Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងការងារជំរុញឱ្យភាគីពាក់ព័ន្ធចូលរួមលើកកម្ពស់វិស័យឧស្សាហកម្មនៅកម្ពុជា

បានផុស

នៅ

​លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារនិង​បណ្តុះបណ្តាល​វិជ្ជាជីវ​:​បាន​ជំរុញ​ឱ្យ​ភាគី​ពាក់​ព័ន្ធ​ទាំងអស់​ចូលរួម​លើកកម្ពស់​វិស័យឧស្សាហកម្ម​នៅ​កម្ពុជា ​សំដៅ​ប្រែក្លាយ​ពី​ឧស្សាហកម្ម​មាន​តម្លៃ​បន្ថែម​ទាប ទៅជា​ឧស្សាហកម្ម​ដែលមាន​តម្លៃបន្ថែម​ខ្ពស់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​លើក​ទី​៥ របស់​គណៈកម្មការ​អន្តរក្រសួង​សម្រាប់​ដឹកនាំត្រួតពិនិត្យ និង​វាយតម្លៃ​លើ​ការអនុវត្ត គោលនយោបាយ​ជាតិ ​ស្ដីពី​មុខរបរនិង​ការងារ​ឆ្នាំ​២០១៥-២០២៥​តាម​ប្រព័ន្ធ​វីដេអូ (Zoom) នា​ព្រឹក​ថ្ងៃទី​២៦ សីហា​នេះ​ លោកបណ្ឌិត អ៊ិត សំហេង បាន​ស្នើសុំ​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ រដ្ឋបាល​រាជធានី​-​ខេត្ត វិស័យ​ឯកជនបង្កើន​ការយកចិត្តទុកដាក់​ប​ន្ថែ​ម​ទៀត​ក្នុង​ការចូលរួម​អនុវត្ត​គោលនយោបាយ​នេះ​ដើម្បីធ្វើការ​ផ្លាស់ប្តូរ និង​លើកស្ទួយ​រចនាសម្ព័ន​ឧស្សា​កម្ម ពី​ឧស្សាហកម្ម​អតិពលកម្ម ទៅជា​ឧស្សាហកម្ម​ពលកម្ម​ផ្អែកលើ​ជំនាញ​នៅ​ឆ្នាំ​២០២៥​ក៏ដូចជា​ការលើកកម្ពស់​ការប្រកួតប្រជែង និង​ផលិតភាពសំដៅ​ប្រែក្លាយ​ពី​ឧស្សាហកម្ម​មានតម្លៃ​បន្ថែម​ទាប ទៅជា​ឧស្សាហកម្ម​ដែលមាន​តម្លៃបន្ថែម​ខ្ពស់ ស្របតាម​គោលនយោបាយ​ជាតិ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម ឆ្នាំ​២០១៥-២០២៥​។​

លោកបណ្ឌិត អ៊ិត សំហេង​ ដែលជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​សម្រាប់​ដឹកនាំត្រួតពិនិត្យ​និង​វាយតម្លៃ​លើ​ការអនុវត្ត​គោលនយោបាយ​ជាតិ​ ស្តីពី​មុខរបរ​និង​ការងារ​ឆ្នាំ​២០១៥-២០២៥​បាន​បន្តថា ​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​នឹងចូលរួម​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ឱ្យមាន​កំណើន​ខ្ពស់ ប្រកប​ដោយ​ចីរភាព និង​បរិ​យា​ប័ន្ន សម្រាប់​ភាព​សុខដុម​ក្នុងសង្គម​ដោយ​ផ្តល់ជូន​ប្រជាពលរដ្ឋ​នូវ​ឱកាស​ការងារ​សមរម្យ និង​ប្រកបដោយ​ផលិតភាព​ការងារ​ខ្ពស់ ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​។​

លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​បន្ថែមថា នៅក្នុង​ការអនុវត្ត​គោលនយោបាយ​ជាតិ​នេះ ក្រសួងស្ថាប័ន​ជាច្រើន​ ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ត្រូវ​ចូលរួម​អនុវត្ត ដោយ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈគ្រាន់​តែមាន​តួនាទី​ជា​លេខាធិការដ្ឋាន​សម្រាប់​សម្រប​សម្រួលការអនុវត្ត​នេះ​តែ​ប៉ុណ្ណោះ​។​

លោក​រដ្ឋមន្ត្រី​បាន​បន្ថែមទៀតថា​« នេះ​មានន័យថា ការចូលរួម​យ៉ាងសកម្ម​ពី​សំណាក់ក្រសួងស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ ពិត​ជាមាន​ភាពចាំបាច់​ណាស់ ដើម្បី​ជំរុញ​ឲ្យ​ការអនុវត្ត​គោល​នយោបាយ​នេះ​កាន់​តែមាន​ប្រសិទ្ធភាព និង​លទ្ធផល​កាន់តែ​ប្រសើរ​។ ហើយ​ការចូលរួម​របស់​ឯក​ឧ​ត្ត​ម លោកជំទាវ លោក លោកស្រី នា​ថ្ងៃនេះ​ គឺជា​ការ​សរ​បញ្ជាក់​ពី​ការយកចិត្ត ទុកដាក់ និង​ការចូលរួម​យ៉ាងសកម្ម​នេះ​។ ជាពិសេស របាយការណ៍​ឆ្នាំ​២០១៩ និង​ផែនការ​សកម្មភាព​ឆ្នាំ​២០២០-២០២១សម្រាប់​ការ​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​មុខរបរ និង​ការងារ​ឆ្នាំ​២០១៥-២០២៥ដែល​យើង​ទើប​សម្រេចបាន​នេះ​គឺជា​សមិទ្ធផល​ដ៏​មាន​សារ​:​សំខាន់មួយទៀត​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​គោលនយោបាយ​នេះ​»​។​

លោក​រដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ ចំពោះ​អង្គការ​អន្តរជាតិ​ខាង​ការងារ(ILO) ដែល​តែងតែ​បាន​ផ្តល់​កិច្ចសហការ​យ៉ាង​ជិតស្និត ក្នុងការ​ផ្តល់ជំនួយ​ថវិកា ព្រមទាំង​បច្ចេកទេស​មក​លេខាធិកា​រដ្ឋា​ន គ.​អ​.​ម​.​ក នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ​: ក្នុងការ​សម្របសម្រួល​ការអនុវត្ត​គោល​នយោបាយ​នេះ​។​

លោក​រដ្ឋមន្ត្រី​ចាត់​ទុក​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) គឺជា​ដៃគូរ​យ៉ាងសំខាន់​ដែល​មិនអាច​ខ្វះ​បាន​នៅក្នុង​ការអភិវឌ្ឍន៍​វិស័យ​ការងារ​នៅ​កម្ពុជា​៕

អត្ថបទ ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៣១ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៣២ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៣៩ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម