ព័ត៌មានជាតិ
សមត្ថកិច្ចកាត់ទ្រុងរថយន្តខុសលក្ខណះបច្ចេកទេសចំនួន៦ គ្រឿង
ក្រោយពីសមត្ថកិច្ចចុះពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក រកឃើញរថយន្តធុនធំតទ្រុងខុសពីលក្ខណះបច្ចេកទេសចំនួន៦គ្រឿង ដែលកំពុងស្ថិតក្រោមចំណាត់ការរបស់សមត្ថកិច្ចក្នុងការកាត់ទ្រុងអោយត្រឹមត្រូវតាមលក្ខណះបច្ចេកទេសឡើងវិញ។ លោកវរសេនីយ៍ឯកចាន់.សុធីនាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា ការចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ខែវិច្ឆកាឆ្នាំ២០២០នេះ។
លោកថា ការចុះពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ ដោយមានការចូលរួមសហការរវាងអនុគណះកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តដឹកនាំ ដោយរូបលោកផ្ទាល់ជាមួយ និងមន្ត្រីសាធារណការនិងដឹកជញ្ជូនខេត្តបានចុះអនុវត្តនៅត្រង់ចំណុចផ្លូវវាងក្រុងតាមបណ្តោយផ្លូវជាតិលេខ៥៧ជាលទ្ធផលបានឃាត់រថយន្តដឹកលើសទម្ងន់ផ្ទុកនិងតទ្រុងខុសលក្ខណ:បច្ចេកទេសចំនួន៦គ្រឿង។



ខណៈដែលកំពុងប្រតិបត្តិការត្រួតពិនិត្យសមត្ថកិច្ចបានអនុវត្តវិធានការកាត់ទ្រុងរថយន្តចំនួន១គ្រឿងជាក់ស្តែងនៅនឹងកន្លែងដែលរថយន្តនេះបានផ្គើនតទ្រុងឡើងលើរហូតដល់កន្លះម៉ែត្រ និងតតួបណ្តោយទ្រុងលយចេញមកក្រោយលើសចំនួន១,៨០ម៉ែត្រចំណែករថយន្តល្មើសចំនួន៥គ្រឿងផ្សេងទៀតសមត្ថកិច្ចតម្រូវឱ្យផ្ទេរទំនិញចេញជាមុនសិនទើបអនុវត្តកាត់ទ្រុងនៅពេលក្រោយ។
លោកវរសេនីយ៍ឯកចាន់.សុធីបានបន្តថា ក្នុងចំណោមរថយន្តដែលក្រុមជំនាញពិនិត្យនិងឃាត់ទាំង៦គ្រឿងក៏មានរថយន្តមួយចំនួនធ្លាប់បានរកឃើញ និងពិន័យកាត់ទ្រុងចោលម្តងរួចមកហើយដែរប៉ុន្តែម្ចាស់មិនរាងចាលបានផ្គើនតទ្រុងដឹកជញ្ជូនឡើងវិញ។លោកបញ្ជាក់ថា ក្នុងករណីនេះបើម្ចាស់រថយន្តមិនរាងចាលដោយបំពាននឹងច្បាប់បន្តទៀតលើកក្រោយបើរកឃើញល្មើសបែបនេះអាចឃាត់រថយន្តទាំងនោះទុកហើយបញ្ឍប់មិនឱ្យធ្វើអាជីវកម្មបន្តទៀតឡើយចៀសវាងមានបញ្ហាគ្រោះថ្នាក់កើតឡើងនិងប៉ះពាល់ដល់ផ្លូវថ្នល់យ៉ាងធ្ងន់ធ្ងរផងដែរ៕
សៅ សារិទ្ធ





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ក្រុមមនុស្សយកស្លាកលេខរថយន្ត ថាក់ស៊ីន ចាក់ឆ្នោត ខណៈលោកចូលខ្លួនទៅតុលាការ
-
ព័ត៌មានជាតិ២១ ម៉ោង ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីសិង្ហបុរី គាំទ្រឱ្យកម្ពុជា-ថៃ ដោះស្រាយជម្លោះព្រំដែនដោយប្រើយន្តការច្បាប់អន្តរជាតិ