ព័ត៌មានជាតិ
អាជ្ញាធរភូមិព្រៃទា ប្រមូលសំបុត្រកំណើតកុមារអាយុ ៣ ឆ្នាំដល់ ១១ឆ្នាំ ត្រៀមចាក់វ៉ាក់សាំងកូវីដ ១៩
ភ្នំពេញ៖ អាជ្ញាធរនៅតាមមូលដ្ឋានក្នុងរាជធានីភ្នំពេញមួយចំនួន បានណែនាំដល់អាណាព្យាបាលនិងឪពុកម្តាយ ដែលមានកូនអាយុចាប់ពី៣ ឆ្នាំដល់១១ឆ្នាំ ដើម្បីត្រៀមចាក់វ៉ាក់សាំងកូវីដ១៩។
តំណាងអាជ្ញាធរភូមិព្រៃទា២សង្កាត់ចោមចៅ៣ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៨សីហានេះថា តាមការណែនាំពីសង្កាត់បានឱ្យអាជ្ញាធរភូមិចុះណែនាំដល់បងប្អូនប្រជាពលរដ្ឋ នៅតាមភូមិនីមួយៗដែលមានកូនចៅអាយុចាប់ពី៣ឆ្នាំដល់អាយុ១១ឆ្នាំ សូមយកសំបុត្រកំណើតកូពីនិងសរសេរលេខទូរស័ព្ទនៅលើនោះទៅប្រគល់ឱ្យអាជ្ញាធរដើម្បីត្រៀមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។

បើតាមអាជ្ញាធរមិនបានដឹងថាតើការចាក់វ៉ាក់សាំងកុមារចាប់ពីអាយុ៣ឆ្នាំដល់១១ឆ្នាំនេះ នឹងធ្វើនៅពេលណានោះទេដោយ លោកគ្រាន់តែទទួលការងារប្រមូលស្ថិតិតាមគ្រួសារនីមួយៗ ដើម្បីឱ្យដឹងថាតើក្នុងភូមិព្រៃទា២មានកុមារ អាយុចាប់ពី៣ឆ្នាំដល់១១ឆ្នាំ មានចំនួនប៉ុន្មាននាក់ប៉ុណ្ណោះ។
ពាក់ព័ន្ធការចាក់វ៉ាក់កុមារអាយុចាប់ពី៣ឆ្នាំដល់១១ឆ្នាំ មិនអាចធ្វើការទំនាក់ទំនង លោកស្រី វេជ្ជបណ្ឌិត ឱវណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ១៩ក្នុងក្របខណ្ឌទូទាំងប្រទេសបានទេនៅថ្ងៃទី២៨សីហានេះ។
ប៉ុន្តែប្រមុខរដ្ឋាភិបាលសម្តេចតេជោ នាយករដ្ឋមន្ត្រីហ៊ុន សែនធ្លាប់បានមានប្រសាសន៍នៅក្នុងឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងចំពោះកុមារនិងយុវវ័យ អាយុចាប់ពី១២ឆ្នាំដល់១៧ឆ្នាំ កាលពីថ្ងៃទី០១សីហា នៅវិមានសន្តិភាពថា សម្តេចចង់ចាក់ជូនដល់កុមារគ្រប់អាយុទាំងអស់ ឱ្យតែមានវ៉ាក់សាំងដើម្បីបង្កើនភាពស៊ាំនៅក្នុងសហគមន៍ទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។
បច្ចុប្បន្ននេះរាជរដ្ឋាភិបាល កំពុងដំណើរការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ដល់ក្រុមប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ និងក្រុមមនុស្សដែលមានអាយុចាប់ពី១២ដល់ក្រោម១៨ឆ្នាំនិងចាក់ដូសជំរុញឬដូសទី៣ ដល់អ្នកដែលបានចាក់២លើករួចរាល់។
គិតត្រឹមថ្ងៃទី២៧សីហានេះ មានពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ទទួលបានចាក់វ៉ាក់សាំងចំនួន៨ ៩៤២ ០១២ ស្មើនឹង ៨៩.៤២ភាគរយធៀបនឹងគោលដៅ១០លាននាក់ និងចាក់ដល់កុមារអាយុចាប់ពី ១២ឆ្នាំដល់អាយុក្រោម១៨ឆ្នាំ បានចំនួន១ ៣៦៦ ៤២៣នាក់ ស្មើនឹង៦៩.៤៧ភាគរយ ធៀបនឹងគោលដៅជិត២លាននាក់និងចាក់ដូសទី៣ឬដូសជំរុញបានចំនួន៥៧៦៦៧៨នាក់៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង