ព័ត៌មានជាតិ
ស្ថាប័នសិទ្ធិមនុស្សកម្ពុជា និង OHCHR នឹងធ្វើការជាមួយសង្គមស៊ីវិលជាតិ-អន្តរជាតិផ្សេងទៀត បើទោះបីជាក្រុម៦០មិនចូលរួម
ដើម្បីឲ្យដំណើរការកិច្ចពិគ្រោះយោបល់លើសេចក្តីព្រាងដំបូង នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការសិទ្ធិមនុស្សជាតិប្រព្រឹត្តិទៅដោយរលូន និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ គណៈកម្មាធិការសទ្ធាមនុស្សកម្ពុជាបានស្នើឲ្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR-Cambodia) ជួយសម្របសម្រួលជាមួយក្រុមអង្គការសង្គមស៊ីវិល (ចំនួន៦០ ដែលបានចេញសេចក្តីថ្លែងការណ៍) ដើម្បីចូលរួមនៅក្នុងកិច្ចពិភាក្សា ប៉ុន្តែត្រូវបានបដិសេធ នេះបើតាមការបញ្ជាក់របស់លោក ជិន ម៉ាលីន។

លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសទ្ធាមនុស្សកម្ពុជាបានថ្លែងប្រាប់កម្ពុជាថ្មីយ៉ាងដូច្នេះថា “គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសហការជាមួយឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR-Cambodia) ដើម្បីឲ្យជួយសម្របសម្រួលជាមួយសង្គមស៊ីវិលនៅកម្ពុជា អញ្ជើញគាត់ឲ្យចូលរួមនៅក្នុងកិច្ចពិភាក្សា ពិគ្រោះយោបល់សេចក្តីព្រាងដំបូង នៃច្បាប់ស្ដីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនេះ…ហើយខាងឧត្តមស្នងការបានជូនដំណឹងមកមកវិញហើយថា គាត់បានសម្របសម្រួលជាមួយអង្គការសង្គមស៊ីវិលទាំងនោះហើយ ប៉ុន្តែខាងអង្គការសង្គមស៊ីវិលនោះមិនចូលរួមទេ”។
បើតាមលោក ជិន ម៉ាលីន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រួមជាមួយដៃគូ គឺឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR-Cambodia) នៅតែបន្តកិច្ចពិភាក្សាពិគ្រោះយោបល់នេះបន្តទៀត បើទោះបីជាអង្គការសង្គមស៊ីវិលទាំងប៉ុន្មាននោះមិនចូលរួមក៏ដោយ ហើយយើងបានបើកឲ្យមានការចូលរួមពីសាធារណជនតាមរយៈ Chanel Telegram និងអញ្ជើញអង្គការសង្គមស៊ីវិលផ្សេងៗទៀត ដែលមិនមានរបៀបវារៈនយោបាយ ហើយចង់ចូលរួម នឹងអញ្ជើញពួកគាត់ឲ្យចូលរួម ដើម្បីពិគ្រោះយោបល់នេះបន្តទៅទៀត។
មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារូបនោះបានបញ្ជាក់ទៀតថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា នឹងសហការគ្នា រៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ និងអន្តរជាតិ តាមប្រព័ន្ធអនឡាញ ដែលមានការចូលរួមពីអង្គទូត និងបណ្ដាអង្គការជាតិ និងអន្តរជាតិនានា ដែលមានបំណងចង់ចូលរួមពិភាក្សាលើសេចក្តីព្រាងច្បាប់នេះ ដូច្នេះគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និងសហការគ្នារៀបចំសិក្ខាសាលាតាមប្រព័ន្ធអនឡាញដោយមានការចូលរួមពីភាគីពាក់ព័ន្ធ ទាំងអង្គការថ្នាក់តំបន់ អង្គការអន្តរជាតិ រួមទាំងអ្នកជំនាញការជាតិ និងអន្តរជាតិ ដើម្បីចូលរួមពិគ្រោះយោបល់នាពេលខាងមុខនេះ។
សូមបញ្ជាក់ថា កាលពីម្សិលមិញ (ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១) លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដឹកនាំកិច្ចជំនួបពិភាក្សាជាមួយលោក Pradeep Wagle តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR-Cambodia) ស្តីពីការដាក់ដំណើរការកិច្ចពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា តាមប្រព័ន្ធវីដេអូ។
ក្នុងកិច្ចជំនួបពិភាក្សានោះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នៅតែបន្តបើកចំហជាសាធារណៈសម្រាប់ទទួលយកនូវការផ្តល់យោបល់ ក៏ដូចជាធាតុចូលនានា ពីសាធារណជនពីគ្រប់មជ្ឈដ្ឋាន តាមរយៈទំព័រហ្វេកប៊ុក (Cambodian Human Rights Committee) និងក្រុមតេឡេក្រាម https://t.me/comment_on_NHRC_Law របស់ខ្លួន ហើយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង OHCHR-Cambodia គ្រោងនឹងរៀបចំឱ្យមានសិក្ខាសាលា ឬសន្និសីទថ្នាក់តំបន់ និងអន្តរជាតិ តាមរយៈប្រព័ន្ធវីដេអូផងដែរ ជាមួយស្ថាប័នសិទ្ធិមនុស្សរបស់បណ្តាប្រទេសក្នុងតំបន់ និងអន្តរជាតិ ដើម្បីពិគ្រោះយោបល់ និងទទួលបានធាតុចូលលើសេចក្តីព្រាងច្បាប់ខាងលើ៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ