Connect with us

ព័ត៌មានជាតិ

លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នឹងចូលរួមកម្មវិធីផ្សាយផ្ទាល់ លើទំព័រហ្វេសប៊ុក របស់ក្រសួងសាធារណការ

បានផុស

នៅ

ក្រសួងសាធារណការ  និងដឹកជញ្ជូន បានជូនដំណឹងថា នៅថ្ងៃទី៣០​ ខែសីហា​​ ឆ្នាំ២០២១ខាងមុខនេះ​ លោកទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​ រដ្ឋមន្ត្រីក្រសួងសាធារណការ​ និងដឹកជញ្ជូន​ នឹងអញ្ជើញជាវាគ្មិនកិត្តិយស ក្នុងកម្មវិធី​ MPWT LIVE SHOW ក្នុងប្រធានបទ​ «សមិទ្ធផលហេដ្ឋា រចនាសម្ព័ន្ធផ្លូវថ្នល់ ចាប់ពីចុងឆ្នាំ២០ ១៨ ដល់ពេលបច្ចុប្បន្ន និងផែនការកំពុងបន្ត រហូតដល់ឆ្នាំ២០២៣»។

​ក្នុងនោះប្រសិនបើប្រជាពលរដ្ឋ មានសំណួរពាក់ព័ន្ធនឹងប្រធានបទខាងលើ អាចធ្វើការសួរសំណួរ ដោយទម្លាក់ចូលក្នុងខមិន​(comment) ក្នុងទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រសួងសាធារណការ  និងដឹកជញ្ជូន ដើម្បីជ្រើសរើសមកឆ្លើយតបជូន​ ក្នុងកម្មវិធីផ្សាយផ្ទាល់​នេះ។ កម្មវិធីផ្សាយផ្ទាល់នេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៣០​ ខែសីហា ឆ្នាំ២០២១ វេលាមម៉ោង៩ និង០០ព្រឹកតទៅ។

សូមជម្រាបថា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៥ ខែ​សីហា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេ អូពីចម្ងាយពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញក្រោមឱវាទពាក់ព័ន្ធ។

ក្នុងកិច្ចប្រជុំនោះ បានលើកឡើងអំពីការត្រៀមរៀបចំកម្មវិធី MPWT LIVE SHOW ដោយលោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្មវិធីនេះ គឺជាការចែករំលែកព័ត៌មាន ទៅក្នុងសង្គម ជាកម្មវិធីដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋ និង អ្នកពាក់ព័ន្ធសួរសំណួរ នៅតាមបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាផ្តល់ឱកាសឲ្យពួកគាត់បានចូលរួមជា មតិយោ​បល់ ជាមួយថ្នាក់ដឹកនាំជំនាញពាក់ព័ន្ធ របស់ក្រសួងក្នុងពេលវេលាជាក់ស្ដែង នៅក្នុងបរិបទនៃការ ប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩។ 

យោងតាមតារាងកាលវិភាគ សម្រាប់ប្រចាំឆ្នាំ២០២១នេះ ក្រសួងគ្រោងរៀបចំកម្មវិធី MPWT LIVE SHOW ចំនួនប្រាំលើប្រធានបទដូចជា៖ ទី១. សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចាប់ពីចុងឆ្នាំ២០១៨ ដល់ពេលបច្ចុប្បន្ន និងផែនការកំពុងបន្តរហូតដល់ឆ្នាំ២០២៣ ទី២. ការងារលេខពិសេសផ្ទាល់ខ្លួន ទី៣. ការងារសុវត្ថិ ភាពចរាចរណ៍ផ្លូវគោក ទី៤. ការងារបច្ចេកទេសផ្លូវថ្នល់ និង៥. ការងារវិស័យដឹកជញ្ជូនផ្លូវគោក៕ (ដោយ)៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម