ព័ត៌មានជាតិ
សមត្ថកិច្ចឃាត់ជនសង្ស័យម្នាក់ សម្លាប់ក្មេងប្រុសអាយុ១២ ឆ្នាំ
សមត្ថកិច្ចបានឃាត់ជនសង្ស័យម្នាក់ ដែលបានសម្លាប់ក្មេងប្រុសអាយុ១២ ឆ្នាំកាលពីយប់ថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២១។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនេះ កើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅបន្ទប់ជួលជាន់ទី២ ភូមិត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះគៀន ដារ៉ា ភេទប្រុសអាយុ១២ឆ្នាំ រស់នៅបន្ទប់ជួលជាមួយម្តាយជាន់ទី១ ភូមិ សង្កាត់កើតហេតុខាងលើ មានស្រុកកំណើតនៅស្រុកកោះក្រឡ ខេត្តបាត់ដំបង។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុស្ត្រីជាម្តាយជនរងគ្រោះបានមកស្នាក់នៅកន្លែងកើតហេតុអស់រយះពេល២ឆ្នាំមក ហើយ ហើយគាត់ជាស្ត្រីមេម៉ាយ រាល់ថ្ងៃមានកូនចំនួន២នាក់ ស្រីម្នាក់ប្រុសម្នាក់ កូនច្បងអាយុ១៥ឆ្នាំ ចំណែកកូនប្រុស ដែលស្លាប់អាយុ១២ឆ្នាំ។ ថ្ងៃកើហេតុក្មេងប្រុសរងគ្រោះបាននៅបន្ទប់ជួលតែម្នាក់ឯង ដោយម្តាយ និងបងស្រីទៅធ្វើការអស់។
ប្រភពព័ត៌មានពីម្តាយក្មេងរងគ្រោះបានបន្តថា មុនពេលកើតហេតុរូបគាត់កំពុងធ្វើការស្រាប់តែម្ចាស់ផ្ទះជួលបានទូរស័ព្ទប្រាប់ថាកូនប្រុសរបស់គាត់ត្រូវជនមិនស្គាល់មុខសម្លាប់ច្រកបាវទុកក្នុងបន្ទប់ផ្សេងនៅជាន់ទី២ ភ្លាមនោះរូបគាត់ក៏ចេញពីកន្លែងធ្វើការសំដៅមកបន្ទប់ជួលក៏មានការភ្ញាក់ផ្អើលតែម្តង។
ក្រោយពីដឹងថាកូនរបស់គាត់ស្លាប់ហើយគាត់បានទៅពិនិត្យក្នុងបន្ទប់ជួល ថាបាត់បង់ខ្សែកផ្លាទីនមួយខ្សែ កូនជ្រូកសន្សំលុយមួយ ទូរស័ព្ទម៉ាកOppo មួយគ្រឿងផងដែរ។ជុំវិញករណីខាងលើនេះផងដែរកម្លាំងសមត្ថថកិច្ចបានឃាត់ខ្លួនបុរសម្នាក់យកទៅសួរនាំ ដែលស្ថិតក្នុងការសង្ស័យ។ ក្រោយពីពិនិត្យសពរួចសមត្ថកិច្ចបានប្រគល់ទៅសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖សុខា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា១ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»