវិស័យមួយដែលបាននិងកំពុងដំណើរការយ៉ាងមមាញឹកនៅរាជធានីភ្នំពេញក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះទេដើម្បីឲ្យវិស័យនេះនៅតែដំណើរការដដែល បើទោះបី ប្រទេសកម្ពុជា ស្ថិតក្នុងតំណាក់កាលកូវីដ-១៩ ក៏ដោយនោះ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង តែងយកចិត្តទុកដាក់ដើម្បីធ្វើយ៉ាងណាឲ្យវិស័យនេះនៅតែដំណើរការទៅមុខ មិនរំខាន ដោយកូវីដ-១៩ឡើយ។

ជាក់ស្តែងនៅរសៀលថ្ងៃទី២៥ ខែសីហានេះ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ជាមួយវិស័យឯកជន ពិសេសគឺវិស័យសំណង់នេះតែម្ដង ដើម្បីធ្វើយ៉ាងណាឲ្យវិស័យឯកជនចូលរួមសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ មានន័យថាបវិស័យសំណង់នៅតែដំណើរការ បើទោះបីស្ថានភាពជំងឺកូវីដ-១៩មិនទាន់ត្រូវបានបញ្ចប់ក៏ដោយ។
លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថាជំងឺកូវីដ-១៩ បានរីករាលដាលយ៉ាងខ្លាំងនៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រហូតដល់រាជធានីភ្នំពេញត្រូវបានបិទខ្ទប់ដើម្បីកាត់ផ្ដាច់ការរីករាលដាលនៃជំងឺនេះ ។ យើងបានធ្វើការងារនេះទាំងយប់ ទាំងថ្ងៃ ដើម្បីកុំឲ្យជំងឺនេះរីករាលដាលធំឡើងដែលយើងគ្រប់គ្រងមិនបាននោះ។

លោកបញ្ជាក់ផងដែរថា ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ នៅដំណាក់កាលចុងក្រោយនេះ គឺបានរីករាលដាលដល់ បងប្អូនកម្មករសំណង់ កម្មករ កម្មការិនីរោងចក្រ តែដោយការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ សហការជាមួយនិងវិស័យឯកជន យើងបានទប់ស្កាត់នូវការរីករាលដាលជំងឺនេះមិនឲ្យរីករាលដាលកាន់តែធំបានយ៉ាងល្អ។
លោកឃួង ស្រេងបានបន្តទៀតថា ការបង្កើតអោយមានកិច្ចប្រជុំឡើងនៅថ្ងៃនេះ យើងមានគោល
បំណងតែមួយគត់ នោះគឺចង់ឲ្យវិស័យឯកជនចូលរួមសហការជាមួយអាជ្ញាធររាជធានីភ្នំពេញបន្ថែមទៀតដើម្បីទប់ស្កាត់ជំងឺដ៏កាចសាហាវនេះឲ្យបាន។ មានន័យថា បើទោះបី ជំងឺកូវីដ-១៩នៅតែកើតមាន តែសកម្មភាពការងារនានា លើវិស័យសំណង់មិនត្រូវបានផ្អាកដំណើរការនោះទេ។

លោកបានបន្តទៀតថា កន្លងមកនេះ ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន សម្ដេចបាន ខិតខំរកអស់គ្រប់មធ្យោបាយ ដើម្បីកៀងគរធ្វើយ៉ាងណារកវ៉ាក់សាំងមកចាក់ជូន បងប្អូនប្រជាពលរដ្ឋកម្ពុជាអោយបានគ្រប់គ្នា ជាមួយនឹតការរក្សានូវវិធានរបស់ក្រសួងសុខាភិបាល ពិសេស ការអនុវត្ត៣កុំនិង៣ការពារ របស់សម្ដេចតេជោហ៊ុនសែន ធ្វើឱ្យការរីករាលដាលជម្ងឺកូវីដ-១៩ អាចទប់ស្កាត់បាន។

ក្នុងកិច្ចប្រជុំនោះដែរ អ្នក ឧកញ៉ា លី ហួរ ប្រធានសមាគមន៍អ្នកអភិវឌ្ឍន៍លំនៅឋាននៅកម្ពុជាក៏បានមានប្រសាសន៍លើកឡើង អំពីការយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ ពីសំណាក់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី ដោយសម្ដេចបានរកវ៉ាក់សាំង មកចាក់ជូនបងប្អូនប្រជាពលរដ្ឋអោយបានគ្រប់គ្នា ខណៈដែលនៅប្រទេសមួយចំនួននៅអាស៊ី ចាក់វ៉ាក់ជូនពលរដ្ឋរបស់គេ មិនទាន់បាន ប៉ុន្មានភាគរយនៅឡើយ។

លោកបានបន្តថា ការចាក់វ៉ាក់សាំង ជាមួយនិងការចូលរួមសហការពីវិស័យឯកជន ព្រមទាំងប្រជាពលរដ្ឋបក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានធ្វើឲ្យវិស័យឯកជននៅតែដំណើរការទៅមុខ មិនអាក់ខានដោយសារ covid-19នោះទេ។

គួរបញ្ជាក់ថា ដើម្បីធានាឱ្យបាននូវសុខុមាលភាព សុវត្ថិភាព និងជីវភាពរបស់បុគ្គលិក និងកម្មករ-និយោជិត ក្នុងវិស័យសំណង់ ព្រមទាំងនិរន្តរភាពការងាររបស់ការដ្ឋាន កាលពីថ្ងៃទី២៧ កក្កដាកន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់ ម្ចាសំការដ្ឋាន . អ្នកគ្រប់គ្រងការដ្ឋានសំណង់គ្រប់ប្រភេទ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវរឹតបន្តឹងការ អនុវត្តវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ អោយបានម៉ឺងម៉ាតបំផុតផងដែរ ទើបយើងអាចទប់ស្កាត់បានរហូតមកដល់ពេលនេះ៕
ដោយ ៖ ស្រីរ័ត្ន






-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី