ព័ត៌មានជាតិ
រុស្សី គ្រោងនឹងជួយអភិវឌ្ឍន៍មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឲ្យកាន់តែទំនើប
រដ្ឋាភិបាលសហព័ន្ធរុស្សី នឹងជួយជួសជុល កែលម្អ អគារមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឡើងវិញ។

ក្នុងនោះ ដើម្បីអភិវឌ្ឍន៍មន្ទីរពេទ្យនេះ ឲ្យកាន់តែទំនើបជាងមុន សម្រាប់ផ្តល់សេវាសុខាភិបាល ជូនដល់ប្រជាពលរដ្ឋ កាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់ ថែមទៀត។

ថ្លែងក្នុងដំណើរធ្វើទស្សនកិច្ច និងយករទេះរុញជនពិការ ផ្តល់ជូនមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីព្រឹក ថ្ងៃទី២៣តុលានេះ ដើម្បីអបអរសាទរខួប៦០ នៃការបង្កើតមន្ទីរពេទ្យមិត្តភាព-ខ្មែរសូវៀត លោក អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតរុស្សី ប្រចាំកម្ពុជា បានមានប្រសាសន៍ថា គម្រោងនេះ ក្រសួងសាមី នៅប្រទេសរុស្សី កំពុងធ្វើការសិក្សានៅឡើយ។

លោកទូត បានបន្តថា «សព្វថ្ងៃ គេបានរៀបចំរបាយការណ៍សិក្សាពីលទ្ធភាពជួសជុលឡើងវិញនៅមន្ទីររុស្សី។ ក្នុងរបាយការណ៍នោះ កំពុងពិចារណាក្រសួងសាមីខ្លួន នៅសហព័ន្ធរុស្សី»។
យ៉ាងណាក៏ដោយ លោកទូត បានបន្ថែមថា «សព្វថ្ងៃនេះ វាស្ថិតក្នុងសម័យកូវីដ ពិបាកនឹងនិយាយថា គម្រោងនេះចេញឆាប់ៗ ដោយសារជំងឺនេះ បង្កផលវិបាកច្រើនសម្រាប់ទំនាក់ទំនងគ្នា ប៉ុន្តែយើងឆ្លៀតឱកាសនេះដើម្បីបន្តទាក់ទងគ្នាតាមរយៈអនឡាញ និងវីដេអូខុនហ្វឺរែន»។

លោកសាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានមានប្រសាសន៍ថា គម្រោងដែលរដ្ឋាភិបាលរុស្សីជួយមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នោះ រួមមាន គម្រោងជួសជុល និងកែលំអមន្ទីរពេទ្យឡើងវិញ។ ការសាងសង់អគារសង្គ្រោះបន្ទាន់ថ្មីមួយទៀត សម្រាប់ព្យាបាលជំងឺផ្នែកបាក់បែក ពេលមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍។ លោកនាយកមន្ទីរពេទ្យសង្ឃឹមថា គម្រោងនេះ នឹងដំណើរការប្រព្រឹត្តិទៅដោយរលូន។
លោកនាយកមន្ទីរពេទ្យ រំពឹងថា «ប្រសិនបើនៅពេលមានការជួសជុល កែលំអអគារ ក្នុងមន្ទីរពេទ្យរួចរាល់ នឹងជួយលើកកម្ពស់ការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋកាន់តែប្រសើរឡើងថែមទៀត ទាំងធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យា ព្រោះថា រុស្សី មានផ្នែកវេជ្ជសាស្ត្រខ្លាំង។ អីចឹងហើយ គាត់មានសមត្ថភាព អាចផលិតវ៉ាក់សាំងកូវីដ-១៩»។
យ៉ាងណាក៏ដោយ លោកនាយកមន្ទីរពេទ្យ បានបញ្ជាក់ថា មន្ទីរពេទ្យ មានគម្រោងជាច្រើនទៀតដែលត្រូវស្នើសុំឲ្យរដ្ឋាភិបាលរុស្សី បន្តជួយ។ ប៉ុន្តែជំហានដំបូង ធ្វើយ៉ាងណាឲ្យរុស្សី ជួយគម្រោងជួសជុល កែលំអ មន្ទីរពេទ្យនេះ ឲ្យបានដំណើរការជាមុនសិន។
គួររំលឹកថា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ត្រូវបានចាប់ផ្ដើមកសាងនៅចុងទសវត្ស១៩៥០ ក្រោមការឧបត្ថម្ភដោយរដ្ឋាភិបាលសហភាពសូវៀត។
កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ១៩៦០ មន្ទីរពេទ្យនេះ ត្រូវបានសម្ពោធ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដែលកាលនោះ មន្ទីរពេទ្យមានឈ្មោះថា «មន្ទីរពេទ្យកម្ពុជា-សូវៀត»។
ក្រោមរបបកម្ពុជាប្រជាធិបតេយ្យ ពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩ មន្ទីរពេទ្យ បានដូរឈ្មោះជា «មន្ទីរពេទ្យ ១៧ មេសា»។ ចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣ មន្ទីរពេទ្យ បានប្រើឈ្មោះដើមវិញ គឺ «មន្ទីរពេទ្យ កម្ពុជា-សូវៀត»។ ប៉ុន្តែ នៅក្រោយពេលបោះឆ្នោតឆ្នាំ១៩៩៣ ដែលរៀបចំដោយអ៊ុនតាក់មន្ទីរពេទ្យ បានប្តូរឈ្មោះជា «មន្ទីរពេទ្យ ព្រះបាទនរោត្តមសីហនុ» វិញ រហូតដល់ឆ្នាំ២០០៥។ មកទល់ពេលបច្ចុប្បន្ន មន្ទីរពេទ្យ មានឈ្មោះថា «មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត»៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ