Connect with us

ព័ត៌មានជាតិ

អ្នកបោះឆ្នោតជាង១៥ម៉ឺននាក់ ​​ត្រូវបានលុបឈ្មោះចេញពី​បញ្ជី​ឆ្នាំ២០២០

បានផុស

នៅ

​លោក ហង្ស ពុទ្ធា ​អ្នកនាំពាក្យ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានឲ្យដឹង​ថា បញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២០ នឹងត្រូវ​បិទផ្សាយព្រមៗគ្នានៅតាមបណ្តាឃុំ សង្កាត់ទូទាំងប្រទេស នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ 
 
​លោក ហង្ស ពុទ្ធា ឲ្យដឹងថា ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង មានចំនួន ៨.៨៣១.​៩៨៨​នាក់ ហើយការិយាល័យបោះឆ្នោតសរុប មានចំនួន ២៣.៤២៥ ការិយាល័យ។ ដោយឡែកអ្នក​បោះ​ឆ្នោតដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានចំនួន ១៥៤.៧៦៨នាក់។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចប្រជុំជាមួយ​​ភាគីពាក់ព័ន្ធ កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០​២០​ លោក ​ហង្ស ពុទ្ធា បញ្ជាក់​ថា​ ការ​បិទ​ផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវ​លុបចេញពីបញ្ជី​បោះឆ្នោត មាន​គោល​ដៅឱ្យប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ចូលរួមពិនិត្យផ្ទៀងផ្ទាត់​ទិន្នន័យរបស់ខ្លួន ដើម្បីឱ្យប្រាកដថា ឈ្មោះរបស់ខ្លួនមានភាពត្រឹមត្រូវ និងច្បាស់លាស់ ខណៈភាគី​ពាក់ព័ន្ធ​ ក៏បានចាប់​អារម្មណ៍​ខ្លាំងទៅលើឈ្មោះអ្នកបោះឆ្នោត ជាង១៥ម៉ឺននាក់ ដែល​ត្រូវលុបចេញ​ពី​បញ្ជី​បោះឆ្នោត ឆ្នាំ២០​២០។ 

ករណីនេះ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានពន្យល់ថា ការលុបនេះ គ.ជ.ប ​ធ្វើតែចំពោះអ្នក​បោះ​ឆ្នោត ដែលបានទទួលមរណភាព  , ផ្លាស់​លំនៅឋាន ឬទី​សំណាក់​ចេញទៅឃុំ សង្កាត់ផ្សេង , ចុះ​ឈ្មោះ​លើសពីមួយកន្លែង (ឈ្មោះស្ទួន), អ្នកដែលត្រូវបានដកហូតជាបណ្តោះ​អាសន្ន​នូវសិទ្ធិបោះឆ្នោត។
 
​លោក ទេព នីថា លើកឡើងថា ការលុបឈ្មោះប្រជាពលរដ្ឋណាម្នាក់ចេញពីបញ្ជីបោះឆ្នោត ត្រូវផ្អែកលើ​ឯកសារ​សំអាងត្រឹមត្រូវច្បាស់លាស់ និងឆ្លងកាត់នីតិវិធីជាច្រើនដំណាក់កាល ដើម្បីធានាថា ប្រជាពលរដ្ឋ​ខែ្មរគ្រប់​រូប​ដែលបានបំពេញ​លក្ខខណ្ឌ​ត្រឹមត្រូវស្របតាមច្បាប់ ត្រូវតែមានឈ្មោះក្នុងបញ្ជីបោះឆ្នោត​ ដោយ​ក្នុងនោះ ក៏មាន​នីតិវិធី​នៃការដាក់ ការទទួល និងការដោះស្រាយ​បណ្ដឹង ដែល​បណ្ដឹង​នោះ គេឱ្យឈ្មោះ​ថា បណ្ដឹង​តវ៉ា ឬ​បណ្ដឹង​ជំទាស់។ 

លោកថា បណ្តឹងតវ៉ា អាចធ្វើឡើងអំពីការបាត់ឈ្មោះរបស់អ្នកបោះឆ្នោត ឬមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែកត់ត្រាមិនច្បាស់លាស់នូវ​ទិន្នន័យ​ពាក់ព័ន្ធ ឬ​ព័ត៌មាន​ដែលគាត់បានផ្តល់ឱ្យ ឬត្រូវបាន គ.ជ.ប លុប​ឈ្មោះ​មិនត្រឹមត្រូវ ។ ចំណែក​បណ្ដឹង​ជំទាស់ អាចធ្វើឡើងចំពោះ​បុគ្គលណាម្នាក់មានឈ្មោះ​ក្នុងបញ្ជីបោះ​ឆ្នោតដំបូង ប៉ុន្តែជននោះមិនមានលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងចំពោះ​ជន​ណាម្នាក់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតច្រើនជាងមួយកន្លែង ។
 
លោក ហង្ស ពុទ្ធា បានគូសបញ្ជាក់ដែរថា ដើម្បីធានាឱ្យបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២០ កាន់តែមាន​ភាព​ត្រឹមត្រូវ និង​តម្លាភាព សូមឱ្យប្រជាពលរដ្ឋគ្រប់រូបដែលបានចុះឈ្មោះបោះឆ្នោត ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ​២០២០ អញ្ជើញចូលរួមពិនិត្យមើលឈ្មោះ និងទិន្នន័យពាក់ព័ន្ធរបស់ខ្លួននៅលើបញ្ជីបោះឆ្នោតដំបូង និង​បញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២០ ឱ្យបានគ្រប់ៗគ្នា។ 
 
សូមបញ្ជាក់ថា បញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២០ ក្រៅពីបិទផ្សាយនៅតាមឃុំ សង្កាត់ បញ្ជីនេះក៏មានបង្ហោះនៅលើគេហទំព័ររបស់​គ.ជ.ប​ voterlist.nec.gov.​kh ​ឬអាចស្វែងរកតាមកម្មវិធីទូរស័ព្ទដៃ (app) Voterlist KH ផងដែរ៕

អត្ថបទ ៖ កោះកែវ
 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ​.៖ រាជ​រដ្ឋាភិបាលកម្ពុជា​ដាក់ចេញ​គោល​នយោបាយ NEP សំដៅ​បង្កើន​ឱកាស​ការងារជូន​ប្រជាពលរដ្ឋ​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានជាតិ៩ ម៉ោង មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា១០ ម៉ោង មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម