ព័ត៌មានជាតិ
អភិបាលខេត្តមណ្ឌលគិរី ចុះរៀបចំដីសាងសង់ កន្លែងបូជាសព និងបញ្ចុះសព អ្នកស្លាប់ដោយកូវីដ
(មណ្ឌលគីរី)៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី រួមទាំងសហការី និងអាជ្ញាធរស្រុក បានអញ្ជើញចុះពិនិត្យ និងរៀបចំទីតាំងដី សម្រាប់សាងសង់កន្លែងបូជាសព ឫឈាបនដ្ឋាន កន្លែងបញ្ចុះសព សម្រាប់អ្នកដែលបាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តស្រុកកោះញែក។
លោកអភិបាលខេត្ត បានមានប្រសាសន៍ថា នៅស្រុកកោះញែកនេះ មានការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ រហូតដល់ចំនួនអ្នកវិជ្ជមានរាប់រយនាក់ និងនៅតំបន់មួយចំនួន ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្ន ហើយបញ្ហាទាំងនេះ បណ្ដាលមកពីខ្វះការចូលរួមពីប្រជាពរដ្ឋ ក្នុងការគោរពតាមវិធានការ របស់ក្រសួងសុខាភិបាល ជាពិសេស វិធានការរបស់រាជរដ្ឋាភិបាល។
លោកអភិបាលខេត្ត បានបន្តថា ដោយសារការកើនឡើង នៃករណីជំងឺកូវីដ-១៩នេះហើយ ទើបអាជ្ញាធរបានត្រៀមទីតាំងដី សម្រាប់សាងសង់កន្លែងបូជាសព និងកន្លែងបញ្ចុះសព សម្រាប់អ្នកស្លាប់ ដោយសារជំងឺនេះ នៅក្នុងភូមិសាស្ត្រនេះ។ លោកអភិបាលខេត្ត បានបន្ថែមថា ការសាងសង់ឈាបនដ្ឋាននេះ ក្រុមការងារ បានសម្រេចយកទីតាំង ដែលមានសុវត្ថិភាព នៅឆ្ងាយពីទីប្រជុំ និងមានទីធ្លាធំទូលាយ ដែលនេះជាការគិតគូរទុកជាមុន ជៀសវាងពីហានិភ័យនានា។
លោក ឌឹម នី អភិបាលស្រុកកោះញែក បានឲ្យដឹងថា អាជ្ញាធរស្រុក បានសម្រេចបិទខ្ទប់បណ្តោះអាសន្នភូមិចំនួន៣ រួមមាន៖ ភូមិឈួល ភូមិស្រែហ៊ុយ ក្នុងឃុំស្រែហ៊ុយ និងមួយផ្នែក នៃភូមិមេមុំ ក្នុងឃុំរយ៉ ស្រុកកោះញែក ក្រោយរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ជាង១០០នាក់។
គួរបញ្ជាក់ថា កន្លងមក អាជ្ញាធរខេត្តមណ្ឌលគិរី បានកំណត់យកផ្ទៃដី ទំហំពី៣-៥ហិកតា សម្រាប់សាងសង់កន្លែងបូជាសព ឬឈាបនដ្ឋាន កន្លែងបញ្ចុះសពអ្នក ដែលបាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ ដែលមានទីតាំង នៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ និងមួយកន្លែងទៀត នៅភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា៕ (ដោយ)៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ