ព័ត៌មានជាតិ
ក្រុងហូជីមិញបន្តបិទខ្ទប់ អគ្គកុងស៊ុលកម្ពុជា ប្រាប់ឲ្យពលរដ្ឋខ្មែរទាក់ទង ប្រសិនបើប៉ះពាល់ជីវភាព ឬការរស់នៅ
ស្ថានអគ្គកុងស៊ុល នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងហូជីវិញ កាលពីថ្ងៃទី២៦ ខែសីហា ម្សិលមិញបានប្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលមានវត្តមាននៅទីក្រុងហូជីមិញថា បច្ចុប្បន្នទីក្រុងហូជីមិញ កំពុងអនុវត្តវិធានការគម្លាតសង្គមនៅទូទាំងទីក្រុង តាមបទ បញ្ហាលេខ ១៦/CT-TTg ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ របស់នាយករដ្ឋមន្ត្រី ដោយអនុវត្តគោលការណ៍ “អ្នកណានៅទីកន្លែងណា បន្តនៅទីកន្លែងនោះ”។
បើតាមស្ថានអគ្គកុងស៊ិកកម្ពុជា ការបន្តអនុវត្តវិធានការនេះ បានធ្វើឲ្យប៉ះពាល់ដល់ជនបរទេសរស់នៅក្នុងទីក្រុង និងបង្កការលំបាកមួយចំនួនក្នុងការរស់នៅដូចជា ការចំណាយខ្ពស់សម្រាប់ ជីវភាពរស់នៅប្រចាំថ្ងៃ ថ្លៃជួលផ្ទះ និងពុំទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងកូវីដ-១៩ ជាដើម។

ជាមួយគ្នានោះ អាជ្ញាធរទីក្រុងហូជីមិញ បានដាក់ចេញនូវគោលនយោបាយសំដៅយកចិត្ត ទុកដាក់ចំពោះជនបរទេស ដែលកំពុងជួបការលំបាក ដូច្នេះស្ថានអគ្គកុងស៊ុលកម្ពុជា បានស្នើបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជួបការលំបាកក្នុងជីវភាពរស់នៅ ឬខ្វះខាតថវិកាចំណាយសម្រាប់ទីកន្លែងរស់នៅ (ថ្លៃជួលផ្ទះ) និងត្រូវការជំនួយ ដើម្បីបានចាក់ វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ សូមផ្ដល់ព័ត៌មានឲ្យបានច្បាស់លាស់ រួមមាន ឈ្មោះពេញ ថ្ងៃខែឆ្នាំកំណើត លេខលិខិតឆ្លងដែន អាសយដ្ឋានរស់នៅបច្ចុប្បន្ន និងទីកន្លែងធ្វើការ (ប្រសិនជាមាន) មកស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ តាមរយៈលេខទូរស័ព្ទ (+៨៤) ២៨៣៨២៩២៧៥១ ឬលោក ព្រីង សុខ កុងស៊ុល មន្ត្រីកុងស៊ុល ដែលមានលេខទូរស័ព្ទ០៣៩ ៩៥៥៦៣៧៧ និង អ៊ីម៉ែល camcg.hcm@ mfalc. gov.kh ឲ្យបានមុនថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ដើម្បីមានវិធានការបន្ត។

ជាថ្មីម្តងទៀត ស្ថានអគ្គកុងស៊ុលសូមរំលឹកដល់បងប្អូនទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយពាក់ម៉ាស់ជាប្រចាំ លាងដៃនឹងសាប៊ូ ឬដែលលាងដៃកម្ចាត់មេរោគឲ្យបានញឹក ញាប់ រក្សាគម្លាតសុវត្ថិភាព (២ម៉ែត្រ) ចេញក្រៅផ្ទះតែក្នុងករណីចាំបាច់បំផុត និងត្រូវអនុវត្តវិធានសុខាភិបាល និងបទបញ្ជាលេខ ១៦ ខាងលើរបស់រដ្ឋាភិបាលវៀតណាម ឲ្យបានខ្ជាប់ខ្ជួន។
សូមបញ្ជាក់ថា ដើម្បីជួយដោះស្រាយទុកលំបាករបស់និស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងហូជីមិញ ក្នុងអំឡុងពេលដែលក្រុងនេះ បន្តអនុវត្តវិធានការបិទខ្ទប់រយៈពេលពីរសប្តាហ៍ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ បានសហការជាមួយសប្បុរសជនមួយចំនួន រៀបចំជំនួយជាស្បៀងអាហារ យកទៅចែកជូន ប្រជាពលរដ្ឋខ្មែរ និងព្រះសង្ឃផងដែរ។
ក្នុងនោះ កាលពីថ្ងៃទី២០ ខែសីហា បានយកស្បៀងអាហារ ចំនួន៩០កញ្ចប់ រួមមាន អង្ករ ម៉ាស់សុខាភិបាល មីកញ្ចប់ ទឹកដោះគោ នំត្រាង នំប្រៃ ត្រីខកំប៉ុង ក្រូចឆ្មា និងក្រូចថ្លុង ទៅចែកជូននិស្សិតកម្ពុជា ចំនួន៩០នាក់ នៅមហាវិទ្យាល័យ ចំនួន២។


នៅថ្ងៃទី២២ ខែសីហា បានយកស្បៀងអាហារចំនួន៨៥ កញ្ចប់ (រួមមាន អង្ករ ម៉ាសសុខាភិបាល ទឹកដោះគោខាប់ មីកញ្ចប់ ទឹកត្រី ទឹកស៊ីអ៊ីវ នំប្រៃ ត្រីខកំប៉ុង សាប៊ូដុសខ្លួន សាប៊ូកក់សក់ សាប៊ូបោកខោអាវ) ទៅចែកជូននិស្សិតចំនួន ៨៥នាក់ នៅមហាវិទ្យាល័យចំនួន ៧។ ទន្ទឹមនេះ បានផ្តល់ជំនួយស្បៀងនេះដល់ប្រជាជនកម្ពុជាចំនួន ២គ្រួសារ ដែលជួបការលំបាកខ្លាំងផងដែរ។

នៅថ្ងៃទី២២ សីហា នេះដែរ ស្ថានអគ្គកុងស៊ុលក៏បាននាំយកទេយ្យទាន មួយ ចំនួនទៅប្រគេនវត្តខ្មែរចំនួនពីរ (វត្តច័ន្ទរង្សី និងវត្តពោធិវង្ស) និងវត្តផូមិញ ដែលមានព្រះសង្ឃខ្មែរគង់នៅ និងសិក្សា ផងដែរ៕

អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ