ព័ត៌មានជាតិ
ទូតខ្មែរនៅម៉ាឡេស៊ីថា ការពឹងពាក់ទីភ្នាក់ងារឯកជន និងការព្រមព្រៀងបង់កម្រៃសេវាផ្សេងៗមិនមែនជាការបង់ឲ្យស្ថានទូតទេ
ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីបានប្រាប់ឲ្យពលករ ក៏ដូចជាប្រជាពលរដ្ឋខ្មែរទាំងអស់ថា ការពឹងពាក់ទីភ្នាក់ងារឯកជន ឬមេខ្យល់ ហើយព្រមព្រៀងបង់កម្រៃសេវាផ្សេងៗមិនមែនជាការបង់ឲ្យស្ថានទូតទេ ប៉ុន្តែប្រសិនបើមានបុគ្គលណាប្រើឈ្មោះស្ថានទូតទារប្រាក់កម្រៃសេវាផ្សេងៗ សូមប្រាប់ទៅស្ថានទូត នេះបើតាមការបញ្ជាក់របស់ស្ថានទូតនៅថ្ងៃទី២៥ ខែសីហា នេះ។

ការលើកឡើងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បន្ទាប់ពីវិទ្យុអាស៊ីសេរី (RFA) បានចុះផ្សាយកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ថា “ពលករខ្មែរនៅម៉ាឡេស៊ីចោទប្រកាន់មន្ត្រីស្ថានទូតថា កេងយកផលប្រយោជន៍ក្នុងគ្រាជំងឺកូវីដ-១៩ រាតត្បាត”។ ស្ថានទូតបានហៅការផ្សាយនេះថា មានចរិតជាការផ្សាយញុះញង់ គ្មានមូលដ្ឋានត្រឹមត្រូវ និងមានចេតនា ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសស្ថានទូត។
ស្ថានឯកអគ្គរាជទូតបានបញ្ជាក់ថា ប្រជាពលរដ្ឋ និងពលករ ពលការិនី ទោះបីមកស្នាក់នៅ និងធ្វើការដោយស្របច្បាប់ ឬគ្មានឯកសារស្នាក់នៅស្របច្បាប់ ហើយមានបំណងវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ អាចវិលត្រឡប់ទៅវិញបានដោយខ្លួនឯង។ ចំពោះប្រជាពលរដ្ឋ ពលករ និងពលការិនី ដែលពុំមានឯកសារស្របច្បាប់ អាចវិលត្រឡប់ទៅកម្ពុជាវិញដោយខ្លួនឯង តាមរយៈកម្មវិធី Recalibration Programme របស់អន្តោប្រវេសន៍ម៉ាឡេស៊ី។ ចំពោះអ្នកដែលមានលិខិតឆ្លងដែនហួសសុពលភាព ខូច ឬបាត់ អាចស្នើសុំលិខិតធ្វើដំណើរ បណ្ដោះអាសន្ននៅស្ថានឯកអគ្គរាជទូត “ដោយឥតគិតថ្លៃ”។

ទោះជាយ៉ាងណាស្ថានទូតអះអាងថា នៅមានបងប្អូនពលរដ្ឋ ពលករ និងពលការិនី មួយចំនួននៅតែស្វែងរកការពឹងពាក់ពីភ្នាក់ងារឯកជន ឬមេខ្យល់ក្នុងការរៀបចំឯកសារ ដោយបានព្រម ព្រៀងផ្តល់កម្រៃសេវាសម្រាប់ថ្លៃសំបុត្រយន្តហោះ តេស្តកូវីដ-១៩ ការផាកពិន័យរបស់អន្តោប្រវេសន៍ម៉ាឡេស៊ី ថ្លៃស្នាក់នៅបណ្ដោះអាសន្ន ពេលមកកាន់អាកាសយានដ្ឋាន និងថ្លៃចំណាយផ្សេងៗ ហើយបងប្អូន ប្រជាពលរដ្ឋ ពលករ និងពលការិនី តែងតែយល់ថា ការបង់ប្រាក់ទៅឱ្យភ្នាក់ងារឯកជនទាំងនោះ គឺបង់មកឱ្យស្ថានទូត ដែលនេះជាការយល់ច្រឡំ និងធ្វើឲ្យប៉ះពាល់ដល់ស្ថានទូត។
ស្ថានទូតបញ្ជាក់ថា ក្នុងករណីដែលមានបុគ្គលណាប្រើប្រាស់ឈ្មោះមន្ត្រីស្ថានទូត ទៅទាមទារប្រាក់កម្រៃសេវារៀបចំ ឯកសារសម្រាប់វិលត្រឡប់ទៅកម្ពុជាវិញ ឬមានការចាំបាច់បន្ទាន់ បងប្អូនប្រជាពលរដ្ឋ ពលករ និងពលការិនី អាចទាក់ទងមកស្ថានទូតតាមលេខទូរសព្ទ ឬបញ្ជូនសារតាម WhatsApp មកកាន់លេខ៖ កិច្ចការកុងស៊ុល (+60) 177942368 – កិច្ចការពលករ៖ (+60) 1126263390 និង (+60) 163685386 ៕
ដោយ ៖ កោះកែវ


-
សន្តិសុខសង្គម១០ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១២ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង