Connect with us

ព័ត៌មានជាតិ

កម្ពុ​ជា​កំពុង​ចរចា​ជាមួយ​ឥណ្ឌូនេស៊ី ដើម្បី​បញ្ជូន​នាវា​ដែល​លួច​ដឹក​ប្រេង​ប្រមាណ​៣០​ម៉ឺន​បារ៉ែល​មក​កម្ពុជា​វិញ

បានផុស

នៅ

រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​យុត្តិធម៌ បាននិងកំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល នៃ​ប្រទេស​ឥណ្ឌូនេស៊ី ដើម្បី​បញ្ជូន​នាវា ដែល​លួច​ដឹក​ប្រេង​ឆៅ​ពី​អណ្តូងប្រេង​របស់​កម្ពុជា​ប្រមាណ ៣០​ម៉ឺន​បារ៉ែល និង​ក្រុម​នាវិក​ចំនួន​១៩​នាក់ ត្រឡប់មក​កម្ពុជា​វិញ ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ហើយ​បើតាម​ព័ត៌មាន​មួយចំនួន​អះអាងថា ឥណ្ឌូនេស៊ី បាន​យល់ព្រម​តាម​សំណើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក កុយ គួ​ង រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ថ្លែងប្រាប់​កម្ពុជា​ថ្មី នា​រសៀល​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២១​នេះ​ថា នាវា​ដឹក​ប្រេង​នេះ​ត្រូវបាន​អាជ្ញាធរ​ឥណ្ឌូនេស៊ី ចាប់​ឃាត់​តាំងពី​ខែកក្កដា​មកម្ល៉េះ ហើយ​រឿងនេះ ដោយសារតែ​ពាក់ព័ន្ធ​នឹង​ច្បាប់​ខាង​ក្រសួងយុត្តិធម៌ គឺជា​អ្នក​នាំមុខ​ក្នុង​ការចរចារ ជាមួយ​ភាគី​ឥណ្ឌូនេស៊ី ដើម្បី​នាំយក​កប៉ាល់​ដឹក​ប្រេង​នោះ​ត្រឡប់មក​កម្ពុជា​វិញ​។

ទាក់ទង​ករណីនេះ កម្ពុ​ជាថ្មី​មិនអាច​ទាក់ទង​សុំ​ការពន្យល់​បន្ថែម​ពី​លោក ជៀប សួរ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​នៃ​ក្រសួង​រ៉ែ និង​ថាមពល បានទេ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​ទូរសព្ទ​ពុំមាន​អ្នកទទួល​។

ចំណែក​លោក គឹម សន្តិភាព រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ក៏​មិនអាច​សុំ​ការ​បញ្ជាក់បន្ថែម​បានដែរ ប៉ុន្តែ​លោក​បាន​ថ្លែងប្រាប់​ទូរ​ទស្ស​ន៏​ក្នុងស្រុក​ថា ករណីនេះ ក្រសួងយុត្តិធម៌​រួមជាមួយ​ក្រសួងការបរទេស កំពុង​ចាត់​វិធា​ការ​តាមផ្លូវ​ច្បាប់ បន្ទាប់ពី​អាជ្ញាធរ​ប្រទេស​ឥណ្ឌូនេស៊ី បាន​ចាប់​ឃាត់ទុក​កប៉ាល់ និង​ក្រុម​នាវិក ដែល​បើក​ដឹក​ប្រេង​ចេញពី​កម្ពុជា​។ លោក​ថា កម្ពុជា​បាន​ប្រើប្រាស់​កិច្ចព្រមព្រៀង​ជួយ​គ្នា​ទៅវិញទៅមក​ក្នុង​វិស័យ​អាស៊ាន (MLA) ដោយ​ស្នើសុំ​កិច្ចសហប្រតិបត្តិការ​តាមផ្លូវ​ច្បាប់ និង​ធ្វើ​បត្យាប័ន (​កម្ពុជា​-​ឥណ្ឌូនេស៊ី​) បញ្ជូន​ខ្លួន​ជន​ទាំង​១៩​នាក់ រួមទាំង​វត្ថុតាង​ទាំងអស់ រួមទាំង​កប៉ាល់​ប្រគល់​មក​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​អនុវត្ត​តាមច្បាប់ ហើយ​រដ្ឋាភិបាល​ឥ​ណ្ដូ​នេ​ស៊ី បាន​យល់ព្រម​ទទួល​សំណើ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​រួចហើយ​។

ទោះជា​យ៉ាងណា លោក គឹម សន្តិភាព បញ្ជាក់ថា កម្ពុជា​-​ឥណ្ឌូនេស៊ី ពុំទាន់​មាន​បត្យាប័ន​ជាមួយគ្នា​នៅឡើយ​ទេ ដូច្នេះ​ភាគី​ទាំងពីរ ប្រើប្រាស់​សន្ធិសញ្ញា​អន្តរជាតិ ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​កិច្ចព្រមព្រៀង​អាស៊ាន ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក ក្នុង​វិស័យ​ព្រហ្មទណ្ឌ ជា​យន្តការ​ច្បាប់​ក្នុងការ​ទំនាក់ទំនងរ​វាង​ប្រទេស​ទាំងពីរ​។

គួររំលឹកថា កាលពី​ថ្ងៃទី​២៧​ខែកក្កដា ឆ្នាំ​២០២១​កន្លងទៅ កងទ័ពជើងទឹក​ឥណ្ឌូណេស៊ី បាន​ឃាត់​នាវា​ដឹក​ប្រេង​មួយគ្រឿង ដែល​បាន​លួច​ប្រេង​ជិត​៣០​ម៉ឺន​បារ៉ែល​ពី​កម្ពុជា និង​នាវិក​ចំនួន​១៩​នាក់ (​ជនជាតិ​ឥណ្ឌា​១៣​នាក់ បង់​ក្លា​ដេ​ស​៣​នាក់ និង​មី​យ៉ាន់​ម៉ា​៣​នាក់​) នៅលើ​នាវា​នោះ ដែល​នាវា​នោះ ដោត​ទង់ជាតិ​ប្រទេស​ប៉ា​ហា​ម៉ា មាន​ឈ្មោះថា MT Strovolos ហើយ​ការឃាត់​នោះ បានធ្វើ​ឡើង​នៅ​ឆ្នេរ​កោះ​ស៊ូ​ម៉ា​ត្រា បន្ទាប់ពី​អាជ្ញាធរ​កម្ពុជា បាន​ស្នើឱ្យ​អាជ្ញាធរ អាំងទែ​ប៉ូល (Interpol) តាម​ចាប់​កប៉ាល់​នេះ​។​

នាវា​នេះ​មាន​ប្រវែង​១៨៣​ម៉ែត្រ បាន​ចាក​ចេញពី​ប្រទេស​ថៃ ឆ្ពោះទៅ​ឥណ្ឌូណេស៊ី បាន​ឈប់​ដោយ​ខុសច្បាប់ នៅ​តំបន់​ប្រជុំ​កោះ​នៅ​ឥណ្ឌូណេស៊ី​។ បើតាម​អាជ្ញាធរ​ឥណ្ឌូណេស៊ី កប៉ាល់​នេះ ត្រូវបាន​ជួល​ដោយ​ក្រុមហ៊ុន KrisEnergy ដែល​សហការ​ជាមួយ​កម្ពុជា ដើម្បី​បូម​ប្រេង​ក្នុង​ប្លុក A តំបន់​អប្សរា សម្រាប់​ផ្ទុក​ប្រេង​ដែល​បូម​បាន ប៉ុន្តែ​ក្រុមហ៊ុន​នេះ បានប្រកាស​ក្ស័យធន កាលពី​ខែមិថុនា ឆ្នាំ​២០២១ ហើយ​ក្រុមហ៊ុន​បាន​ជំពាក់​ប្រាក់​ក្រុម​នាវិក​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥១ វិនាទី មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ១១ នាទីutes មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

សេចក្ដីជូនដំណឹង២០ នាទីutes មុន

អ្នកឧកញ៉ា ឃុន សៀ និង លោកជំទាវ គោរពជូនពរ សម្ដេចទាំង ៧ ក្នុងឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំសកល ២០២៤

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

សភា​បក្ស​ប្រឆាំង​​កូរ៉េ​ខាងត្បូង​​បោះឆ្នោត​ទម្លាក់​ប្រធានាធិបតីស្តីទី​ដែលកាន់​អំណាច​១៣ថ្ងៃ​​

សេចក្ដីជូនដំណឹង២៨ នាទីutes មុន

អ្នកឧកញ៉ា ឃុន សៀ គោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំសកល ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម