ព័ត៌មានជាតិ
ឃាត់ខ្លួនជនជាតិថៃ ៣០ នាក់ ដែលបម្រុងលបឆ្លងដែនមកធ្វើការនៅក្នុងទឹកដីកម្ពុជា
ជនជាតិថៃចំនួន ៣០ នាក់ ដែលក្នុងនោះមានមេខ្យល់ ចំនួន ៣ នាក់ ផងនោះ ត្រូវបានតម្រួតការពារព្រំដែនថៃលេខ១២ សហការជាមួយកម្លាំងអធិការ ស្រុកគោកខ្យូង ធ្វើការឃាត់ខ្លួននៅក្បែខ្សែបន្ទាត់ព្រំដែន ខណ:ដែលពួកគេកំពុងប្រមូលផ្តុំគ្នា បម្រុងលួចឆ្លងដែនចូលមកក្នុងប្រទេសកម្ពុជាដើម្បីរកការងារធ្វើ។


ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ១០ យប់ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២១ ត្រង់ចំណុច ផ្ទះលេខ ៩៧ ភូមិ១ ឃុំគោកខ្យូង ស្រុកគោកខ្យូង ខេត្តស្រះកែវ ប្រទេសថៃ បន្ទាប់ពីមានការរឹតបន្តឹង ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ កាន់តែមានសភាពធ្ងន់ធ្ងរ ពិសេសគឺមេរោគបម្លែងខ្លួន ដែលតា ។
ជនជាតិថៃទាំង ៣០ នាក់ គឺពួកគេមកពីបណ្តាខេត្តមួយចំនួន ដោយគេបានសារភាពថា ការប្រមូលផ្តុំគ្នានេះ ដោយសាររង់ចាំឱកាស សម្រាប់ឲ្យមេខ្យល់ចំនួន ៣ នាក់ ក្នុងការនាំឆ្លងដែនចូលទៅកាន់ប្រទេសកម្ពុជា តែត្រូវចាប់ខ្លួនទៅហើយ។



ពួកគេ បានអះអាងថា ការលបឆ្លងដែននេះគឺអាចធ្វើឲ្យពួកគេសល់កម្រៃច្រើន ដោយចូលទៅធ្វើការនៅក្នុងកាស៊ីណូអនឡាញ នាក្រុងប៉ោយប៉ែត បើទៅដល់ទីនោះក្រុមហ៊ុននឹងជួយគ្រប់យ៉ាងទាំងការហូបចុក និងការស្នាក់នៅ ហើយទទួលបានប្រាក់ខែចាប់ពី ២២.០០០ បាត ដល់ ២៥.០០០ បាត ៕
អត្ថបទ ៖សោ និយមរ័ត្ន
ចុចអាន៖ឃាត់ខ្លួនជនជាតិថៃប្រុសស្រី៧នាក់ លួចឆ្លងដែនចូលកម្ពុជា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី