ព័ត៌មានជាតិ
អាជ្ញាធរខេត្តស្ទឹងត្រែងប្រកាសឲ្យកុមារចាប់ពីអាយុ១២ឆ្នាំដល់ ១៧ឆ្នាំទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩
អាជ្ញាធរខេត្តស្ទឹងត្រែងប្រុសកាសឱ្យប្រជាពលរដ្ឋ និងអាណាព្យាបាលនៅក្នុងក្រុងស្ទឹងត្រែង នាំកូនចៅ ចាប់ពីអាយុ ១៣ឆ្នាំដល់ ១៧ឆ្នាំ ទៅចាក់វ៉ាក់សាំងបង្កើតជំងឺកូវីដ19 ចាប់ពីថ្ងៃទី ២៥សីហានេះទៅ ដើម្បីបង្ការជំងឺកូវីដ១៩។
លោកមែន គង់អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងមានប្រសាសន៍ថា៖ នេះជាយន្តការអនុវត្តវិធានការ (បង្ការប្រសើរ ជាងព្យាបាល) និងបង្កើនការការពារសុខភាព ដោយនាំគ្នាអនុវត្តវិធានការសុខាភិបាល ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅខេត្តស្ទឹងត្រែង។
លោកបានបន្តមានប្រសាសន៍ទៀតថា មាតាបិតា អាណាព្យាបាលទាំងអស់ សូមនាំកូនដែលមានអាយុ១២ឆ្នាំដល់១៧ឆ្នាំ មកចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩ កុំឱ្យមានការរីករាលដាល។
លោកបញ្ជាក់ថា នេះជាគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលបានបង្ហាញពីការ លើកកម្ពស់ថែរក្សាសុខភាពប្រជាពលរដ្ឋឱ្យយើង ជៀសផុតពីជំងឺឆ្លងកូវីដ១៩។
លោកបន្តថា កិច្ចដំណើរការចាក់វ៉ាក់សាំងដល់កុមារ អាជ្ញាធរបានផ្សព្វផ្សាយនិងជូនដំណឹងគ្រប់មូលដ្ឋាននៅក្នុងក្រុង ឱ្យនាំកូនមកចាក់វ៉ាក់សាំង ឲ្យបានគ្រប់គ្នា ដើម្បីធានាការបង្ការ ជំងឺឆ្លងនេះ ឱ្យមានប្រសិទ្ធភាព ទោះបីបច្ចុប្បន្នប្រជាពលរដ្ឋយើងកំពុងតែអនុវត្តនូវ(វិធាន៣ការពារ-និង៣កុំ) បានប្រសើរឡើងហើយក៏ដោយ។
សូមបញ្ជាក់ថា កន្លងមកខេត្តស្ទឹងត្រែងបើកប្រតិបត្តិការចាក់វ៉ាក់សាំងទៅលើប្រជាពលរដ្ឋទូទៅបានចំនួន៦៣.០៧៩ នាក់ស្មើនិងជាង៦៧ %ហើយ គិតមកដល់ថ្ងៃទី២៤សីហានេះ៕
ដោយ ៖ ងិនលីម
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា២ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល