Connect with us

ព័ត៌មានជាតិ

ដេញធាក់ក្រុមចោរលួចម៉ូតូយកបានមកវិញ ក្រោយឃើញតាមកាមេរ៉ាសុវត្ថិភាព

បានផុស

នៅ

ជនសង្ស័យម្នាក់ក្នុងចំណោមគ្នា៤នាក់ត្រូវបានក្រុមគ្រួសារម្ចាស់ម៉ូតូជិះដើររកក្រោយពីឃើញយ៉ាង​ច្បាស់ពីសកម្មភាពលួចកាច់សោកយកម៉ូតូរបស់ខ្លួនតាមកាម៉ារ៉ាសុវត្ថិភាពហើយក៏ក្រុមជនសង្ស័យកំពុងជិះគេចខ្លួនក៏បើកតាមដេញតាមធាក់ឲ្យដួលចាប់បានជនសង្ស័យម្នាក់ដកហូតម៉ូតូបានមកវិញនិងបក្ខពួកផ្សេងទៀតរត់គេចបាត់អស់។

ហេតុការណ៍កើតឡើងកាលវេលាម៉ោង១និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែ​សីហា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ២១៧ចំណុចមុខក្រុមហ៊ុនវីរះប៊ុនថាំ ក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ លី រុន ភេទប្រុសអាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនិង​ស្នាក់​នៅមិនពិតប្រាកដ។ ចំណែកជនរងគ្រោះឈ្មោះ ម៉េង ឡាថៃ ភេទស្រី អាយុ២៥ឆ្នាំ មុខរបបុគ្គ​លិក​ក្រុមហ៊ុនវីរះប៊ុនថាំ។

នារីរងគ្រោះបានឲ្យដឹងថា ម៉ូតូរបស់គាត់ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ សៀមរាប មិនចាំលេខ​គាត់ចតនៅមុខក្រុមហ៊ុនជាមួយម៉ូតូគេជាច្រើនគ្រឿងទៀត។ លុះដល់ពេលចប់ម៉ោងធ្វើការបុគ្គលិក​ក្រុមហ៊ុនបានយកម៉ូតូជាច្រើនគ្រឿងចូលក្រុមហ៊ុនវិញ នៅសល់ម៉ូតូរបស់ខ្លួនមួយគ្រឿងមិន​បាន​យកចូលទៅដាក់នៅខាងមុខ​ក្រុមហ៊ុន ។ ស្រាប់តែប្រជាពរដ្ឋប្រាប់ថា មានមនុស្សប្រុស៤នាក់ យក​ម៉ូតូជិះចេញទៅបាត់ហើយភ្លាមៗនោះគាត់ និងបុគ្គលិកក្រុមហ៊ុនបានឆែកកាមរ៉ាសុវត្តិភាពឃើញជន​សង្ស័យមានគ្នា៤នាក់កាច់ ក ម៉ូតូរបស់ខ្លួនជិះចេញដូចប្រជាពលរដ្ឋប្រាប់មែន ។

ប្រភពបន្តទៀតថា ពេលនោះគាត់និងបងប្អូនបានជិះម៉ូតូដើររកកន្លែងបញ្ចាំស្រាប់តែប្រទះ​ឃើញម៉ូតូ​របស់គាត់ នៅតាមបណ្ដោយផ្លូវ២៧១ចំណុចសាលាបឋមសិក្សាអនុវត្ត រាជធានី ក្នុងសង្កាត់ ទឹកល្អក់​ទី៣ ខណ្ឌ​ទួលគោក ឃើញជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿង​កំពុងតែជិះនិងមានមួយគ្រឿងទៀត​ជាម៉ូតូជនសង្ស័យហើយគាត់និងបងប្អូនមានការសង្ស័យថាម៉ូតូរបស់គាត់ឃើញជនសង្ស័យ​កំពុង​តែជិះម៉ូតូស្កុបពី ពណ៌ដូចគ្នា តែស្លាកលេខ មិនមែនភ្នំពេញទេ ស្លាកលេខម៉ូតូរបស់គាត់ សៀមរាប​ដោយគាត់ចំណាំម៉ូតូបិទនៅកាត់តាប៊ូខាងមុខឡូហ្គោវីរះប៊ុនថាំគាត់ច្បាស់ថាម៉ូតូរបស់គាត់បានជិះ​ម៉ូតូមកជិតរួចធាក់ឲ្យដួលហើយស្រែកចោរៗបានប្រជាពរដ្ឋជួយពទ្ធ័ចាប់បានម្នាក់វាយឡើងបែកក្បាលនិងបក្ខពួក៣រនាក់ទៀតជិះរត់បាត់។

ក្រោយកើតហេតុសមត្ថកិច្ចខណ្ឌទួលគោកចុះមកចំណុចកើតហេតុ និងបានទាក់ទងទៅសមត្ថកិច្ច​ខណ្ឌដូនពេញឲ្យមកយកបន្ត។

អត្ថបទ ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៦ នាទីutes មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ១ ម៉ោង មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា១ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម១ ម៉ោង មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៨ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៨ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានជាតិ២២ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម