Connect with us

ព័ត៌មានជាតិ

មនុស្ស ៣ នាក់​ឆ្លង​កូវីដ ពាក់ព័ន្ធ​​ទីតាំងចំនួន ០៧ កន្លែង ​ចុះ​ទៅ​បិទ​ខ្ទប់

បានផុស

នៅ

(ខេត្តឧត្តរមានជ័យ) នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ លោក ចាវ សំណាង សមាជិកក្រុមការងារប្រចាំការវេនទី៣ នៃក្រុមការងារកូវីដ១៩ ក្រុងសំរោង  សហការជាមួយ អាជ្ញាធរសង្កាត់ មេភូមិ ចុះធ្វើការស្រាវជ្រាវករណី  រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន០៣នាក់ ស្រី០៣នាក់ ដែលមានឈ្មោះដូចខាងក្រោម៖

– ឈ្មោះ ផាច សម្ភស្ស ភេទស្រី អាយុ ២២ឆ្នាំ នៅភូមិឈូក សង្កាត់សំរោង

– ឈ្មោះ យឹម រក្សា ភេទស្រី អាយុ២២ឆ្នាំ នៅភូមិឈូក សង្កាត់សំរោង

– ឈ្មោះ រ៉ប រ៉ុង ភេទស្រី អាយុ ២១ឆ្នាំ នៅភូមិឈូក សង្កាត់សំរោង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកទាំង ០៣នាក់ ជាបុគ្គលិកបម្រីការងារនៅឱសថស្ថានសុវណ្ណភូមិ ស្ថិតនៅភូមិសំរោង សង្កាត់សំរោង ដែលមានអ្នកពាក់ព័ន្ធសរុប ០៨នាក់ ស្រី០៤នាក់ ក្នុងនោះមានក្រុមគ្រួសារលោក​ ធុយ ​ធនិន ​ចំនួន​ ០៣​នាក់ ​និង ​០៥​ នាក់ ទៀតជាបុគ្គលិកបម្រើការងារក្នុងទីតាំងឱសថស្ថានសុវណ្ណភូមិ។

តាមរយៈការចុះស្រាវជ្រាវ ជាក់ស្តែងទៅលើអ្នកដែលមានការពាក់ព័ន្ធ អាជ្ញាធរ​ចុះទៅ​បិទខ្ទប់ទីតាំងផ្ទះចំនួន ០៧ កន្លែង ដូចខាងក្រោម 

បិទខ្ទប់ផ្ទះលោក ធុយ ធនិន ស្ថិតនៅភូមិដូនដែន សង្កាត់សំរោង ដែលមានសមាជិកសរុប ០៣នាក់ ស្រី១នាក់ (មានការពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវី ឈ្មោះ ផាច សម្ភស្ស)

បិទខ្ទប់ផ្ទះឈ្មោះ ស្រីនុត ស្ថិតនៅភូមិត្រពាំងវែង សង្កាត់កូនក្រៀល (មានការពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវី ឈ្មោះ ផាច សម្ភស្ស)

បិទខ្ទប់ទីតាំងបន្ទប់ជួលឈ្មោះ នឺយ ចន្រ្ទា ស្ថិតនៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ដែលមានសមាជិក ចំនួន០២នាក់ប្តីប្រពន្ធ (មានការពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវី ឈ្មោះ ផាច សម្ភស្ស)

.បិទខ្ទប់ផ្ទះឈ្មោះ គ្រី សៀងហ្វុង (សាលាបង្រៀនបើកបរដៃពិតមានជ័យ)ស្ថិតនៅភូមិឈូក សង្កាត់សំរោង មានសមាជិកចំនួន ០៣នាក់ (មានការពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវី ឈ្មោះ ផាច សម្ភស្ស)

.បិទខ្ទប់ផ្ទះឈ្មោះ ធឹង ស្រីណូ ស្ថិតនៅភូមិឈូក សង្កាត់សំរោង មានសមាជិកចំនួន ០៤នាក់ (បច្ចុប្បន្នស្នាក់នៅក្នុងផ្ទះតែម្នាក់ឯង ចំណែកឳពុកម្តាយនិងប្អូនស្រី ទៅស្នាក់នៅផ្ទះឯចំការជាយូរមកហើយ) (មានការពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវី ឈ្មោះ ផាច សម្ភស្ស)

.បិទខ្ទប់ទីតាំងបន្ទប់ជួល (ម្ចាស់ផ្ទះឈ្មោះ កែវ កុសល ភេទប្រុស អាយុ៥៥ឆ្នាំ)ស្ថិតនៅភូមិឈូក សង្កាត់សំរោង (បន្ទប់ជួលដែលអ្នកវិជ្ជមានកូវី ស្នាក់នៅ)

.បិទខ្ទប់ទីតាំងឱសថស្ថានសុវណ្ណភូមិ​ សស្ថិតនៅភូមិសំរោងសង្កាត់សំរោង។

ការ​ដាក់​ជា​ទីតាំងប​ិទខ្ទប់ មិនអនុញ្ញាតិឱ្យធ្វើអាជីវកម្ម និងចេញក្រៅឡើយ ប្រសិនបើល្មើសនិងបម្រាមខាងលើ អាជ្ញាធរ និងអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន៕

ដោយ៖ចាន់ ធី 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ជប៉ុន បារម្ភ​ថា មហា​គ្រោះ​រញ្ជួយដី​អាច​សម្លាប់​មនុស្ស ៣០ម៉ឺន​នាក់ និង​ខាតបង់​លុយ ១,៨​ទ្រីលាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

មីយ៉ាន់ម៉ា៖ ទឹក៤ដប​​ជួយ​ក្មេងស្រី​​ឲ្យរស់​ ទោះ​ជាប់ក្រោម​គំនរបាក់បែករហូត​៥០ម៉ោង

កីឡា១៦ នាទីutes មុន

Mascherano ថា Messi ល្អបំផុតក្នុងលោក ទោះទៅលេងការពារ ក៏ល្អដាច់គេដែរ

ព័ត៌មានជាតិ២២ នាទីutes មុន

សប្តាហ៍​ទី ២​ បន្លែសុវត្ថិភាព​​ផ្សារចុងសប្តាហ៍​​​​នៅ​ក្រុងបាត់ដំបង ទទួល​​ការគាំទ្រ​កាន់តែច្រើន​

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ឥណ្ឌូណេស៊ីផលិតស៊ុតលើសតម្រូវការ សម្លឹងនាំចេញទៅអាមេរិកដែលខ្វះខាត

Sokha Hotels

ព័ត៌មានពេញនិយម