ព័ត៌មានជាតិ
កម្ពុជាកំពុងស្វែងរកមុខក្រុមហ៊ុនបរទេសដែលដាក់រូបប្រាសាទអង្គរវត្តលើផលិតផលគុយទាវនៅអាមេរិក
លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថាមកទល់ពេលនេះទីប្រឹក្សាពាណិជ្ជកម្មប្រចាំស្ថានឯកអគ្គរាជទូតកម្ពុជានៅសហរដ្ឋអាមេរិកកំពុងស្វែងរកជួបម្ចាស់ផលិតទំនិញដែលប្រើប្រាស់រូបអង្គរវត្តដោយបំពាន និងគ្មានការអនុញ្ញាតត្រឹមត្រូវ។

ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកនៅថ្ងៃទី២៦ សីហា២០២១ បានរកឃើញករណីចែកចាយនៅលើទីផ្សារសហរដ្ឋអាមេរិកនូវផលិតផលគុយទាវក្រៀម កញ្ចប់ដែលមិនមែនជាផលិតផលរបស់កម្ពុជាហើយនៅលើសំបកវេចខ្ចប់មានការប្រើប្រាស់ស្លាកសញ្ញា«ផលិតផលគុយទាវភ្នំពេញ» និង«រូបសញ្ញាប្រាសាទអង្គរវត្ត»កំពុងត្រូវបានដាក់លក់នៅតាមបណ្តាផ្សារអាស៊ីក្នុងតំបន់ឆ្នេរខាងកើតសហរដ្ឋអាមេរិក (East Coast)។
ទង្វើនេះបានរំលោភបំពានលើបទប្បញ្ញត្តិច្បាប់របស់កម្ពុជា កិច្ចព្រមព្រៀងនិងសន្ធិសញ្ញាអន្តរជាតិ ជាពិសេសការប្រើប្រាស់ម៉ាកគុយទាវភ្នំពេញបានធ្វើឱ្យអ្នកប្រើប្រាស់ទូទៅមានការភាន់ច្រឡំអំពីប្រភពដើមនៃផលិតផគុយទាវកញ្ចប់។
លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍នាថ្ងៃទី២៧ខែសីហាឆ្នាំ២០២១ថា ក្រោយទទួលបានព័ត៌មានថាផលិតផលដែលមានឈ្មោះ (Nam Vang Noodle )ដែលមានរូបប្រាសាទអង្គវត្ត និងឈ្មោះរាជធានីភ្នំពេញកំពុងចរាចរលក់នៅលើទីផ្សារសហរដ្ឋអាមេរិកក្រុមការងាររបស់ស្ថានទូតកម្ពុ ជានៅទីនោះក៏បានចុះត្រួតពិនិត្យភ្លាមនិងរាយការណ៍ថាបានរកឃើញក្រុមហ៊ុនចំនួន២នាំចូលនិងចែកចាយលក់ផលិតផលទាំងនេះក្នុងនោះក្រុមហ៊ុន១ បានសន្យាបញ្ឈប់ ការនាំចូលមកលក់ហើយនិងស្នើសុំលក់ឲ្យអស់ផលិតផលដែលមាននៅលើទីផ្សារ។
លោកបន្តថាក្នុងនោះតំណាងពាណិជ្ជកម្មនៅក្រៅប្រទេសបានជម្រាបជូនម្ចាស់ហាងដែលចែកចាយលក់បន្តថាប្រសិនបើមិនបញ្ឈប់ទេ នឹងមានវិធានការផ្លូវច្បាប់តាមរយៈស្ថានទូតហើយក្រុមហ៊ុនក៏យល់ព្រមនឹងបញ្ឈប់ ដោយស្នើមកវិញថាសុំលក់ទំនិញដែលសេសសល់ពីការនាំចូលនាពេលកន្លងមកតែប៉ុណ្ណោះ។
អ្នកនាំពាក្យដដែលរូបនេះ បន្តថាពេលនេះតំណាងពាណិជ្ជកម្មកម្ពុជានៅសហរដ្ឋអាមេរិកកំពុងទាក់ទងក្រុមហ៊ុនមួយទៀតដែលស្ថិតនៅទីក្រុងញ៉ូវញកពីព្រោះនៅទី នោះក៏មានលក់ទំនិញរបៀបនេះដែរហើយយើងព្យាយាមឲ្យអស់ពីសមត្ថភាពធ្វើម៉េចការពារអត្តសញ្ញាណជាតិខ្មែរកុំឲ្យមានការប្រើរូបអង្គរវត្តដែលគ្មានការអនុញ្ញាតទៅដាក់លើកញ្ចប់នំដែលមិនមែនជាផលិតផលខ្មែរ យើងក៏មិនចង់ឲ្យប្រើពាក្យគុយទាវភ្នំពេញដែរព្រោះថាផលិតផលលើសម្បកវេចខ្ចប់ប្រែថាគុយទាវភ្នំពេញហើយម៉ាកគុយទាវភ្នំពេញក៏មានប្រើប្រាស់ជាម៉ាកសមូលហភាពរួចហើយនៅកម្ពុជាដោយយើងចង់រក្សាម៉ាកខ្មែរផងដែរ។
លោក ប៉ែន សុវិជាតិ បានបន្តទៀតថាទន្ទឹមនេះសម្រាប់នៅកម្ពុជាខាងកម្មសិទ្ធិបញ្ញាក៏ប្រឹងប្រែងស្រាវជ្រាវរកប្រភពដើម្បីសុំណែនាំដោយផ្ទាល់ថាប្រភពណាជាអ្នកផលិតដើម្បីធ្វើម៉េចណែនាំឲ្យក្រុមហ៊ុនបញ្ឈប់ផលិតប្រើប្រាស់ស្រោមសម្បកប្រើប្រាស់រំលោភបំពានអត្តសញ្ញាណជាតិ និង ប្រើប្រាស់រូបសញ្ញាជាតិដែលមិនសមរម្យទៅលើទំនិញនានា ដោយសារគាត់ធ្វើឡើងដោយគ្មានការអនុញ្ញាតពីយើងដែលជាម្ចាស់ប្រទេស។
ដោយឡែកអ្នកនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈក៏បានលើកឡើងស្រដៀងគ្នានេះដែរថា៖ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកំពុងស្រាវជ្រាវរកក្រុមហ៊ុនបរទេសមួយដែល ផលិតគុយទាវមួយប្រភេទដាក់រូបអង្គរវត្តសម្រាប់លក់នៅទីផ្សារអន្តរជាតិ។
លោក ឡុង ប៉ុណ្ណាសិរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានបញ្ជាក់ថា៖ ប្រាសាទនៅស្រុកខ្មែរជួនកាលគេយកដាក់ជាផលិតផលវត្ថុអនុស្សាវរីយ៍ដូចជា Eiffel Tower គឺយើងអត់អាចទៅចាប់គេបានទេពីព្រោះគេលើកតម្កើងវប្បធ៌មរបស់យើង។
ប៉ុន្តែបើយើងនិយាយពីផ្នែកពាណិជ្ជកម្មគឺខុសហើយយកផលិតផលមួយ ដែលជាអត្តសញ្ញាណនៃប្រទេសមួយទៅប្រើធ្វើជាផលិតផលរបស់ខ្លួន ។ នៅក្នុងអនុសញ្ញាទីក្រុងបារីសគឺវាខុសគឺយើងមានសិទ្ធិប្តឹង ។
សូមរម្លឹកថាពាក់ព័ន្ធការក្លែងបន្លំដូចគ្នាខាងលើនេះកាលពីខែកក្កដាកន្លងទៅរាជរដ្ឋាភិបាលកម្ពុជាតាមរយៈស្ថានឯកអគ្គរាជទូតប្រចាំប្រទេសឥណ្ឌាបានចាត់វិធានការទៅលើក្រុមហ៊ុនអង្ករឥណ្ឌាឈ្មោះ Voyage India ឱ្យបញ្ឈប់ការប្រើប្រាស់ឈ្មោះនិងរូបប្រាសាទអង្គរវត្តនៅលើសម្បកវេចខ្ចប់អង្កររបស់ខ្លួនដែលបានប្រើឈ្មោះAng kor Wat Thai Hom Mali Jasmin Rice ដោយពុំមានការអនុញ្ញាតពីអាជ្ញាធរកម្ពុជាដែលទង្វើនោះកម្ពុជាចាត់ទុកថាប្រាសចាកនឹងច្បាប់ស្តីពីម៉ាកពាណិជ្ជនាមនិងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ព្រមទាំងរំលោភលើអនុសញ្ញាទីក្រុងប៉ារីសស្តីពីកិច្ចការពារកម្មសិទ្ធិឧស្សាហកម្ម៕
អត្ថបទៈ ណារី

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង