ព័ត៌មានជាតិ
៦ខែដើមឆ្នាំនេះ ស្ត្រីរងគ្រោះពីការជួញដូរចំនួនជាង២០០នាក់ ត្រូវបានជួយសង្គ្រោះពីប្រទេសចិន
លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានថ្លែងប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះថា រយៈពេល៦ខែ ដើមឆ្នាំ២០២១នេះ កម្ពុជាបានជួយស្ត្រីរងគ្រោះ ដែលចាញ់បោកអំពើជួញដូរមនុស្ស និងអំពើកេងប្រវ័ញ្ចផ្លូវភេទ ពីប្រទេសចិន បានចំនួន២៣០នាក់។
ការបញ្ជាក់របស់លោក កុយ គួង បានធ្វើឡើងបន្ទាប់ពីស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងឆុងឈីង ប្រទេសចិន បានសហការជាមួយអាជ្ញាធរចិន ជួយសង្គ្រោះស្ត្រីខ្មែរចំនួន១២នាក់ ដែលបានរងគ្រោះដោយការជួញដូរ ហើយពួកគេនឹងត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី០២ ខែកញ្ញា ខាងមុខ តាមជើងយន្តហោះ K6669។
ដោយឡែកទាក់ទងករណីជួញដូរនេះដែរ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ធ្លាប់បានអ្នកសារព័ត៌មានថា រយៈពេល៦ខែដើមឆ្នាំ២០២១នេះ កម្ពុជាបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើកេងប្រវ័ញ្ច បានចំនួន១៩៨ករណី ក្នុងនោះសង្គ្រោះជនរងគ្រោះបានចំនួន៧២១នាក់ និងឃាត់ខ្លួនជនសង្ស័យបាន២៩១នាក់ ហើយការបង្ក្រាបចំនួន១៩៨ករណីនេះ គឺកើនឡើង១៣៥ករណី បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ ដែលមានត្រឹមតែ ៦៣ករណីប៉ុណ្ណោះ៕
ដោយ ៖ កោះកែវ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ