Connect with us

ព័ត៌មានជាតិ

ផ្លែមៀន ២ តោន ត្រូវបានប្រ​គល់ជូន រដ្ឋបាលកំពង់ឆ្នាំង​ ចែក​បន្ត​ជូនពលរដ្ឋ​កំពុងព្យាបាល​កូវីដ និងធ្វើចត្តា​ឡីស័ក

បានផុស

នៅ

លោកឧត្តមសេនីយ៍ទោ ឡេង ហុង តំណាងឯកឧត្តម ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្សសម្ដេចតេជោហ៊ុនសែន នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ បាននាំយកផ្លែមៀនចំនួន ២ តោនមកប្រគល់ជូនរដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីចែកចាយដល់ប្រជាពលរដ្ឋនៅក្នុងមណ្ឌលព្យាបាលជំងឺកូវីដ១៩ និងមណ្ឌល​ចត្តាឡីស័កនៅក្នុងទូទាំងខេត្តកំពង់ឆ្នាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពេលប្រគល់ផ្លែមៀនដល់លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ឡេង ហុង បានមានលើងឡើងថា ផ្លែមានចំនួនពីរតោននេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ដែលបានចំណាយថវិកាទិញពីប្រជាកសិករនៅក្នុងខេត្តប៉ៃលិនដើម្បី ឱ្យកងអង្គរក្ស ដឹកជញ្ជូនយកមកចែកចាយជូនរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋដែលកំពុងព្យា​បាលជំងឺកូវីដ១៩ នឹងកំពុងធ្វើចិត្តាឡីស័កនៅតាមមូលដ្ឋាន។

លោកជំទាវ ប៊ុន សុភី អភិបាលរង ខេត្តកំពង់ឆ្នាំង តំណាងឱ្យឯកឧត្តមស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ប៊ុនរ៉ានី​ ហ៊ុន សែន ដែលជា និច្ចជាកាលតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាក់ស្តែងនៅថ្ងៃនេះសម្ដេចទាំង២ បានឧបត្ថម្ភនូវផ្លែមៀនចំនួន ២ តោន ដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រាប់ចែកជូនដល់មណ្ឌលព្យាបាលជំងឺកូវីដ១៩ និងមណ្ឌលចត្តាឡីស័កទាំងអស់ទៅក្នុងខេត្តកំពង់ឆ្នាំង។

លោកជំទាវ ប៊ន សុភី បានបន្តថាជំនួសមុខឲ្យឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង និងប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងទាំងអស់សូមគោរពថ្ងៃអំណរគុណ និងគោរពជូនពរដល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន​សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតសូមឱ្យជួបប្រទះតែសេចក្តីសុខគ្រប់ប្រការមាន កម្លាំងមាំមួន ប្រាជ្ញាប្រកប​ដោយគតិបណ្ឌិត ដើម្បីដឹកនាំកម្ពុជាឱ្យមានសុខ សន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យជាបន្តទៀត។

ជាមួយគ្នានេះដែរ លោកជំទាវសន្យាថា នឹងធ្វើការបែងចែកផ្លែមៀនទាំងអស់នេះឱ្យបានចំគោលដៅ ដល់ដៃប្រជាពលរដ្ឋនៅគ្រប់មណ្ឌលព្យាបាលជំងឺកូវីដ១៩ និងមណ្ឌលចត្តាឡីស័កគ្រប់មូលដ្ឋាន ក្នុងខេត្តកំពង់ឆ្នាំងដើម្បីអោយប្រជាពលរដ្ឋបានទទួល ទានបំប៉នសុខភាពឲ្យបានល្អ ដើម្បី
ឈ្នះជំងឺកូវីដ១៩ គ្រប់ៗគ្នា ៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម