ព័ត៌មានជាតិ
ធនាគារ អេស៊ីលីដាពង្រីក«សេវាកម្មធនាគារស្វ័យប្រវត្តិ»កាន់តែច្រើនដើម្បីបង្ខិតសេវាឱ្យកាន់តែកៀកអតិថិជន
ភ្នំពេញ ៖ បច្ចុប្បន្ននេះធនាគារ អេស៊ីលីដាបាននឹងកំពុងពង្រីក«សេវាកម្មធនាគារស្វ័យប្រវត្តិ»ឱ្យបានកាន់តែច្រើនបន្ថែមទៀតដើម្បីបង្ខិតសេវាឱ្យកាន់តែកៀកអតិថិជនងាយស្រួលក្នុងការដកប្រាក់ ដាក់ប្រាក់និងបើកគណនីទៅតាមតម្រូវការពិសេសស្ថិតក្នុងស្ថានភាពការរាតត្បាតជំងឺកូវីដ១៩។

បើតាមលោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ នៃធនាគារអេស៊ីលីដាបានឲ្យដឹងថា៖ « បច្ចុប្បន្ននេះ ធនាគារ អេស៊ីលីដា កំពុងបំពាក់បំពាក់ម៉ាស៊ីនទំនើបៗ ប្រកបដោយបច្ចេកវិទ្យាដោយបង្កើតនូវភាពលេចធ្លោនិងទាន់សម័យសម្រាប់អតិថិជន, សាធារណជន និងបណ្តាដៃគូពាណិជ្ជកម្មរបស់យើង ដែលរួមមាន ម៉ាស៊ីនដាក់ប្រាក់-ដកប្រាក់, ម៉ាស៊ីនដកប្រាក់, ម៉ាស៊ីនបើកគណនី, ម៉ាស៊ីនបើកគណនីមានកាលកំណត់ និងម៉ាស៊ីនដាក់កាបូបប្រាក់សម្រាប់ដៃគូដែលមានការចរាចរក្រដាសប្រាក់ច្រើនប្រភេទទៀត ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់អតិថិជនសម្រាប់ការប្រើប្រាស់សាច់ប្រាក់ទៅតាមតម្រូវការ បន្ថែមពីលើការប្រើប្រាស់តាម អេស៊ីលីដាម៉ូបាល »។

លោកស្រីនាយិកាបានបន្តថា អត្ថប្រយោជន៍ គឺការធានាបាននូវសេចក្តីត្រូវការរបស់អតិថិជន ក្នុងការប្រើប្រាស់សាច់ប្រាក់ទៅតាមពេលវេលាដែលគាត់ត្រូវការ មិនថាពេលណា ឬកន្លែងណាទេ គឺងាកឃើញៗគ្រប់កន្លែង បើហួសមួយកន្លែង ដល់មួយកន្លែងទៀត ដោយមិនចាំបាច់ត្រឡប់ក្រោយឡើយ ។

លោកស្រីបានបន្ថែមទាំងទៀតថា ធនាគារ អេស៊ីលីដា មានគម្រោងដាក់បម្រើសេវាកម្មធនាគារ ស្វ័យប្រវត្តិរបៀបនេះចំនួន៥០ទីតាំងនៅទូទាំងប្រទេសជាបន្តបន្ទាប់ ។
លោកស្រីបានឱ្យដឹងទៀតថា« នេះជាពេលវេលាដែលយើងទាំងអស់គ្នា បំរើការនៅធនាគារ អេស៊ីលីដា មានមោទនភាពណាស់ដែលមានឱកាសក្នុងការបម្រើសេវាកម្មហិរញ្ញវត្ថុជូនអតិថិជន, សាធារណជន គ្រប់ជាតិសាសន៍ ប្រកបដោយកាយវាចារចិត្តស្មោះស្ម័គ្រ និងមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់បំផុត »។

មកដល់ពេលនេះ ធនាគារ អេស៊ីលីដា មានម៉ាស៊ីន អេធីអឹមសម្រាប់បំរើអតិថិជនទាំងយប់ថ្ងៃ ២៤/២៤ ចំនួន៧៩២ ម៉ាស៊ីនឆូតកាតចំនួន ៤,៣២១ម៉ាស៊ីន។
កាលពីដើមឆ្នាំ២០២១នេះ ធនាគារ អេស៊ីលីដា ដែលជាធនាគារខ្មែរពាណិជ្ជធំជាងគេបំផុតនៅប្រទេសកម្ពុជាបានធ្វើទំនើបកម្មនិងអភិវឌ្ឍ អេស៊ីលីដាម៉ូបាល របស់ខ្លួន កាន់តែទំនើប មានពហុមុខងារច្រើនសម្បូរបែប ដែលធ្វើឲ្យអតិថិជនកាន់តែទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន និងងាយស្រួលប្រើ ដែលមកដល់ពេលនេះ អេបមួយនេះមានចំនួនអ្នកប្រើប្រាស់២លាននាក់ ។

គួរបញ្ជាក់ថា ទីតាំងសេវាកម្មធនាគារស្វ័យប្រវត្តិ ទាំង១៣កន្លែងរួមមាន៖
១ . BSS (ផ្លូវកម្ពុជាក្រោម)(ចន្លោះពីស្តុបដេអិន ដល់ផ្លូវមុនីវង្ស)
២ . BSS (ផ្លូវលេខ ២០០៤) (ចន្លោះពីស្តុប Nokia ដល់បុរីអរគីដេរ)
៣. BSS (ផ្លូវកម្ពុជាក្រោម)(ចន្លោះពីផ្លូវស្ពានអាកាស៧មករា ដល់ស្តុបសាលាសន្ធរម៉ុក)
៤. BSS (ផ្លូវទេពផន) (ចន្លោះពីកែងផ្សារដេប៉ូ ដល់សំណង់១២) ៥. BSS (ផ្លូវលេខ ១៦៣)(ចន្លោះពីផ្សារទួលទំពូង ដល់រង្វង់មូលផ្សារដើមថ្កូវ)
៦. BSS (ផ្លូវជាតិលេខ ២)(WB ចាក់អង្រែក្រោម)
៧. BSS (ផ្លូវលេខ ២០១១)(ម្តុំផ្សារឈូកមាស)
៨. BSS (ផ្លូវមុនីវង្ស)(ពីស្តុបពេទ្យចិន ដល់ស្តុបបឹងត្របែក)
៩. BSS (GREEN COMMUNITY MALL) ១០. BSS (CAMKO) ១១. BSS (វិថីស៊ីវត្ថា (ស្របផ្លូវ ២ធ្នូ) ១២ . BSS (ផ្លូវមាត់ទន្លេ)(ចន្លោះពី ផ្សាររាត្រី ដល់ស្តុបវត្តឧណ្ណាលោម)និង១៣. BSS (ផ្លូវលេខ ៣១០)(ចន្លោះពីស្តុបអនុវិទ្យាល័យទួលស្លែង ដល់ផ្លូវមុនីវង្ស) ៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី