Connect with us

ព័ត៌មានជាតិ

យុវជន និងកុមារនៅកោះកុងប្រមាណ៨,០០០នាក់ចាក់វ៉ាក់សាំងបង្ការកូវីដ ដូសទី២

បានផុស

នៅ

កោះកុង៖ ២ថ្ងៃមកនេះ មានកុមារ និងយុវជនប្រមាណ៨,០០០នាក់ បានសម្រុកនាំគ្នាមកទទួលថ្នាំវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ដូសទី២ តាមការកំណត់របស់ក្រុមគ្រូពេទ្យនៅតាមមណ្ឌលនីមួយៗក្នុងខេត្តកោះកុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោមស្មារតីទទួលខុសត្រូវលើការចូលរួមចាក់ថ្នាំវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាពិសេសវីរុសប្រភេទ Delta ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែសីហា ក្រុមយុវជន និងកុមារអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំបានមកទទួលតាមវេលាកំណត់ ក្រោយពីបានចាក់ដូសទី១ កាលពីថ្ងៃទី១ ខែសីហា កន្លងទៅ។

កុមារា សុបញ្ញា និងយុវតី ណាត ស៊ីនិច នៅក្នុងក្រុងខេមរភូមិន្ទ បានបង្ហាញពីអារម្មណ៍ដែលបានចាក់វ៉ាក់សាំងដូសទី២ថា អាការៈមិនខុសពីការចាក់ដូសទី១ទេ គឺមានសុខភាពមាំមួនធម្មតា ហើយតមអាហារតាមការណែនាំរបស់គ្រូពេទ្យ ព្រមទាំងបន្តអនុវត្តវិធានការសុខាភិបាល ៣កុំ៣ការពារ បន្ថែមទៀត។ ពួកគេថ្លែងអំណរអរគុណជាខ្លាំងជូនសម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានយកចិត្តទុកដាក់អំពីសុខភាពកុមារយុវជនគ្រប់រូបតាមរយៈផ្តល់ថ្នាំបង្ការកូវីដ-១៩ឥតគិតថ្លៃ។

ក្រុមកុមារ យុវជនគ្រប់គ្នាសុទ្ធតែរំពឹងនៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ថា សាលារៀនពួកគេនឹងបើកទ្វារឱ្យចូលរៀនឡើងវិញឆាប់រហ័ស ក្រោយការចាក់សាំងដូសទី២រួចរាល់ហើយ ព្រោះតែការរៀនតាមប្រព័ន្ធអេឡិចត្រូនិចខុសពីការរៀនជាមួយគ្រូ និងមិត្តភក្តិរួមថ្នាក់ផ្ទាល់។

ដំណើរការចាក់វ៉ាក់សាំង២ថ្ងៃនេះ ត្រូវបានលោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង វាយតម្លៃថា ប្រព្រឹត្តទៅដោយរលូនល្អ ទោះបីជារងសម្ពាធប្រែប្រួលអាកាសធាតុមានភ្លៀងធ្លាក់ច្រើនក៏ដោយ ក៏គ្រូពេទ្យបំពេញការងារប្រកបដោយឆន្ទៈខ្ពស់ រីឯយុវជនកុមារត្រូវបានចូលរួមដោយការទទួលខុសត្រូវ។

តាមទិន្នន័យនៃការចូលរួមវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បង្ហាញថា គិតពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែសីហា គឺមានកុមារ និងយុវជនចំនួនជាង ៨,០០០នាក់ហើយ បានចាក់រួចរាល់ បើធៀបនឹងល្បឿននៃការចាក់ដូសទី១ លឿនខ្លាំងគួរឱ្យកត់សម្គាល់មិននឹកស្មានដល់។

ទោះយ៉ាងណា អំឡុងពេលអាកាសធាតុប្រែប្រួលនេះ លោកវេជ្ជបណ្ឌិត អះអាងថា នឹងពិនិត្យពេលដែលពន្យារបន្តចាក់វ៉ាក់សាំងឬយ៉ាងណា។

កន្លងទៅ មានកុមារ និងយុវជននៅទូទាំងខេត្តកោះកុងចំនួន ១៣,៥២៥នាក់ បានមកទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមការកំណត់របស់រាជរដ្ឋាភិបាលកម្ពុជារួចរាល់ហើយ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែសីហា កន្លងទៅ។

អំឡុងពេលនោះ កុមារ និងយុវជន១៤ភាគរយទៀតពុំបានមកចាក់វ៉ាក់សាំងតាមស្ថិតិកំណត់ ព្រោះតែក្រុមអ្នកទទួលវ៉ាក់សាំងទាំងនោះ មានជំងឺកូវីដ-១៩ ឆ្លងពីសមាជិកគ្រួសារ ខ្លះជាប់ធ្វើចត្តាឡីស័ក និងមួយភាគតូចទៀតនោះធ្វើចំណាកស្រុកទៅរាជធានី ឬបណ្តាខេត្តផ្សេងៗ៕

អត្តបទៈ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម