ព័ត៌មានជាតិ
លោក ឃួង ស្រេង ជំរុញឲ្យចាត់វិធានការម៉ឺងម៉ាត់ ចំពោះការ លួចបើក ក្លឹបកម្សាន្ត ខារ៉ាអូខេ និងការជួបជុំផឹកស៊ី
អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះការលួចបើក ក្លឹបកម្សាន្ត ខារ៉ាអូខេ ការជួបជុំផឹកស៊ី នៅក្នុងមូលដ្ឋានរបស់ខ្លួនដើម្បី ទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ និងដើម្បីឈាន ទៅបើករាជធានីភ្នំពេញ និងប្រទេសជាតិជាធម្មតាឡើងវិញ។
ការជំនួញបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើង នៅព្រឹកថ្ងៃទី២៧ សីហា ឆ្នាំ២០២១ ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលខណ្ឌចំនួន២រូប ក្រោមអធិបតីភាពលោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជ ធានី និងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
ក្នុងពីធីនោះ លោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក ត្រូវបានផ្ទេរទៅកាន់តំណែងថ្មីជាអភិបាល នៃគណៈអភិបាល ខណ្ឌឬស្សីកែវ។ ចំណែកលោក ជា ពិសី ដែលជាអភិបាល នៃគណៈអភិ បាល ខណ្ឌឫស្សីកែវ ត្រូវបានផ្ទេរមកកាន់តំណែង ជាអភិបាល នៃគណៈអភិបាល ខណ្ឌទួលគោកវិញ។
លោក ឃួង ស្រេង បានមានប្រសាសន៍ លើកឡើងថា មកដល់ពេលនេះ នៅមានខណ្ឌមួយចំនួន មានអ្នកកំពុងលួចបើក ក្លឹបកម្សាន្ត លួចបើកខារ៉ាអូខេ ជួបជុំផឹកស៊ី។ ដូច្នេះទេ លោកស្នើឲ្យអាជ្ញាធរខណ្ឌទាំងអស់ ត្រូវខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ឲ្យបាន នូវក្លឹបកម្សាន្ត និងខារ៉ាអូខេទាំងនេះ។ លោកបញ្ជាក់ថា យើងមិនត្រូវធ្វើតាមការណែនាំទៀតទេ គឺត្រូវតែចុះទៅបង្ក្រាបតែម្ដង ដើម្បីឈានទៅដល់ការលុបបំបាត់ ឲ្យបាននូវការរីក រាលដាលជំងឺកូវីដ-១៩ ពិសេសវីរុសបំប្លែងថ្មីប្រភេទដែលតានេះ និងដើម្បីឈានទៅបើកឡើងវិញ នៅរាជ ធានីភ្នំពេញ និងនៅទូទាំងប្រទេស។
លោក ឃួង ស្រេង ក៏បានជំរុញឲ្យមានការល្បាត នៅក្នុងមូលដ្ឋាន ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ទប់ស្កាត់បទល្មើស និងទប់ស្កាត់ បាននូវការជួបជុំការផឹកស៊ី ដែលបង្កឲ្យមានហានិភ័យខ្ពស់ នៃការឆ្លងរីករាលដាល ជំងឺកូវីដ-១៩។
បន្ថែមពីលើនេះទៀត លោកក៏បានជំរុញ ឲ្យអាជ្ញាធរខណ្ឌឫស្សីកែវ ពិសេសលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌឫស្សីកែវ ដែលត្រូវបានផ្ទេរតំណែងនៅព្រឹកនេះ ត្រូវខិតខំបំពេញការងាររបស់ខ្លួន ឲ្យបានល្អប្រសើរ ពិសេស ទប់ស្កាត់ឲ្យបានការចូលមកវិញ នូវបែរត្រី នៅតាមដងទន្លេសាប ក្រោយគណៈបញ្ជា ការឯកភាពរាជធានីភ្នំពេញ បានរៀបចំឲ្យមាន សណ្ដាប់ធ្នាប់ល្អប្រសើរ ហើយនោះ។
បន្ថែមពីលើនេះទៀត លោកឃួង ស្រេង ក៏បានជំរុញឲ្យអភិបាល នៃគណៈអភិបាលខណ្ឌទាំងពីរ អនុវត្តការ ងារ សន្តិសុខ សណ្ដាប់ធ្នាប់ ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ឲ្យបានល្អប្រសើរ ដើម្បីឈានទៅទទួលនូវភាពជោគជ័យ នៃការកាត់ផ្ដាច់ជំងឺកូវីដ-១៩នេះ។ ត្រូវធ្វើទំនាក់ទំនងគ្នា ឲ្យបានល្អប្រសើរ រវាងក្រុមប្រឹក្សា និងគណៈអភិបាល ជាមួយនិងការខិតខំធ្វើការ ដោះស្រាយទំនាស់ដីធ្លី និងទប់ស្កាត់ឲ្យបាន នូវទំនាស់ ដីធ្លី ដែលកើតឡើងថ្មីទៀត៕
(ដោយ)៖ ស្រីរ័ត្ន
![](https://www.kampucheathmey.com/wp-content/uploads/2021/08/image-71.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/08/image-74-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/08/image-75-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/08/image-73.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/08/image-77-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/08/image-78-1024x682.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍