ព័ត៌មានជាតិ
ពិន័យបុរសម្នាក់ ២ លានរៀលល្មើសបម្រាមជួបជុំប្រមូលផ្ដុំអំឡុងពេលបិទខ្ទប់ក្រុងស្ទឹងត្រែង
សមត្ថកិច្ច បានចុះ អប់រំ ណែនាំហើយមិនស្ដាប់ បានឃាត់ខ្លួនអ្នកលេងល្បែង១២នាក់ អប់រំ ៧នាក់ និងពិន័យបុរសម្នាក់ចំនួន ២លានរៀល។
លោកវីរៈសេនីយ៍ឯក វ៉ា សុផាន់ ស្នងការរងទទួលផែនព្រហ្មទណ្ឌបានឲ្យដឹងថា បន្ទាប់ពីមានការរីករាលដាលនៃជំងឺកូវី១៩ ប្រភេទថ្មីដែលតា (Delta) មក រដ្ឋបាលខេត្តបានចេញសេចក្តីប្រកាសបិទខ្ទប់បណ្ដោះអាសន្នរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី ១៧សីហាដល់ថ្ងៃទី ២៤សីហា ដោយស្ថានភាពជំងឺកូវីដ១៩ នៅមិនទាន់បានធូរស្បើយនៅឡើយ អាជ្ញាធរខេត្ត បានចេញសេចក្តីសម្រេចបន្តបិទខ្ទប់បណ្ដោះអាសន្នចំនួនមួយសប្តាហ៍ថែមទៀត។

លោកស្នងការរងបានបន្តឲ្យដឹងទៀតថា ក្នុងរយៈពេលបិទខ្ទប់កម្លាំងសមត្ថកិច្ចបានធ្វើការចុះណែនាំ តាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តលេខ ០៩៥ និងបានធ្វើការអប់រំ ប្រជាពលរដ្ឋ អ្នកលក់ដូរ អ្នកផឹកស៊ី អ្នកចេញក្រៅផ្ទះ ដើរល្មើសនឹងបម្រាមគោចរជាបន្តបន្ទាប់ ។
លោកបន្តថា ក្រោយពីមានការអប់រំណែនាំហើយមិនស្ដាប់នៅ ថ្ងៃទី ១៨សីហា បានឃាត់អ្នកលេងល្បែងឆ្នោតឡូតូ១២នាក់ និងនៅថ្ងៃទី ១៩ សីហា កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួន បុរសម្នាក់ឈ្មោះធី មករា ភេទប្រុស រស់នៅភូមិខ្សាច់ថ្មី ឃុំតាឡាត ស្រុកសេសានពិន័យចំនួន ២ លានរៀល (បទជួបជុំប្រមូលផ្ដុំ) ល្មើសមាត្រា ១០នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នឹងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

លោកថាអ្នកល្មើសត្រូវបង់ប្រាក់ពិន័យអន្តរកាលក្នុងរយៈពេលមិនលើសពី ៣០ ថ្ងៃគិតចាប់ពីថ្ងៃទទួលបង្កាន់ដៃពិន័យអន្តរការណ៍នេះ។ការបង់ប្រាក់ពិន័យអន្តរការណ៍នាំឲ្យរលត់បណ្ដឹងអាជ្ញា។បើប្រសិនមិនបានបង់ប្រាក់ពិន័យអន្តរការណ៍រយៈពេល ៣០ ថ្ងៃគិតចាប់ពីថ្ងៃទទួលបង្កាន់ដៃនោះ សមត្ថកិច្ចនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី។

សូមបញ្ជាក់ថា ក្នុងរយៈពេលបិទខ្ទប់ចាប់ពីថ្ងៃ ១៧ សីហា រហូតមកដល់ថ្ងៃទី២៦ សីហាឆ្នាំ ២០២១នេះ សមត្ថកិច្ចបាននាំយកមកអប់រំចំនួន ៧ នាក់ ពិន័យបុរសម្នាក់ចំនួន ២ លានរៀល និងឃាត់ខ្លួនអ្នកលេងល្បែងឆ្នោតឡូតូចំនួន ១២នាក់ បញ្ជូនទៅតុលាការផងដែរ៕
ដោយ៖ ងិនលីម

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី