ព័ត៌មានជាតិ
កូនស្រីដើរពីក្រោយ ម្តាយអត់ដឹងលង់ទឹកស្លាប់
ខេត្តបន្ទាយមានជ័យ៖ កុមារីម្នាក់បានដើរតាមម្តាយពីក្រោយ ពេលម្តាយដើរទៅលេងផ្ទះអ្នកជិតខាងអត់ដឹងស្រាប់តែកូនចុះលេងទឹកប្រឡាយបណ្តាយឲ្យលង់ស្លាប់។ រឿងរ៉ាងនេះកើតឡើង នៅវេលាម៉ោង៥ល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២១ នៅភូមិបឹងសុក្រំ ឃុំគោករមៀត ស្រុថ្មពួក ខេត្តបន្ទាយមានជ័យ ។
នគរបាលមូលដ្ឋានបានប្រាប់ឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ ឡោច ញ៉ាញ់ ភេទស្រីអាយុ ៣ឆ្នាំ រស់នៅភូមិ បឹងសុក្រំ ឃុំគោរមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
![](https://www.kampucheathmey.com/wp-content/uploads/2021/08/20210827_104900-1024x726.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/08/20210827_105005-1024x724.jpg)
នគរបាលមូលដ្ឋានបានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុ ម្តាយអត់ដឹងថាកូនស្រីបានដើរតាមពីក្រោយ ពេលដើរទៅលេងផ្ទះអ្នកជិតខាងមួយសន្ទុះ ទើបនឹកឃើញកូន ហើយមិនបានចាប់អារម្មណ៍ថាកូនចុះលេងទឹកប្រឡាយនោះទេ ពេលត្រឡប់មករកកូនវិញក៏ប្រទះឃើញកូនលង់ទឹកប្រឡាយស្លាប់នៅចម្ងាយពីផ្ទះប្រហែល៥០ម៉ែត្រ។
នគរបាលបានបញ្ជាក់ឲ្យដឹងទៀតថា ឪពុកកុមារីរងគ្រោះឈ្មោះសេង ឡោច អាយុ២៧ឆ្នាំ និងម្តាយឈ្មោះ ហេង ចន្ធី អាយុ២៤ឆ្នាំ ហើយកុមារីរងគ្រោះជាកូនទី២។ សពត្រូវបានឪពុកម្តាយចាត់ចែងធ្វើបុណ្យតាមប្រពៃណីទាំងក្តីអាឡោះអាល័យជាទីបំផុត៕
អត្ថបទ៖ វ៉ាន់ ណាង
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?