Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​បិទ​ខ្ទប់​ទីតាំង​០៧​កន្លែង ដោយ​មិន​អនុញ្ញាត​ឱ្យធ្វើ​អាជីវកម្ម ដោយ​រក​ឃើញ​អ្នក​វិជ្ជមាន​កូវីដ១៩ ចំនួន​០៣​នាក់​និង​អ្នកពាក់ព័ន្ធ​ចំនួន​០៨​នាក់

បានផុស

នៅ

ឧ​ត្ត​រ​មានជ័យ ៖ នៅ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២១ លោក ចាវ សំណាង សមាជិក​ក្រុមការងារ​ប្រចាំការ​វេន​ទី​៣ នៃ​ក្រុមការងារ​កូ​វីដ​-១៩ ក្រុង​សំរោង សហការ​ជាមួយ អាជ្ញាធរ​សង្កាត់ មេភូមិ ចុះ​ធ្វើការ​ស្រាវជ្រាវ​ករណី រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន​០៣​នាក់ ស្រី​០៣​នាក់ ដែល​មាន​ឈ្មោះ​ដូចខាងក្រោម​៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

– ឈ្មោះ ផា​ច ស​ម្ភ​ស្ស ភេទ​ស្រី អាយុ ២២​ឆ្នាំ នៅ​ភូមិ​ឈូក សង្កាត់​សំរោង​

– ឈ្មោះ យឹម រក្សា ភេទ​ស្រី អាយុ​២២​ឆ្នាំ នៅ​ភូមិ​ឈូក សង្កាត់​សំរោង​

– ឈ្មោះ រ៉​ប រ៉ុង ភេទ​ស្រី អាយុ ២១​ឆ្នាំ នៅ​ភូមិ​ឈូក សង្កាត់​សំរោង​

​អ្នក​ទាំង ០៣​នាក់ ខាងលើ ជា​បុគ្គលិក​បម្រើ​ការងារ​នៅ​ឱសថស្ថាន​សុវណ្ណ​ភូមិ ស្ថិតនៅ​ភូមិ​សំរោង សង្កាត់​សំរោង ដែល​មាន​អ្នក​ពាក់ព័ន្ធ​សរុប ០៨​នាក់ ស្រី​០៤​នាក់ ក្នុងនោះ​មាន​ក្រុម​គ្រួសារ​លោក ធុយ ធនិន ចំនួន ០៣​នាក់ និង ០៥​នាក់ ទៀត​ជា​បុគ្គលិក​បម្រើ​ការងារ​ក្នុង​ទីតាំង​ឱសថស្ថាន​សុវណ្ណ​ភូមិ​។

តាមរយៈ​ការ​ចុះ​ស្រាវជ្រាវ ជាក់ស្តែង​ទៅលើ​អ្នក​ដែលមាន​ការ​ពាក់ព័ន្ធ​ទាំងនោះ ក្រុមការងារ​រដ្ឋបាល​ក្រុង រួម​ជា​មួយ​អាជ្ញាធរ​សង្កាត់ មេភូមិ បាន​ចុះ​ធ្វើការ​ណែនាំ និង​បិទ​ខ្ទប់​ទីតាំង​ផ្ទះ​ចំនួន ០៧ កន្លែង ដូចខាងក្រោម ៖

១. បិទ​ខ្ទប់​ផ្ទះ​លោក ធុ​យ ធនិន ស្ថិតនៅ​ភូមិ​ដូន​ដែន សង្កាត់​សំរោង ដែល​មាន​សមាជិក​សរុប ០៣​នាក់ ស្រី​១​នាក់ (​មានការ​ពាក់ព័ន្ធ​នឹង​អ្នក​វិជ្ជមាន​កូ​វី ឈ្មោះ ផា​ច ស​ម្ភ​ស្ស​)​។

២. បិទ​ខ្ទប់​ផ្ទះ​ឈ្មោះ ស្រី​នុត ស្ថិតនៅ​ភូមិ​ត្រពាំងវែង សង្កាត់​កូន​ក្រៀល (​មានការ​ពាក់ព័ន្ធ​នឹង​អ្នក​វិជ្ជមាន​កូ​វី ឈ្មោះ ផា​ច សម្ផស្ស​)​។

៣. បិទ​ខ្ទប់​ទីតាំង​បន្ទប់​ជួល​ឈ្មោះ នឺ​យ ចន្ទ្រា ស្ថិតនៅ​ភូមិ​បុរី​រដ្ឋបាល សង្កាត់​សំរោង ដែល​មាន​សមាជិក ចំនួន​០២​នាក់​ប្តី​ប្រពន្ធ (​មានការ​ពាក់ព័ន្ធ​នឹង​អ្នក​វិជ្ជមាន​កូ​វី ឈ្មោះ ផា​ច ស​ម្ផ​ស្ស​)​។

៤.​បិទ​ខ្ទប់​ផ្ទះ​ឈ្មោះ គ្រី សៀង​ហ្វុ​ង (​សាលាបង្រៀន​បើកបរ​ដៃ​ពិត​មានជ័យ​)​ស្ថិតនៅ​ភូមិ​ឈូក សង្កាត់​សំរោង មាន​សមាជិក​ចំនួន ០៣​នាក់ (​មានការ​ពាក់ព័ន្ធ​នឹង​អ្នក​វិជ្ជមាន​កូ​វី ឈ្មោះ ផា​ច សម្ផស្ស​)​។

៥.​បិទ​ខ្ទប់​ផ្ទះ​ឈ្មោះ ធឹង ស្រីណូ ស្ថិតនៅ​ភូមិ​ឈូក សង្កាត់​សំរោង មាន​សមាជិក​ចំនួន ០៤​នាក់ (​បច្ចុប្បន្ន​ស្នាក់នៅ​ក្នុងផ្ទះ​តែម្នាក់ឯង ចំណែក​ឪពុក​ម្តាយ​និង​ប្អូនស្រី ទៅ​ស្នាក់​នៅផ្ទះ​ឯ​ចំការ​ជា​យូរ​មកហើយ​) (​មានការ​ពាក់ព័ន្ធ​នឹង​អ្នក​វិជ្ជមាន​កូ​វី ឈ្មោះ ផា​ច ស​ម្ផ​ស្ស​)​។

៦.​បិទ​ខ្ទប់​ទីតាំង​បន្ទប់​ជួល (​ម្ចាស់ផ្ទះ​ឈ្មោះ កែវ កុសល ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ​)​ស្ថិតនៅ​ភូមិ​ឈូក សង្កាត់​សំរោង (​បន្ទប់​ជួល​ដែល​អ្នក​វិជ្ជមាន​កូ​វី ស្នាក់នៅ​)​។​

៧.​បិទ​ខ្ទប់​ទីតាំង​ឱសថស្ថាន​សុវណ្ណ​ភូមិ ស​ស្ថិតនៅ​ភូមិ​សំរោង​សង្កាត់​សំរោង​។

​ក្រុមការងារ​បាន​ធ្វើ​ការណែនាំ ដល់​ពួកគាត់​ឱ្យ​បន្ត​អនុវត្ត​នូវ​វិធានការណ៍​សុខាភិបាល និង​បន្ត អនុវត្ត​ឲ្យ​បាន​នូវ​វិធានការណ៍​នៃ​ការ​បិទ​ខ្ទប់ ដោយ​មិន​អនុញ្ញាត​ឱ្យធ្វើ​អាជីវកម្ម និង​ចេញ​ក្រៅ​ឡើយ ប្រសិនបើ​ល្មើស​និង​បម្រាម​ខាងលើ អាជ្ញាធរ និង​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​៕

ដោយ ​៖ ​ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៣ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម