ព័ត៌មានជាតិ
កម្ពុជាគ្រោង បង្កើតវិទ្យាស្ថានជាតិបណ្តុះបណ្តាលផ្នែកសុខភាព និងសុវត្ថិភាពការងារ
វិទ្យាស្ថានជាតិបណ្តុះបណ្តាលផ្នែកសុខភាព និងសុវត្ថិភាពការងារ គ្រោងនឹងបង្កើតនាពេលឆាប់ៗ នេះដើម្បីបណ្តុះបណ្តាល ដល់ភាគីពាក់ព័ន្ធឲ្យយល់ដឹងពីប្រព័ន្ធសុវត្ថិភាព និងសុខភាពនៅកន្លែងធ្វើការ។
ថ្លែងនៅក្នុងជំនួបជាមួយលោក Park Heung Kyeong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា នៅទីស្ដីការក្រសួង លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានមានប្រសាសន៍ថា វិទ្យាស្ថាននេះ ជាជំនួយរបស់រដ្ឋាភិបាលសាធារណៈរដ្ឋកូរ៉េ ដែលតាមគម្រោងអាចនឹងសាងសង់នៅក្នុងឆ្នាំ២០២១ ឬ២០២២ ដែលមានទីតាំងស្ថិតនៅក្នុងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្ទាល់តែម្តង។

យ៉ាងណាក៏ដោយលោក រដ្ឋមន្ត្រី បានបន្តថា ក្រសួងបានស្នើទៅភាគីកូរ៉េ ជួយសាងសង់ឲ្យបានកាន់តែឆាប់កាន់តែល្អដើម្បីឲ្យបានឆាប់រួចរាល់ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការព្រមទាំងឆាប់បានបណ្តុះបណ្តាលដល់ភាគីពាក់ព័ន្ធឲ្យមានការយល់ដឹងពីសុវត្តិភាព និងសុខភាពនៅកន្លែងធ្វើការងារពិសេសនៅការដ្ឋានសំណង់។
លោក រដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រៅពីនេះ ភាគីកូរ៉េ ក៏កំពុងជួយក្រសួងការងារ ក្នុងការរៀបចំសេចក្ដីព្រាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ ដោយសារកម្ពុជានៅមិនទាន់មានច្បាប់នេះនៅឡើយហើយសង្ឃឹមថា នាពេលអនាគតកម្ពុជា នឹងបង្កើតឲ្យមានក្របខណ្ឌច្បាប់នេះ ដើម្បីធានាបានប្រសើរថែមទាំង លើការការពារសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ។
លើសពីនេះទៀតភាគីកូរ៉េ ក៏បានបានជួយដល់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) ជួយបណ្តុះបណ្ដាលមន្ត្រីដល់កម្ពុជា និងបានបង្កើតនូវវិទ្យាស្ថានបណ្តុះបណ្តាលពហុបច្ចេកទេសកម្ពុជា ដែលជាវិទ្យាស្ថានមួយ មានបច្ចេកទេសស្តង់ដាខ្ពស់ព្រមទាំងមានការគាំទ្រពីសាធារណជន សិស្ស និស្សិតខ្លាំងផងដែរ។
ចំពោះបេឡាជាតិសន្តិសុខសង្គម ក៏ភាគីកូរ៉េជួយទៅលើបច្ចេកទេសជាច្រើន ដល់កម្ពុជា ដោយអនុវត្តបានជោគជ័យទៅលើរបបគ្រោះថ្នាក់ការងារ ដើម្បីការពារកម្មករនិយោជិតករណីជួបគ្រោះថ្នាក់អីមួយ ក្នុងពេលបំពេញការងារខ្លួន រួមទាំងរបបថែទាំសុខភាពជាដើម៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ