Connect with us

ព័ត៌មានជាតិ

មេរោគ​បម្លែង​ថ្មី ​ឆ្លង​លើ​ស្ត្រី​វ័យ​២៥​ឆ្នាំម្នាក់ ធ្វើ​ការ​នៅវិទ្យាស្ថានប៉ាស្ទ័រ

បានផុស

នៅ

ភ្នំ​ពេ​ញ ៖ ស្ត្រី​វ័យ​២៥​ឆ្នាំ​ត្រូវ​បាន​គ្រូពេទ្យ​អះអាងថា​ មាន​វិជ្ជមាន​កូ​វីដ​បម្លែង​ថ្មី​។ ​យោងតាម​ប្រភពពី​លោក សេង វ៉ាន់​ថា ចៅ​រង​ទី​២ ​សង្កាត់​ស្ទឹងមានជ័យ​ទី​២ ​បាន​ប្រាប់​កម្ពុ​ជាថ្មី​ថា​ នៅ​ព្រលប់​ថ្ងៃទី​២៥​ខែសីហា​នេះ​ ក្រុម​គ្រូពេទ្យ​បាន​ចុះមក​ដឹក​អ្នកជំងឺ​កូ​វីដ​បម្លែង​ថ្មី​ម្នាក់​ឈ្មោះ អេង រតនា ភេទ​ស្រី​អាយុ​២៥​ឆ្នាំ​ធ្វើការ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ ស្នាក់នៅ​ផ្ទះល្វែង​លេខ​១៤​បេ ស​ង្កា​ត់​ស្ទឹងមានជ័យ​២​ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ចៅ​រង​ទី​១​សង្កាត់​ស្ទឹងមានជ័យ​ទី​២​ បាន​បញ្ជាក់​ថា ​នៅពេល​ដឹក​យក​ស្ត្រី​ដែល​ឆ្លង​ជំងឺ​កូ​វីដ​បម្លែង​ថ្មី​រួចមក​ក្រុមគ្រូពេទ្យ​បាន​ចុះមក​យក​សំណាក់​មនុស្ស​៣​នាក់​ដែល​រស់នៅ​ជាមួយ​ហើយ​មិន​អនុញ្ញាត​ឲ្យ​ចេញពី​ក្នុងផ្ទះ​រង់ចាំ​ចេញ​លទ្ធផល​ពី​គ្រូពេទ្យ​សិន​។

លោក​សេង វ៉ាន់​ថា បាន​បញ្ជាក់​ថា ​ក្នុង​មូលដ្ឋាន​សង្កាត់​ស្ទឹងមានជ័យ​ទី​២​នេះ​ទើប​និង​កើតមាន​អ្នកជំងឺ​ម្នាក់​ខាងលើ​ដែល​ឆ្លង​ជំងឺ​កូ​វីដ​បម្លែង​ថ្មី​នេះ​ទេ​។​ដូច្នេះ​សូម​បងប្អូន​មានការ​ប្រុង​ប្រ​យ័ត្ន​ផង​៕

ដោយ ៖ ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម