Connect with us

ព័ត៌មានជាតិ

តើមន្ត្រីជំនាញ មានចំណាត់ការបែបណា បន្ទាប់ពីរកឃើញ ស្ថានីយ/ដេប៉ូ លក់ប្រេងឥន្ធនៈ ប្រកបអាជីវកម្ម មិនសុចរិត?

បានផុស

នៅ

ក្នុងរយៈពេល ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅតាមបណ្ដារាជធានី-ខេត្តមួយចំនួន បានរកឃើញជាបន្តបន្ទាប់ នូវស្ថានីយ និងដេប៉ូ លក់ប្រេងឥន្ធនៈខ្លះ ប្រកបអាជីវកម្មមិនសុចរិត ដោយលក់​​មិន​គ្រប់​លីត្រ និង​មានក្លែងបន្លំគុណភាពជាដើម។

តើមន្ត្រីជំនាញ មានចំណាត់ការបែបណា បន្ទាប់ពីរកឃើញ នូវស្ថានីយនិងដេប៉ូ លក់ប្រេងឥន្ធនៈ ដែលប្រកបអាជីវកម្មមិនសុចរិតទាំងនោះ? លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានឆ្លើយតបសំណួរ របស់អ្នក​សារព័ត៌មានកម្ពុជាថ្មី តាមបណ្ដាញសង្គមតេលេក្រាម កាលពីល្ងាចថ្ងៃទី២៦ ខែសីហាថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០​២១នេះ អគ្គនាយកដ្ឋាន ក.ប.ប. បានចុះត្រួតពិនិត្យ ការធ្វើអាជីវកម្មប្រេងឥន្ធនៈ នៅតាមបណ្តាស្ថានីយ និងដេប៉ូ បានចំនួន៤៤៧។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះ រកឃើញដេប៉ូ ដែលប្រកបអាជីវកម្មមិនសុចរិត មិនអនុលោមទៅនឹងច្បាប់ ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ចំនួន១៩៧ ហើយមានដេប៉ូចំនួន១៨៤ ត្រូវបានមន្រ្តីស៊ើបអង្កេត របស់អគ្គនាយកដ្ឋាន ក.ប.ប. ដែលទទួលបាននីតិសម្បទា ជានគរបាលយុត្តិធម៌ អនុវត្តវិធានការពិន័យអន្តរការណ៍ ទៅតាមប្រភេទបទល្មើស និងដេប៉ូចំនួន១៣ ត្រូវបានព្រមាន ជាលាយលក្ខណ៍អក្សរ និងធ្វើកិច្ចសន្យាបញ្ឈប់ នូវសកម្មភាពមិនសុចរិតនេះ បន្តទៀត។

បើតាមលោក ផាន អូន យោងតាមខ្លឹមសារនៃច្បាប់ ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ ក្នុងករណីទទួលរងការពិន័យអន្តរការណ៍ម្តងរួចហើយ នៅតែបន្តប្រព្រឹត្តល្មើស នឹងត្រូវព្យួរ ដកហូត ឬលុបចោលវិញ្ញាបនបត្រ ចុះបញ្ជីពាណិជ្ជកម្ម ឬអាជ្ញាបណ្ណ ហើយក្នុងករណីជនល្មើស មិនព្រមបង់ប្រាក់ពិន័យអន្តរការណ៍ មន្រ្តីស៊ើបអង្កេត ត្រូវកសាងសំណុំរឿង នៃបទល្មើសបញ្ជូន ទៅតុលាការមានសមត្ថកិច្ច។

យ៉ាងណាក៏ដោយ គិតត្រឹមខែសីហាក្នុងឆ្នាំ២០២១នេះ ពុំទាន់មានម្ចាស់ស្ថានីយ ឬដេប៉ូណាមួយ ត្រូវបាន មន្រ្តីស៊ើបអង្កេតអគ្គនាយកដ្ឋាន ក.ប.ប. កសាងសំណុំរឿងបញ្ជូនទៅតុលាការ នៅឡើយទេ។ លោក ផាន អូន បាន​បញ្ជាក់ថា អគ្គនាយកដ្ឋាន ក.ប.ប. នឹងបន្តចុះត្រួតពិនិត្យ តាមបណ្តាស្ថានីយ​ និងដេប៉ូចែកចាយប្រេងឥន្ធនៈ នៅទូទាំងប្រទេស និងអនុវត្តវិធានការ ច្បាប់យ៉ាងហ្មឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ឲ្យបានដាច់ខាត ការប្រកបអាជីវកម្ម មិនសុចរិតពាក់ព័ន្ធ នឹងប្រេងឥន្ធនៈ ដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់៕

(ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៤ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

តើអ៊ុយក្រែន មានធនធានរ៉ែកម្រអ្វីខ្លះនិងសំខាន់ប៉ុនណា ទើបលោក ត្រាំ ចង់បាន?

Sokha Hotels

ព័ត៌មានពេញនិយម