ព័ត៌មានជាតិ
ស្ត្រីឈឺពោះសម្រាលកូន នៅតាមផ្លូវ បានឆ្លងផុតពីគ្រោះថ្នាក់ហើយ បន្ទាប់ពីគ្រូពេទ្យចុះទៅទាន់ពេលវេលា
ស្ត្រីពពោះគ្រប់ខែម្នាក់ ត្រូវបានប្តីដឹកតាមម៉ូតូមកសម្រាកនៅមណ្ឌលសុខភាពស្រុកកូនមុំ ខណៈមកដល់ពាក់កណ្តាលផ្លូវ ចៃដន្យម៉ូតូអស់សាំង ស្រាប់តែស្ត្រីនោះបានឈឺពោះសម្រាលកូននៅទីនោះតែម្តង។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ នៅតាមចិញ្ចើមផ្លូវជាតិលេខ៧៨ ត្រង់ចំណុចព្រំប្រទល់ឃុំត្រពាំងច្រេសនិងត្រពាំងក្រហម ស្ថិតនៅក្នុងស្រុកកូនមុំ ខេត្តរតនគិរី។
អ្នកគ្រូពេទ្យ ស៊ុំ សុវណ្ណ អនុប្រធានមណ្ឌលសុខភាពស្រុកកូនមុំ បានឲ្យកម្ពុជាថ្មី ដឹងតាមប្រព័ន្ធទូរសព្ទនៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះថា ស្ត្រីឈឺពោះឆ្លងទន្លេនៅតាមផ្លូវនោះ ត្រូវបានមន្ត្រីអាវុធហត្ថម្នាក់ឈ្មោះ គឹម ប៊ុនធឿន បានដើរហាត់ប្រាណតាមផ្លូវថ្នល់ប្រទះឃើញ ហើយលោកក៏អន្តរាគមន៍ទៅអនុប្រធានមណ្ឌលសុខភាពស្រុកកូនមុំ ភ្លាមៗយករថយន្តទៅដឹកមកសម្រាកនៅមណ្ឌលសុខភាព។

អ្នកគ្រូ ស៊ុំ សុវណ្ណ បានបន្តថា ស្ត្រីបានសម្រាលកូននោះនៅវេលាម៉ោង៥និង៣០នាទីព្រឹក ឈ្មោះ ខេង ស្រីនាថ អាយុ២២ឆ្នាំ ជនជាតិខ្មែរ សម្រាលបានកូនប្រុសជាលើកទីមួយ ពេលនេះកំពុងសម្រាកនៅមណ្ឌលសុខភាពស្រុកកូនមុំ។ មានប្តីឈ្មោះ ស្រ៊ុន ស្រៀង អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ អ្នកទាំងពីររស់នៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។

បច្ចុប្បន្នស្ត្រីសម្រាលកូននៅតាមផ្លូវនេះ កំពុងត្រូវបានបុគ្គលិកនៃមណ្ឌលសុខភាពស្រុកកូនមុំ ជាពិសេសអ្នកគ្រូពេទ្យ ស៊ុំ សុវណ្ណ ជាអនុប្រធានមណ្ឌលសុខភាពស្រុកបានជួយយកចិត្តទុកដាក់មើលថែទាំយ៉ាងល្អបំផុត៕
អត្ថបទ៖ វុទ្ធឦសាន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ