ព័ត៌មានជាតិ
អភិបាលខេត្តកំពត ចុះទៅមើលគម្រោងអភិវឌ្ឍន៍តំបន់បៃតង និងសំណង់ស្ពានត្រើយកោះ
(ខេត្តកំពត)៖ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានចុះពិនិត្យលើទីតាំងជាក់ស្ដែង ដើម្បីជំរុញពន្លឿនការអភិវឌ្ឍន៍ និងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ភូមិទ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត។
![](https://www.kampucheathmey.com/wp-content/uploads/2021/08/FB_IMG_1629965113795-1024x683.jpg)
ក្នុងការចុះទៅពិនិត្យ ឯកឧត្តមអភិបាលខេត្តបានដាក់គោលដៅចំនួនបី គឺ៖ ១-ការពិនិត្យទីតាំង និងជំរុញការសិក្សានៃគម្រោងអភិវឌ្ឍន៍តំបន់បៃតងមួយកន្លែង ជាប់មាត់ព្រែកត្រើយកោះ ស្ថិតក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ , ២-ការពិនិត្យលទ្ធផល និងជំរុញល្បឿនសំណង់ស្ពានបេតុងត្រើយកោះជាអំណោយដ៏ថ្លៃថ្លាសម្ដេចតេជោ ហ៊ុន សែន , ៣-ការជួបសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋចំនួន១៣គ្រួសារ ដែលកំពុងរស់នៅលើដីចំណីព្រែកក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ដែលបានសំណូមពរ ដល់មន្ត្រីជំនាញ ក៏ដូចជារដ្ឋបាលខេត្ត ជួយផ្ដល់ចេញប្លង់ប័ណ្ណកម្មសិទ្ធិជូនពួកគាត់។
![](https://www.kampucheathmey.com/wp-content/uploads/2021/08/FB_IMG_1629965089194-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/08/FB_IMG_1629965067827-1024x683.jpg)
ពាក់ព័ន្ធគោលដៅការអភិវឌ្ឍន៍តំបន់បៃតង ឯកឧត្តម ជាវ តាយ អភិបាលខេត្តបានលើកឡើងថា ទីតាំងនេះមានទេសភាពស្អាត មានការទាក់ទាញទេសចរណ៍ ក៏ដូចជាការបម្រើដល់ការកម្សាន្តលំហែកាយរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្របទៅនឹងសម័យកាលបច្ចុប្បន្ន ដែលរដ្ឋបាលនិងប្រជាពលរដ្ឋទាមទារការអភិវឌ្ឍន៍ជាសំខាន់ ហើយការអភិវឌ្ឍន៍នោះទៀតសោត ត្រូវធានាដល់និរន្តរភាព និងការកាត់បន្ថយផលប៉ះពាល់ជាទូទៅឲ្យបានច្រើនបំផុត។ ដូច្នេះ អាជ្ញាធរជំនាញនិងប្រជាពលរដ្ ឋត្រូវរួមសហការគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមជាមួយគ្នាប្រកបដោយភាពទទួលខុសត្រូវ ដើម្បីធ្វើយ៉ាងណាឲ្យការអភិវឌ្ឍនេះក្លាយជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងបានបម្រើប្រជាពលរដ្ឋឱ្យទទួលបានជោគជ័យ។
ពាក់ព័ន្ធដំណើរការសាងសង់ស្ពានបេតុងត្រើយកោះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ឯកឧត្តមអភិបាលខេត្តក៏បានចាត់ទុកស្ពាននេះ គឺមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ ធ្វើចរាចរណ៍ឆ្លងកាត់ ពិសេសការដឹកជញ្ជូនផលិតផលអំបិល និងផលនេសាទសមុទ្ររួមនឹងទំនិញសម្ភារៈផ្សេងៗគ្រប់សារពើ។ ដូច្នេះសូមឲ្យជំនាញនិងអាជ្ញាធររួមនិងប្រជាពលរដ្ឋសហការគ្នាឲ្យបានល្អ ដើម្បីឲ្យល្បឿននៃការសាងសង់នេះបានឆាប់ចប់តាមគម្រោងនៅចុងឆ្នាំ ២០២១នេះ ។
ចំណែកការឆ្លើយតបបញ្ហាសំណូមពរការដោះស្រាយជូនប្រជាពលរដ្ឋទាំង១៣គ្រួសារ ឯកឧត្តម ជាវ តាយ អភិបាលខេត្តក៏បានលើកបញ្ជាក់ថា បញ្ហាប្រឈមនៃការចេញប័ណ្ណកម្មសិទ្ធជូនពលរដ្ឋ ក្នុងសង្កាត់អណ្តូងខ្មែរ និងសង្កាត់ត្រើយកោះ នៅមិនទាន់បានចេញនៅឡើយ ដោយសារបញ្ហាស្មុគស្មាញពាក់ព័ន្ធលំនៅដ្ឋានស្ថិតនៅលើចំណីព្រែក និងលើទឹកព្រែកតែម្តង ប៉ុន្តែពលរដ្ឋនៅតែសំណូមពរចង់បាន។ តែទោះបីយ៉ាងណា ឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាក់ថា បញ្ហានេះរដ្ឋបាលខេត្តតែងតែបានយកចិត្តទុកដាក់ជំរុញឲ្យជំនាញកំពុងសិក្សា ដើម្បីផ្ដល់ជូនប័ណ្ណកម្មសិទ្ធិឲ្យបានឆាប់នៅពេលខាងមុខនេះ ប៉ុន្តែសូមស្នើឱ្យជំនាញនិងអាជ្ញាធររួម និងប្រជាពលរដ្ឋខិតខំសម្របសម្រួលសហការគ្នាដោះស្រាយបញ្ចប់បញ្ហាដោយភាពទន់ភ្លន់ និងវៃឆ្លាត រដ្ឋក៏ចំណេញ ពលរដ្ឋក៏សប្បាយចិត្ត។
សូមបញ្ជាក់ថា គម្រោងរដ្ឋបាលខេត្តនឹងរៀបចំជាតំបន់បៃតង និងការអភិវឌ្ឍផ្លូវ ឲ្យបានជាប្រយោជន៍សម្រាប់បម្រើសាធារណៈនិងការទាក់ទាញទេសចរណ៍។ ពិសេសសម្រាប់សួនកំសាន្ត និងការហាត់ប្រាណដើម្បីសុខភាពរបស់ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់អណ្ដូងខ្មែរ និងសង្កាត់ត្រើយកោះ ក្រុងកំពតផងដែរ៕
អត្ថបទ៖ សេង ណារិទ្ធ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច