ព័ត៌មានជាតិ
អ្នកណាក៏ដោយ ឱ្យតែនៅលើទឹកដីកម្ពុជា គឺចាក់វ៉ាក់សាំងកូវីដ-១៩ជូនទាំងអស់
ថ្លែងនៅក្នុងសារជាសំឡេងផ្ញើជូនក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលរាជធានីខេត្តទាំងអស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ឱ្យតែប្រជាជនដែលរស់នៅលើទឹកដីកម្ពុជា ពិសេសតំបន់ផ្ទុះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ គឺយើងចាក់ជូនទាំងអស់ រាប់ទាំងអនិកជនផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា៖ “អ្នកណាក៏ដោយ មកពីណាក៏ដោយ ឱ្យតែនៅលើទឹកដីកម្ពុជា គឺចាក់ជូនទាំងអស់ មិនចាំបាច់ឱ្យគេទៅចាក់នៅភូមិនេះភូមិនោះ ស្រុកនេះស្រុកនោះ ខេត្តនេះខេត្តនោះនោះទេ”។
សម្ដេចតេជោ មានប្រសាសន៍បន្តថា៖ “ត្រូវធ្វើកិច្ចការងារនេះឱ្យបានហ្មត់ចត់ដែលជាអាយុជីវិតរបស់ប្រជាជនយើង។ នេះជាកិច្ចការដែលយើងត្រូវធ្វើទាំងអស់គ្នាដោយខានមិនបាន ហើយត្រូវចាត់ទុកកិច្ចការងារនេះ ជាកិច្ចការអាទិភាពខ្ពស់បំផុតរបស់យើង”។

សម្ដេចបានបញ្ជាក់ថា យើងមិនអនុញ្ញាតឱ្យមានវ៉ាក់សាំងដេកក្នុងឃ្លាំង ក្នុងពេលប្រជាជនខ្វះវ៉ាក់សាំងចាក់នោះទេ នេះជាយុទ្ធសាស្ត្រសម្រាប់ឈានទៅមុខរបស់យើង ហើយមិនត្រូវទម្រន់ និងផ្ដេកផ្តួលទៅនឹងបញ្ហាអ្វីទាំងអស់។ ករណីខ្វះខាត់វ៉ាក់សាំង ត្រូវស្នើវ៉ាក់សាំង ហើយគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងត្រូវតែបញ្ជូនវ៉ាក់សាំងទៅទុកនៅខេត្ត ហើយខេត្តខ្លួនឯងត្រូវរក្សាទុកនៅទីនោះ។ ក្រសួងការពារជាតិ អគ្គមេបញ្ជាការកងយុទ្ធពលខេមរភូមិន្ទ និងមេបញ្ជាការកងអាកាស ត្រូវតែប្រើប្រាស់ឧទ្ធម្ភាគចក្រដឹកវ៉ាក់សាំងទៅកាន់ទីកន្លែងដែលនៅឆ្ងាយ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ អត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា មានចំនួន ៨៨,៣៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៦២,៨៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕
អត្ថបទ៖ ច័ន្ទ វីរៈ



-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង