ព័ត៌មានជាតិ
ក្រសួងពីររួមគ្នាលើកកម្ពស់ការយល់ដឹងអំពីហានិភ័យនៃការប្រើប្រាស់ប្រព័ន្ធអនឡាញចំពោះកុមារ
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានរៀបចំ សិក្ខាសាលាស្តីពី កិច្ចការពារកុមារតាមប្រព័ន្ធអឡាញ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីហានិភ័យនៃការប្រើប្រាស់ប្រព័ន្ធអនឡាញចំពោះកុមារកម្ពុជា។

កម្មវិធីបិទសិក្ខាសាលាស្ដីពី «កិច្ចការពារកុមារលើប្រព័ន្ធអនឡាញនៅកម្ពុជា» ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីហានិភ័យនៃប្រព័ន្ធអនឡាញចំពោះកុមារ ការចូលរួមជាចាំបាច់ពីឪពុកម្តាយ អាណាព្យាបាល គ្រូបង្រៀន ជាពិសេសកុមារតូចៗ ឱ្យយល់ច្បាស់ពីហានិភ័យដែលបណ្ដាលមកពីប្រព័ន្ធអ៊ីនធឺណិត និងជៀសផុតពីការបៀតបៀន និងការរំលោភបំពានតាមអនឡាញ ព្រមទាំងអាចស្វែងរកដំណោះស្រាយដើម្បីឆ្លើយតបទៅនឹងបញ្ហាដែលកើតមានឡើង។

លោករដ្ឋមន្ត្រីបានបន្តថា ការចូលរួមធានាសុវត្ថិភាពតាមបណ្ដាញអ៊ីនធឺណិត ជាពិសេសលើកុមារតូចៗដែលជាក្រុមងាយរងគ្រោះ ពិតជាមានភាពចាំបាច់ជាខ្លាំង ព្រមទាំងឆ្លើយតបទៅនឹងបញ្ហាដែលជាក្ដីបារម្ភកំពុងកើតមានជាក់ស្ដែងក្នុងសង្គមកម្ពុជាក្នុងពេលបច្ចុប្បន្ន ស្របពេលដែលសេរីភាពក្នុងការប្រើប្រាស់អ៊ីនធឺណិតសម្រាប់កុមារមានភាពទូលំទូលាយ។
លោករដ្ឋមន្ត្រីបានបន្តទៀតថា ពិសេសក្នុងអំឡុងនៃបរិបទជំងឺកូវីដ-១៩ សិស្សានុសិស្សត្រូវការជាចាំបាច់នូវការប្រើប្រាស់អ៊ីនធឺណិត ដើម្បីបម្រើដល់ការសិក្សាពីចម្ងាយ និងតាមប្រព័ន្ធអេឡិចត្រូនិក ក៏ដូចជាការលើកកម្ពស់ការអប់រំតាមបែបឌីជីថល កុមារមិនអាចកាត់ផ្តាច់ពីតម្រូវការអ៊ីនធឺណិតបានឡើយ ជាហេតុធ្វើឱ្យកុមារងាយប្រឈមមុខខ្ពស់ទៅនឹងការបៀតបៀន និងការរំលោភបំពានតាមអនឡាញ៕
អត្ថបទ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី