ព័ត៌មានជាតិ
អតិថិជនរីករាយនឹងប្រើប្រាស់ស្វ័យសេវាដ៏សម្បូរបែបរបស់ធនាគារ អេស៊ីលីដា
ស្ថិតក្នុងស្ថានភាពការឆ្លងរីករាលដាលជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ននេះ ធនាគារអេស៊ីលីដាដែលជាធនាគារខ្មែរពាណិជ្ជធំជាងគេបំផុត នៅប្រទេសកម្ពុជាបានធ្វើការពង្រាយម៉ាស៊ីនស្វ័យប្រវត្តិ ដែលមានបច្ចេកវិទ្យាទំនើបចំនួន៨២១គ្រឿងនៅទូទាំងប្រទេស ដើម្បីងាយស្រួលដល់អតិថិជន ក្នុងការធ្វើប្រតិបត្តិការស្វ័យសេវាធនាគារ គ្រប់ពេលវេលា និងប្រកបដោយសុវត្ថិភាពខ្ពស់។

អតិថិជនរបស់ធនាគារអេស៊ីលីដាអាចអញ្ជើញទៅដក ដាក់ប្រាក់បើកគណនីធនាគារឬធ្វើវិនិយោគជាមួយធនាគារដោយខ្លួនឯងផ្ទាល់ បាននៅតាមទូម៉ាស៊ីនទាំង៨២១គ្រឿងនៅទូទាំងប្រទេស ដោយក្តីរីករាយ២៤ម៉ោងលើ២៤ម៉ោងព្រោះថា អតិថិជនមិនចាំបាច់ធ្វើដំណើរទៅឆ្ងាយពីផ្ទះឡើយដោយគាត់អាចស្វែងរកទីតាំងទូម៉ាស៊ីនណាមួយដែលនៅជិតផ្ទះបានយ៉ាងងាយស្រួលនិងមិនជួបមនុស្សច្រើន ដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩ពិសេសវីរុសបំប្លែងខ្លួនថ្មីប្រភេទដែលតា។




លើសពីនេះទៀត ការដែលធនាគារអេស៊ីលីដាដាក់ពង្រាយម៉ាស៊ីនស្វ័យប្រវត្តិមានបច្ចេកវិទ្យាទំនើបបំផុតដ៏ច្រើននេះ គឺមិនត្រឹមតែចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ប៉ុណ្ណោះទេ ថែមទាំងធានាឱ្យបាននូវនិរន្តរភាពសេវាកម្ម ធនាគារ និង ហិរញ្ញវត្ថុ ដល់ ប្រជាពលរដ្ឋ កម្ពុជា នៅទូទាំងប្រទេសផងដែរ។

បើតាមលោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ នៃធនាគារអេស៊ីលីដាបានឲ្យដឹងថា៖«យើងធ្វើអ្វីៗយើងគិតពីសុខុមាលភាពអតិថិជនជាចម្បង ធនាគារ អេស៊ីលីដា បង្កើតឲ្យមានទីតាំងស្វ័យសេវាធនាគារ ជាមួយម៉ាស៊ីនជាច្រើនប្រភេទជិត ១ពាន់គ្រឿង ដើម្បីបម្រើជូនអតិថិជនប្រកបដោយផាសុកភាព ២៤/២៤ ម៉ោង ដោយមិនចាំបាច់មកធនាគារ ដោយផ្ទាល់»។

លោកស្រីបានបបន្តថា ក្នុងចំណោមម៉ាស៊ីនស្វ័យប្រវត្តិ ដែលមានបច្ចេកវិទ្យាទំនើបជិត១ពាន់គ្រឿងនៅទូទាំងប្រទេសនោះ ក្នុងនោះរួមមានម៉ាស៊ីនដាក់ប្រាក់បញ្ញើមានកាលកំណត់ TDM ម៉ាស៊ីនបើកគណនី និងបោះពុម្ពប័ណ្ណអេធីអឹម VTM ម៉ាស៊ីនដាក់កាបូបប្រាក់ CBD ម៉ាស៊ី នដាក់-ដកប្រាក់ CRMនិងម៉ាស៊ីនដកប្រាក់ ATM។
លោកស្រីបានបន្ថែមទៀតថាក្រៅពីនេះធនាគារបានពង្រីកសេវាកម្មធនាគារ ស្វ័យប្រវត្តិ ឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីបង្ខិតសេវាឱ្យកាន់តែកៀកអតិថិជនងាយស្រួលក្នុងការដកប្រាក់ ដាក់ប្រាក់និងបើកគណនីទៅតាមតម្រូវការ ខណៈមកទល់ពេលនេះពង្រីកបាន១៤ទីតាំងមកហើយក្នុងនោះមាន១២ទីតាំងនៅភ្នំពេញ ១ទីតាំងនៅខេត្តសៀមរាបនិង១ទីតាំងនៅស្រុកអន្លង់វែងខេត្តពោធិ៍សាត់។ លោកស្រីបានបញ្ជាក់ទៀតថា ទៅថ្ងៃអនាគត ធនាគារ អេស៊ីលីដាគ្រោងនឹងដាក់បម្រើសេវាកម្មធនាគារ ស្វ័យប្រវត្តិរបៀបនេះចំនួន៥០ទីតាំងនៅទូទាំងប្រទេសជាបន្តបន្ទាប់ទៀត៕

-
ចរាចរណ៍១៩ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់