Connect with us

ព័ត៌មានជាតិ

លួច​មិនរើស​មុខ​ ចុងក្រោយ​គាស់ផ្ទះលួចសម្ភារៈ គេចខ្លួនជិត​១ខែ អាវុធហត្ថចាប់ខ្លួន​បាន ៣ នាក់

បានផុស

នៅ

ភ្នំពេញ ៖ ជនសង្ស័យចំនួន ០៣នាក់ បានធ្វើសកម្មភាពគាស់ផ្ទះយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅចំណុច​ផ្ទះលេខ២១៦ ផ្លូវវត្តចាស់ ក្រុមទី១ ស្ថិតភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៣៖០០នាទីទៀបភ្លឺ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ដោយយកបានទូរស័ព្ទទំនើបចំនួន​០២​គ្រឿង នាឡិកាដៃទំនើប ០១គ្រឿង ខ្សែក ០១ខ្សែ ហើយលាក់ខ្លួនអស់ជិត១ខែ ត្រូវអាវុធហត្ថខណ្ឌជ្រោយចង្វារ ធ្វើការស្រាវជ្រាវ រកឃើញមុខសញ្ញា និងធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់រហូត តាមទៅឃាត់ខ្លួនដល់ខេត្តកំពង់ចាម និងបានដកហូតយកទ្រព្យសម្បត្តិជនរងគ្រោះត្រឡប់មកប្រគល់ជូនម្ចាស់ដើមវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យទី១ ឈ្មោះ ធី ផានិត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះ​លេខ​១៩៦E1 ផ្លូវ១១០ ភូមិ១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងជនសង្ស័យទី២ ឈ្មោះស៊ុន ម៉ាលីគី ហៅកី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបររត់កង់បី ទីលំនៅភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវបានមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ​២០២១។ ជនសង្ស័យទី៣ ឈ្មោះ ពេជ មុន្នីភក្ដី ហៅនិច ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ២៥៨ ផ្លូវពេទ្យសត្វ ក្រុមទី១៣ ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានគេចខ្លួនទៅខេត្តកំពង់ចាម ត្រូវបានកម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ និងអាវុធហត្ថខណ្ឌជ្រោយចង្វារ បន្តសហការជាមួយកម្លាំងជំនាញអាវុធហត្ថខេត្តកំពង់ចាម តាមចាប់ខ្លួនជនសង្ស័យបាន នៅវេលាម៉ោង១៤៖៤៧នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ នៅចំណុចភូមិទី៩ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ជនសង្ស័យ​បានសារភាពថា កន្លងមកពួកគេតែងតែប្រើប្រាស់គ្រឿងញៀន និងធ្លាប់ធ្វើសកម្មភាពលួចជាច្រើនលើក ច្រើនសារដោយមិនរើសមុខ ពោលគឺដូចជា៖ លួចទាក់ឆ្កែប្រជាពលរដ្ឋ, លួចទូរស័ព្ទ, លួចមាន់, លួចបេះផ្លែស្វាយប្រជាពលរដ្ឋទាំងបាវៗ, លួចដែកក្នុងការដ្ឋានសំណង់, លួចកាត់ខ្សែភ្លើង និងលើកចុងក្រោយ​លួចផ្លោះរបងចូលគាស់ផ្ទះ យកទ្រព្យសម្បត្តិប្រជាពលរដ្ឋ ក៏ត្រូវអស់លក្ខជាប់ខ្នោះសមត្ថកិច្ចអាវុធហត្ថ តែម្តង។

កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ជនសង្ស័យទាំង០៣នាក់ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យ ប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕

អត្ថបទ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម