ព័ត៌មានជាតិ
សម្ដេចតេជោ បញ្ជាដាច់ណាត់ មិនឱ្យផែនការចាក់វ៉ាក់សាំងរយីករយាកដូចដំណាក់កាលចុងក្រោយ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារជាសំឡេងជូនក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលរាជធានីខេត្ត ដោយសម្ដេចបាន បញ្ជាដាច់ណាត់ មិនឱ្យផែនការចាក់វ៉ាក់សាំងកូវីដ១៩ជូនប្រជាពលរដ្ឋ ពិសេសនៅបណ្ដាខេត្ត និងតំបន់គោលដៅ ក្លាយទៅជាបញ្ហារយីករយាកដូចដំណាក់កាលចុងក្រោយបន្តទៀតឡើយ។
សម្ដេចតេជោ បានមានប្រសាសន៍ណែនាំថា ក្នុងករណីខេត្តនៅឆ្ងាយ ក្រសួងការពារជាតិ អគ្គមេបញ្ជាការកងយុទ្ធពលខេមរភូមិន្ទ និងមេបញ្ជាការកងអាកាស ត្រូវតែប្រើប្រាស់ឧទ្ធម្ភាគចក្រដឹកវ៉ាក់សាំងទៅកាន់ទីកន្លែងដែលនៅឆ្ងាយ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ “ខ្ញុំដាក់បញ្ជាដាច់ណាត់ មិនឱ្យផែនការចាក់វ៉ាក់សាំងនេះក្លាយទៅជាបញ្ហារយីករយាកដូចដំណាក់កាលចុងក្រោយ វ៉ាក់សាំងមានក្នុងឃ្លាំង ក្នុងពេលតាមបណ្ដាខេត្ត ស្រុក ឃុំ គ្មានវ៉ាក់សាំងសម្រាប់ចាក់ ហើយគណៈកម្មារចំពោះកិច្ចរង់ចាំសំណើរបស់ខេត្ត ឯខេត្តរង់ចាំនូវការផ្ដល់វ៉ាក់សាំងពីគណៈកម្មការចំពោះកិច្ច។ មិនអនុញ្ញាតឱ្យមានរបៀបនេះកើតឡើយ”។
សម្ដេចតេជោ មានប្រសាសន៍បន្តថា៖ “ឯកឧត្ដមលោកជំទាវ អភិបាលខេត្តរាជធានី ត្រូវទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្ត្រី ចំពោះមុខរាជរដ្ឋាភិបាល ចំពោះជោគជ័យ ឬបរាជ័យនៃដំណើរការចាក់វ៉ាក់សាំងនេះ”។
សម្ដេចតេជោ ហ៊ុន សែន បានសង្កេតឃើញថា គ្រាន់តែខេត្តចំនួន២ គឺខេត្តត្បូងឃ្មុំ និងខេត្តកំពង់ឆ្នាំង មានមនុស្សមិនទាន់ចាក់វ៉ាក់សាំង ប្រហាក់ហែលជិត៥០ម៉ឺននាក់ ហើយបើបូកថែម៨ម៉ឺននាក់ទៀតនៃខេត្តពោធិ៍សាត់ដែលមិនទាន់មានវ៉ាក់សាំងដែលទើបមកដឹកវ៉ាក់សាំងពីយប់មិញ គឺមនុស្សប្រហែលជាង៥០ម៉ឺននាក់ឯណោះ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “អ្វីដែលជាចម្ងល់របស់ខ្ញុំប៉ុន្មានថ្ងៃនេះ តួលេខរបស់យើងធ្លាប់រកឃើញអ្នកចាក់វ៉ាក់សាំងទី៥លាន ទី៦លាន ទី៧លាន រហូតទី៨លានក្នុងល្បឿនមួយដ៏លឿន ប៉ុន្តែនៅចុងក្រោយនេះ នៅពេលវ៉ាក់សាំងមានគ្រប់គ្រាន់ បែរជាល្បឿនការចាក់វ៉ាក់សាំងរបស់យើងមានការថយចុះយ៉ាងខ្លាំង”។
សម្ដេចមានប្រសាសន៍បន្តថា៖ “ពិតមែនហើយយើងបានបន្ថែមមនុស្ស២លាននាក់ទៀតសម្រាប់កុមារ និងយុវវ័យ ប៉ុន្តែខ្ញុំសូមរំលឹកដាស់តឿនឱ្យសម្រេចការងារនេះតាមការទទួលខុសត្រូវ ហើយពិនិត្យមើលកិច្ចការណាទុកបាន ទុកសិនចុះ តែកិច្ចការប្រឆាំងកូវីដ-១៩ជាកិច្ចការអាទិភាពស្លាប់របស់ប្រទេសជាតិ ក្នុងនោះកិច្ចការដែលយើងអាចស្ដារ និងសង្គ្រោះជីវិត គឺការចាក់វ៉ាក់សាំងសម្រាប់ប្រជាជន”។
សម្ដេចតេជោ ហ៊ុន សែន បានដាក់បញ្ជាឱ្យអភិបាលរាជធានីខេត្តត្រូវផ្ញើរបាយការណ៍សង្ខេបពីលទ្ធផលនៃការចាក់វ៉ាក់សាំង ដោយបញ្ជាក់ ពីចំនួនប្រជាពលរដ្ឋដែលត្រូវចាក់ ចំនួនអ្នកបានចាក់រួច និងចំនួនមិនទាន់ចាក់រួច ឬការយឺតដោយសារខ្វះគ្រូពេទ្យ ព្រមទាំងចំនួនវ៉ាក់សាំងដែលមានក្នុងខេត្តតើគ្រប់គ្រាន់ហើយឬនៅ ដើម្បីសម្ដេចផ្ទៀងផ្ទាត់ជាមួយវ៉ាក់សាំងដែលមានក្នុងឃ្លាំងថ្នាក់ជាតិ។ ប្រសិនមានការខ្វះខាត អាចស្នើសុំខ្ចីវ៉ាក់សាំងរបស់ក្រសួងការពារជាតិចំនួន៥០ម៉ឺនដូសបញ្ជូនទៅសិន ទម្រាំងវ៉ាក់សាំងថ្មីនឹងបានមកដល់នៅពេលដ៏ខ្លីខាងមុខ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ អត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា មានចំនួន ៨៨,៣៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៦២,៨៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍៣ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ១០ ម៉ោង ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»