Connect with us

ព័ត៌មានជាតិ

ខេត្តកំពង់ចាម​​មានគម្រោងរៀប​ចំទីលានចាក់សំរាម​ថ្មីតាមស្តង់​ដារ​មានទំហំជាង ១០ហិកតា

បានផុស

នៅ

រដ្ឋបាលខេត្តកំពង់ចាមមានគម្រោងរៀបចំទីលានចាក់សំរាមថ្មី ដែលមានផ្ទៃដីជាង១០ហិកតាស្ថិតនៅភូមិកោះរកាក្នុង ឃុំកោះរការ ស្រុកកំពង់សៀម ខណៈទីលានចាក់សំរាមចាស់នៅឆ្ងាយហើយមិនទាន់មានលក្ខណៈស្តង់ដារនៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងឱកាសចុះពិនិត្យទីលានចាក់សំរាមថ្មីនេះ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថាបច្ចុប្បន្ននេះ ខេត្តកំពង់ចាម មិនទាន់មានទីលាន សម្រាប់ចាក់សំរាមទៅតាមស្តង់ដារនោះទេ ពោលគឺ យើងនៅប្រើប្រាស់ទីលានចាស់ របស់ក្រុមហ៊ុនស៊ីនទ្រី ស្ថិតក្នុងឃុំបូសខ្នុរ ស្រុកចំការលើ។

លោកអភិបាលខេត្តបានបន្តថាដោយឡែក ផ្អែកតាមកំណើន នៃប្រជាពលរដ្ឋ ហើយការប្រើប្រាស់សំរាម ក៏មានការកើនឡើង ពីមួយថ្ងៃ ទៅមួយថ្ងៃ តម្រូវឲ្យអាជ្ញាធរខេត្ត សម្រេចចិត្តរកទីតាំងថ្មីបន្ថែមទៀត ដើម្បីគ្រប់គ្រងសម្រាមប្រកបទៅដោយស្តង់ដារ និងជំនួសឲ្យទីលានចាក់សម្រាមចាស់ ដែលបានពោរពេញទៅដោយសម្រាម និងកាកសំណល់ផ្សេងៗ ផងដែរ។

លោកអភិបាលខេត្ត បានមានប្រសាសន៍ថា« ដោយសារកំណើនសេដ្ឋកិច្ច និងកត្តារីកចំរើនផ្នែកជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការរប្រើប្រាស់ប្រចាំថ្ងៃ ពិសេស ការរៀបចំអនាម័យបរិស្ថាន និងការចោល​កាកសំណល់ប្រើប្រាស់ប្រចាំថ្ងៃ ដែលតម្រូវឱ្យអាជ្ញាធរមូលដ្ឋានពិនិត្យ និងសិក្សាពីលទ្ធភាពនៃការពង្រីកទីលានចាក់សំរាមចាស់ដែលខេត្តមាន សម្រាប់បំពេញនូវតម្រូវការនាពេលខាងមុខដ៏ខ្លីនេះ»។

លោក អភិបាលខេត្តបានឱ្យដឹងទៀតថាជាក់ស្តែង តាមរយៈការពិនិត្យ និងចុះសិក្សារបស់មន្ទីរបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន បានជ្រើសរើសទីលានសម្រាប់ចាក់សម្រាមនេះ ចំនួន ២គោលដៅ ក្នុងនោះ គោលដៅទី១ ស្ថិតនៅក្នុងស្រុកកងមាស និងគោលដៅទី២ ស្ថិតក្នុងស្រុកកំពង់សៀម។

លោក អភិបាលខេត្តបានបញ្ជាក់ថាគោលដៅទាំង ២កន្លែងនោះ គឺមានតែដីនៅចំណុចដីទួល ស្ថិតក្នុងឃុំ​កោះ​រកា ស្រុកកំពង់សៀម គ្រប់គ្រងដោយរដ្ឋ មានទំហំប្រមាណជាង ១០ហិកតា ដែលទំហំនេះ ត្រូវជាមួយស្តង់ដាររបស់ក្រសួងបរិស្ថានដោយសារទីតាំងនោះមានចម្ងាយឆ្ងាយពីលំនៅដ្ឋាន របស់ប្រជាពលរដ្ឋនិងមិនធ្វើឲ្យរងផលប៉ះពាល់បរិស្ថាន នោះពោល គឺមានលក្ខណៈគ្រប់គ្រាន់ សម្រាប់ធ្វើជាទីលានចាក់សម្រាមស្តង់​ដារ ក្នុងក្របខណ្ឌខេត្តកំពង់ចាម៕ ដោយ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥១ នាទីutes មុន

ប្រធានាធិបតីហ្វីលីពីនអរគុណកម្ពុជាដែលបានដោះលែងជនជាតិហ្វីលីពីន១៣នាក់

សេដ្ឋកិច្ច១ ម៉ោង មុន

ប្រេងម៉ាស៊ូតលក់រាយធ្លាក់ចុះ ១០០ រៀល ក្នុងមួយលីត្រ ខណៈសាំងរក្សាតម្លៃដដែល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

នេន ទុំ
ជីវិតកម្សាន្ដ១ ម៉ោង មុន

នេន ទុំ ដាក់ចំៗទៅអ្នកចាំតែរិះគន់ថា បើមិនចេះសាទរនឹងសមិទ្ធផលគេទេ គួរកុំធ្វើជាអ្នកដែលចាំតែជាន់ពន្លិច

សង្កាត់ស្ទឹងមានជ័យទី១
សន្តិសុខសង្គម២ ម៉ោង មុន

ចៅសង្កាត់ស្ទឹងមានជ័យទី១៖ មួយរយៈនេះអ្នកជិះបញ្ច្រាសបានកាត់បន្ថយច្រើន តែនៅមានអ្នកជិះតាម​ឡានសារ៉ែន

ជីវិតកម្សាន្ដ២០ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

សន្តិសុខសង្គម២៣ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

ជីវិតកម្សាន្ដ២២ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

Sokha Hotels

ព័ត៌មានពេញនិយម