ព័ត៌មានជាតិ
ផ្ដន្ទាទោសម្ដាយ ពេជ្រ សូលីកា ដាក់ពន្ធនាគារ១២ឆ្នាំ ក្នុងសំណុំរឿងឃាតកម្ម
សំណុំរឿងឃាតកម្មលើស្ត្រីវ័យ៥០ឆ្នាំម្នាក់ ដែលឃាតករ គឺជាម្ដាយបង្កើតតារាចម្រៀងកញ្ញា ពេជ្រ សូលិកា ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១២ឆ្នាំ ក្រោមការចោទប្រកាន់ពីបទឃាតកម្មតាមមាត្រា ១៩៩នៃក្រមព្រហ្មទណ្ឌ ។ សាលក្រមនេះត្រូវបានប្រកាសកាលពីល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ដោយលោកស្រីចៅក្រម យិច ឈាណាវី ។

ជនត្រូវចោទដែលតុលាការផ្ដន្ទាទោសមានឈ្មោះ ស៊ិន ស្រីនាង ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរគ្មានមុខបរពិតប្រាកដ។ មុនពេលចាប់ខ្លួន ស្នាក់នៅផ្ទះលេខ L42A ផ្លូវលេខV16A (បុរីវីឡាថោន) ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដែលជាម្តាយរបស់តារាចម្រៀង ពេជ្រ សូលីកា។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ងិន សុខលី ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ59 ផ្លូវលេខ134 សង្កាត់ ផ្សារដេប៉ូ2 ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ លក់កាហ្វេ នៅក្នុងផ្សារដេប៉ូ បានដេកស្លាប់នៅផ្ទះលេខ L42A ផ្លូវលេខV16A( បុរីវីឡាថោន) ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះស្លាប់ដោយមានស្នាមចងដៃទាំងសងខាង បណ្តាលឲ្យដាច់រលាត់ស្បែក និងមានស្នាមដាច់រលាត់ស្បែក ក្រោមភ្នែកទាំងសងខាង ។

ក្នុងសវនាការកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ជនសង្ស័យបានសារភាពថា ខ្លួនបានយកខ្នើយមកខ្ទប់មុខជនរងគ្រោះ នៅពេលជនរងគ្រោះមកដល់ផ្ទះក្នុងស្ថានភាពស្រវឹង ហើយទន់ដៃទន់ជើង ។ បន្ទាប់ពីសម្លាប់ជនរងគ្រោះហើយ ខ្លួនបានដោះយកគ្រឿងអលង្ការមួយចំនួនពីជនរងគ្រោះ ។
ចំពោះមូលហេតុដែលសម្លាប់ជនរងគ្រោះដោយសារតែភ្លើងប្រច័ន្ទ និងទំនាស់ពាក្យសំដីរឿងទារលុយចងការប្រាក់ចំនួន១៥ ០០០ដុល្លារមកវិញ ។

នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ កន្លងទៅ សមត្ថកិច្ចបានឱ្យជនដៃដល់ជាឃាតករធ្វើត្រាប់នូវសកម្មភាពសម្លាប់ជនរងគ្រោះ បន្ទាប់មកកសាងសំណុំរឿងបញ្ជូនឡើងតុលាការ ឃុំខ្លួនមកដល់ថ្ងៃកាត់ទោស និងប្រកាសសាលក្រមផ្ដន្ទាទោសនេះ ៕
អត្ថបទ ៖ មករា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ