ព័ត៌មានជាតិ
ទិញតាង៉ែនជួយបង្កើនចំណូលកសិករ ១គីឡូតម្លៃត្រឹមតែ ៨០០ រៀល
កាលពីពេលថ្មីៗនេះ ដោយសារតែបញ្ហាកូវីដ១៩និងការបិទខ្ទប់ច្រកចេញចូលរបស់ប្រទេសថៃ តាង៉ែន (មៀនប៉ៃលិន) របស់កម្ពុជាត្រូវបានជាប់គាំងមិនអាចនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសបាន ធ្វើឱ្យប្រជាកសិករជាម្ចាស់ចម្ការតាង៉ែនទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ។
ដោយមើលឃើញពីទុក្ខលំបាករបស់ប្រជាកសិករ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវឱ្យប្រជាពលរដ្ឋជួយទិញតាង៉ែនពីប្រជាកសិករ។ ឆ្លើយតបនឹងការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន និងដើម្បីចូលរួមលើកស្ទួយវិស័យកសិកម្មកម្ពុជា អង្គភាពសារព័ត៌មានអាស៊ី ប៉ាស៊ីហ្វិក ថាមស៍ (Asia Pacific Times ហៅកាត់ថា AP Times) ដែលជាប្រព័ន្ធផ្សព្វផ្សាយចិន រួមជាមួយក្រុមហ៊ុនសហគ្រាសចិននៅកម្ពុជាបានមូលមតិគ្នាបង្កើតកម្មវិធីទិញនិងលក់តាង៉ែនជាពិសេសមួយ ដោយទិញពីកសិករផ្ទាល់តាមតម្លៃទីផ្សារហើយលក់ចេញវិញក្នុងតម្លៃលក្ខណៈសប្បុរសធម៌ ធ្វើយ៉ាងណាឱ្យប្រជាកសិករដែលជាអ្នកលក់ទទួលបានប្រាក់ចំណូលសមរម្យ ហើយអ្នកទិញទទួលបានតាង៉ែនក្នុងតម្លៃពិសេសដែលពុំធ្លាប់មាន ដែលកម្មវិធីពិសេសនេះមាននៅក្នុងកម្មវិធី E-Get S។
▲ ផ្លូវឆ្ពោះទៅចម្ការតាង៉ែនខេត្តប៉ៃលិន (រូបភាព៖ AP Times)
ពេលនេះ តាង៉ែនដែលមានឱជារសផ្អែមឆ្ងាញ់ទាំងនេះត្រូវបាននាំចូលមកដល់រាជធានីភ្នំពេញហើយ! អ្វីដែលកាន់តែពិសេសនោះ គឺចាប់ពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះទៅ រាល់ការកុម្ម៉ង់ទិញតាង៉ែនតាមរយៈ E-Get S គឺមានតម្លៃត្រឹមតែ ៨០០ រៀល (០,២ ដុល្លារអាម៉េរិក) ក្នុង ១ គីឡូក្រាមតែប៉ុណ្ណោះ។
តម្លៃដ៏ពិសេសនេះគឺបានមកដោយសារកម្មវិធីសប្បុរសធម៌ដែលបង្កើតឡើងរួមគ្នាដោយអង្គភាពសារព័ត៌មាន AP Times E-Get S និង ក្រុមហ៊ុនដឹកជញ្ជូន P2F។

▲ កសិករប្រមូលផលតាង៉ែន (រូបភាព៖ AP Times)
AP Times» E-Get S និង ក្រុមហ៊ុនដឹកជញ្ជូន P2F បានរួមសហការគ្នាបង្កើតក្រុមអ្នកទិញនិងរថយន្តដឹកជញ្ជូន ហើយធ្វើដំណើរឆ្ពោះទៅកាន់ទីជនបទនៃខេត្តប៉ៃលិនដែលមានចម្ងាយជិត ៤០០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដើម្បីទិញតាង៉ែនពីកសិករដោយផ្ទាល់តែម្តង។

▲ កសិករប្រមូលផលតាង៉ែន (រូបភាព៖ AP Times)
ដើម្បីរក្សាបាននូវភាពថ្មីស្រស់របស់តាង៉ែន ក្រុមការងារបានធ្វើការ ២៤ ម៉ោងដោយគ្មានឈប់សម្រាក ក្រោយពេលទិញនិងដឹកតាង៉ែនមកដល់ភ្នំពេញ ក៏ចាប់ផ្តើមចម្រាញ់យកតាង៉ែនដែលល្អៗប្រកបដោយគុណភាព ហើយធ្វើការវេចខ្ចប់ដាក់លក់តាមកម្មវិធី E-Get S ភ្លាមៗតែម្តង។

▲ ក្រុមការងាររៀបចំដឹកតាង៉ែនមកភ្នំពេញ (រូបភាព៖ AP Times)
ដោយសារតែមានសាច់ច្រើននិងមានរសជាតិផ្អែមឆ្ងាញ់ តាង៉ែនមានឈ្មោះល្បីល្បាញនិងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជនទូទាំងពិភពលោក។ ប៉ុន្តែដោយសារតែសង្វាក់ផលិតកម្មកសិកម្មកម្ពុជាមិនទាន់ពេញលេញនិងទីផ្សារមានកម្រិត តាំងពីដើមមកតាង៉ែនភាគច្រើន គឺត្រូវបាននាំចេញទៅកាន់ប្រទេសថៃ ដោយមានតែមួយផ្នែកប៉ុណ្ណោះដែលត្រូវបានរក្សាទុកលក់នៅទីផ្សារក្នុងស្រុក ដូច្នេះសូម្បីតែអ្នករស់នៅទីក្រុងភ្នំពេញក៏កម្រនឹងបានទទួលទានតាង៉ែនដែរ។

▲ រៀបចំវេចខ្ចប់តាង៉ែនដើម្បីដឹកមកភ្នំពេញ (រូបភាព៖ AP Times)
ម្ខាងជាកសិករពិបាករកទីផ្សារតាង៉ែន ម្ខាងទៀតជាអតិថិជនពិបាករកទិញតាង៉ែន បន្ទាប់ពី AP Times E-Get S និង ក្រុមហ៊ុនដឹកជញ្ជូន P2F មើលឃើញផលលំបាករបស់ទីផ្សារ ក៏នាំគ្នាផ្តួចផ្តើមកម្មវិធីសង្គ្រោះកសិករភ្លាមៗ ហើយសង្ឃឹមថាតាមរយៈកិច្ចសហប្រតិបត្តិការលើកនេះ អាចស្វែងរកវិថីនៃ “ប្រព័ន្ធផ្សព្វផ្សាយ+វេទិកា” មួយ ដើម្បីបើកទំលាយផ្នែកលក់និងផ្នែកទិញតាមរយៈបង្កើតជាទីផ្សារ ជួយសម្រួលដល់កសិករនិងអតិថិជនទាំងឡាយ ចូលរួមជំរុញការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។
យើងសង្កេតឃើញថា ជនជាតិចិនមានការចាប់អារម្មណ៍និងចូលចិត្តបរិភោគបន្លែផ្លែឈើដែលជាកសិផលរបស់កម្ពុជាយ៉ាងខ្លាំង ប៉ុន្តែដោយសារខ្សែសង្វាក់ផលិតកម្មនិងទីផ្សារកសិកម្មកម្ពុជានៅមានកម្រិត ជាហេតុធ្វើឱ្យជនជាតិចិនពិបាកក្នុងការស្វែងរកកសិផលខ្មែរដែលប្រកបដោយគុណភាពនិងតម្លៃសមរម្យ។ ដូច្នេះ AP Times ប្រព័ន្ធផ្សព្វផ្សាយចិននិងក្រុមហ៊ុនសហគ្រាសចិននៅកម្ពុជានឹងដើរតួនាទីជាស្ពានតភ្ជាប់កសិករនិងអតិថិជន ជាពិសេសបើកទីផ្សារកសិផលខ្មែរសម្រាប់ជនជាតិចិននៅកម្ពុជា ដើម្បីចូលរួមជំរុញនិងអភិវឌ្ឍវិស័យកសិកម្មនិងលើកកម្ពស់កម្រិតជីវភាពកសិករកម្ពុជា។

▲ផ្លែតាង៉ែនត្រូវបានវេចខ្ចប់ដាក់ក្នុងថង់ប្លាស្ទិកយ៉ាងត្រឹមត្រូវ (រូបភាព៖ AP Times)
AP Times មានអាសយដ្ឋាននៅរាជធានីភ្នំពេញប្រទេសកម្ពុជា គឺជាវេទិកានៃបណ្តុំផ្សព្វផ្សាយដែលគ្របដណ្តប់លើតំបន់អាស៊ីប៉ាស៊ីហ្វិក រួមមានវេទិកាផ្សព្វផ្សាយតាមរយៈ APP ប្រព័ន្ធផ្សព្វផ្សាយបែបទំនើបតាមរយៈបណ្តាញសង្គម និង ការបោះពុម្ពផ្សាយជាលក្ខណៈពិសេស ដោយផ្តោតសំខាន់ទៅលើការផ្សាយព័ត៌មានបែបស៊ីជម្រៅ ម៉ឺងម៉ាត់ សត្យានុម័ត និង ការពិតជាក់ស្តែង។ AP Times នឹងអភិវឌ្ឍខ្លួនឱ្យក្លាយជាកម្លាំងថ្មីដ៏សំខាន់មួយនៃប្រព័ន្ធផ្សព្វផ្សាយភាសាចិននៅកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី