ព័ត៌មានជាតិ
អាជ្ញាធរច្រានចោលទាំងស្រុងការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលថាមានពលករពុលក្អួតចង្អោរបន្ទាប់ពីបរិភោគផ្លែមៀន
រដ្ឋបាលខេត្តបន្ទាយមានជ័យ បានធ្វើការបដិសេធថា ពុំមានពលករខ្មែរណាម្នាក់ពុល ក្អួតចង្អោរបន្ទាប់ពីបរិភោគផ្លែមៀន និងផ្លែតាង៉ែននៅក្នុងមណ្ឌលចត្តាឡីស័កដូចការផ្សាយរបស់បណ្ដាញព័ត៌មានសង្គមឈ្មោះ , RFA khmer(វិទ្យុអាស៊ីសេរី)នោះទេ។
កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ មានការផ្សាយព័ត៌មានរបស់បណ្ដាញព័ត៌មានសង្គមឈ្មោះ , RFA khmerដែលបានចុះផ្សាយថា ពលករខ្មែរដែលកំពុងធ្វើចត្តាឡីស័កនៅព្រំដែនក្នុងខេត្តបន្ទាយមានជ័យ រាប់សិបនាក់បានធ្លាក់ខ្លួនឈឺ និងក្អួតចង្អោរ ដោយអ្នកខ្លះត្រូវសង្គ្រោះបន្ទាន់ ក្រោយហូបតាង៉ែន ដែលជា អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
យោងតាមសេចក្តីព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា បន្ទាប់ពីបានទទួលព័ត៌មានការចុះផ្សាយរបស់បណ្តាញព័ត៌មានខាងលើ រដ្ឋបាលខេត្តបានធ្វើការស្រាវជ្រាវភ្លាមក្នុងនោះបានរកឃើញថា ចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តបានទទួលផ្លែមៀន និងផ្លែតាង៉ែន ចំនួន៤.០០០គីឡូក្រាម ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងបានបែងចែកផ្លែមៀន និងតាង៉ែន ជូនបងប្អូនពលករដែលកំពុង សម្រាកព្យាបាលកូវីដ-១៩ចំនួន ១៣មណ្ឌល និងមណ្ឌលចត្តាឡីស័កចំនួន២២មណ្ឌល បានបរិភោគ ដោយក្តីរីករាយ។
តាមការបំភ្លឺរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានបញ្ជាក់ថា ពុំមានករណីពុល ក្អួតចង្អោរបន្ទាប់ពីបរិភោគផ្លែមៀន និងផ្លែតាង៉ែន នៅក្នុងមណ្ឌលចត្តាឡីស័ក វិទ្យាល័យទឹកជោរនោះទេ។
ទន្ទឹមនឹងនេះ មណ្ឌលព្យាបាលចំនួន ១៣មណ្ឌល និងមណ្ឌលចត្តាឡីស័កចំនួន២១មណ្ឌលផ្សេងទៀត ក៏ពុំមានករណីពុល និងក្អួតចង្អោរផងដែរ។
រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមបដិសេធទាំងស្រុងរាល់ខ្លឹមសាររបស់បណ្តាញព័ត៌មានសង្គមឈ្មោះ RFA Khmer ដែលបានចុះផ្សាយផ្ទុយពីការពិត បំភ្លៃ កុហក ធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូដ-១៩ របស់រាជរដ្ឋាភិបាល។
រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមឲ្យបណ្តាញព័ត៌មានសង្គមឈ្មោះ RFA Khmer ធ្វើការកែតម្រូវព័ត៌មាន ប្រកបដោយវិជ្ជាជីវៈអ្នកសារព័ត៌មាននិងសេចក្ដីថ្លៃថ្នូរ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ