Connect with us

ព័ត៌មានជាតិ

សម្តេច ហ៊ុន សែន៖ កុំឲ្យកន្លែងខ្លះខ្វះវ៉ាក់សាំង ហើយ​វ៉ាក់សាំង ដេកនៅក្នុងឃ្លាំងទីក្រុងភ្នំពេញ !

បានផុស

នៅ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍តាម​រយ:សារជាសំឡេង ដែលត្រូវបានផ្សព្វផ្សាយថ្ងៃទី២៦ ខែសីហា នេះថា ការងារប្រយុទ្ធប្រឆាំងជំងឺ​កូវីដ​១៩ ត្រូវតែជាការងារអាទិភាពជាងការងារណាៗទាំងអស់ ដូច្នេះអ្នកពាក់ព័ន្ធត្រូវតែទទួលខុសត្រូវឲ្យបានខ្ពស់ ហើយមិនអាចមានវ៉ាក់សាំងដេកនៅក្នុងឃ្លាំង ខណៈដែលក្រុមគ្រូពេទ្យគ្មានវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋនោះទេ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោហ៊ុន សែន បានមានប្រសាសន៍ថា តាម​សម្តេច​ដឹង​កាលពីម្សិលមិញមានមនុស្សប៉ុន្មានម៉ឺននាក់ ដែលមិនទាន់បានចាក់វ៉ាក់សាំង តែសម្ដេចមិនទាន់ដឹងថា មានវ៉ាក់សាំងឬមិនមាន ដូច្នេះត្រូវតែបញ្ជាក់ឲ្យបាន​ច្បាស់អំពីចំនួនមនុស្សបានចាក់ និងចំនួនមនុស្សដែលមិនបានចាក់ និងចំនួនវ៉ាក់សាំង ដើម្បីផ្ទៀងផ្ទាត់ជាមួយ​វ៉ាក់សាំងនៅក្នុងឃ្លាំងថ្នាក់ជាតិ ហើយប្រសិនបើមានការខ្វះខាត អាចខ្ចីវ៉ាក់សាំងពីក្រសួងការពារជាតិចំនួនម៉ឺនដូស ដែលទើបមកដល់ ប៉ុន្តែសម្ដេចមានជំនឿថាវ៉ាក់សាំងមិនខ្វះនោះទេ គឺគ្រាន់តែខ្វះការទទួលខុសត្រូវរបស់រាជធានីខេត្តមួយផ្នែក ហើយមួយផ្នែកទៀតរបស់គណៈកម្មការចាក់វ៉ាក់សាំង។ 

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា នេះមិនមែនជាការអំពាវនាវ ប៉ុន្តែគឺជាបទបញ្ជាដាច់ណាត់ ហើយក្រសួងការពារជាតិក៏ដូចជាអគ្គបញ្ជាការ ត្រូវត្រៀមយន្តហោះដើម្បីដឹកជញ្ជូនវ៉ាក់សាំងទៅកាន់ទីកន្លែងនៅឆ្ងាយ។

សម្ដេចថា នេះជាសមរភូមិស្លាប់រស់របស់ប្រទេសជាតិ ខុសពីសមរភូមិព្រះវិហារ។ សមរភូមិព្រះវិហារ​អាចដេក​លក់បាន ប៉ុន្តែសមរភូមិប្រឆាំងកូវីដ១៩ មិនអាចដេកលក់បានទេ ពីព្រោះកូវីដបានហ៊ុំព័ទ្ធទូទាំងប្រទេស ហ៊ុំព័ទ្ធទាំងព្រះបរមរាជវាំង និងហ៊ុំព័ទ្ធទាំងផ្ទះរបស់នាយករដ្ឋមន្ត្រី។ 

សម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា សង្គ្រាមនេះមិនមែនជាសង្គ្រាមធម្មតា ជាសង្គ្រាមដែលមានការទទួលខុសត្រូវ ពីអ្នកពាក់ព័ន្ធទាំងអស់ ហើយអ្វីដែលសម្ដេចត្រូវតែទទួលបានចាប់ពីយប់នេះទៅ គឺចំនួនមនុស្ស​ដែលបានចាក់វ៉ាក់សាំង ចំនួនមនុស្សដែលមិនបានចាក់វ៉ាក់សាំង និងចំនួនវាក់សាំង ដើម្បីសម្រេចបញ្ជូនវ៉ាក់សាំងទៅកាន់ទីតាំងដែលខ្វះ។

“ខ្ញុំសុំថា កុំឲ្យកន្លែងដែលខ្វះសាំង ពុំមានវ៉ាក់សាំងចាក់ ក្នុងពេលដែលវ៉ាក់សាំងដេកនៅឃ្លាំងទីក្រុងភ្នំពេញ”​៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

​ក្រសួងព័ត៌មាន ស្នើ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំ​ជាង​គេ​នៅ​ចិន ជួយ​ផ្នែក​បច្ចេកទេស និង​សម្ភារៈ​ឧបករណ៍​

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ និងបងប្អូនកម្មករនិយោជិតជាង៥ពាន់នាក់ ប្រារព្ធកម្មវិធីជប់លៀង អបអរសាទរ​ទិវាសិទ្ធិនារីអន្តរជាតិ ០៨ មីនា

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរគ្រឿងញៀន អរគុណនគរបាលសហព័ន្ធអូស្ត្រាលី ដែលជួយបច្ចេកទេស និងបណ្តុះបណ្តាលមន្ត្រីកម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

បុគ្គលិក,សិស្សនារី ​នៃ​វិទ្យាស្ថាន​បច្ចេកទេស អរគុណ​រាជរដ្ឋាភិបាល ​តែង​ផ្ដល់​ឱកាសដល់ស្រ្តី​គ្រប់​រូបចាប់​យក​ជំនាញ​បច្ចេកទេស

ព័ត៌មានជាតិ១២ ម៉ោង មុន

អគ្គលេខាធិការអាស៊ាន ជំរុញការចូលរួមប្រឆាំងឧក្រិដ្ឋកម្មអនឡាញ

សន្តិសុខសង្គម១៦ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ៖ បើ​ណាតូ​អត់​ហ៊ាន​ចំណាយ អាមេរិក​នឹង​មិន​ជួយ​ការពារ​ឡើយ

អគ្គនាយកដ្ឋានគយ
ព័ត៌មានជាតិ១៨ ម៉ោង មុន

ម្ចាស់ទំនិញនាំចូលសំបកកង់រថយន្ដចាស់ប្រើរួច​រងពិន័យពីអគ្គនាយកដ្ឋានគយ និងតម្រូវឲ្យបញ្ជូនចេញពីប្រទេសកម្ពុជាវិញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​កងទ័ព​ថៃប្រុងជើងការខ្ពស់​តាមព្រំដែនជាមួយ​មីយ៉ាន់​ម៉ា ខណៈកងទ័ពយោធាមីយ៉ាន់​ផ្ទះអាវុធ​

Sokha Hotels

ព័ត៌មានពេញនិយម